backup og meta

អត្ថប្រយោជន៍ និងចំណុចគួរប្រុងប្រយ័ត្នពេល​ញ៉ាំពងក្រួច

អត្ថប្រយោជន៍ និងចំណុចគួរប្រុងប្រយ័ត្នពេល​ញ៉ាំពងក្រួច

ពេលខ្លះពងក្រួចត្រូវបានគេយកទៅចម្អិនជំនួសពងមាន់ ព្រោះមានរសជាតិស្រដៀងទៅនឹងពងមាន់​គ្រាន់តែមានទំហំតូចជាង។ ទោះបីពងក្រួចមានទំហំតូចជាងពងមាន់ក៏ដោយ ពងក្រួចសម្បូរទៅ​ដោយសារធាតុចិញ្ចឹមច្រើនដូចពងមាន់ដែរ។ អត្ថបទនេះនឹងបង្ហាញអំពីសារធាតុចិញ្ចឹមនៅក្នុងពងក្រួច អត្ថប្រយោជន៍ និងចំណុចត្រូវប្រុងប្រយ័ត្នខ្លះៗពេល​ញ៉ាំពងក្រួចនេះ។

សារធាតុចិញ្ចឹម

ពងក្រួចមានទំហំតូច ដូចនេះពងក្រួចបីទៅបួនគ្រាប់ស្មើនឹងពងមាន់មួយគ្រាប់។ ពងក្រួចមួយ (៩ក្រាម) មានផ្ទុកនូវ​សារធាតុជាច្រើន​ដូចជា៖

  • កាឡូរី៖ ១៤កាឡូរី
  • ប្រូតេអ៊ីន៖ ១ក្រាម
  • ខ្លាញ់៖ ១ក្រាម
  • Choline
  • Riboflavin
  • អាស៊ីតហ្វូលិក (Folate)
  • អាស៊ីត Pantothenic
  • វីតាមីន A
  • វីតាមីន B12
  • ជាតិដែក
  • ជាតិផូស្វ័រ
  • Selenium

សារធាតុ Selenium និងRiboflavin ជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយក្នុងការបំបែកអាហារ​និងបំលែងទៅជាថាមពលសម្រាប់រាងកាយ។ សារធាតុ Selenium ក៏ជួយដល់ដំណើរការរបស់​ក្រពេញទីរ៉ូអ៊ីតផងដែរ។ រីឯវីតាមីន B12 និងជាតិដែកជួយដល់សុខភាពប្រព័ន្ធប្រសាទ និង​រក្សាកម្រិតថាមពលក្នុងការបង្កើតគ្រាប់ឈាមក្រហម។ បន្ថែមពីនេះទៀត Choline ជួយរាងកាយក្នុង​ការផលិត acetylcholine ដែលជាមានតួនាទីជាអ្នកបញ្ជូនព័ត៌មានពីប្រព័ន្ធប្រសាទទៅកាន់សាច់ដុំ។

អត្ថបទពាក់ព័ន្ធ៖

អត្ថប្រយោជន៍

ពងក្រួចគឺមានសារធាតុចិញ្ចឹមច្រើន និងជួយធ្វើឲ្យរាងកាយមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែល​អាចបម្រុងកោសិកាថ្មីជំនួសឲ្យ​កោសិកាខូចខាត និងព្យាបាលអាការៈអាលែកហ្សី។

ការសិក្សាមួយបានធ្វើទៅលើ​មនុស្ស៧៧នាក់​រលាកច្រមុះដោយសារអាលែកហ្សី (Allergic Rhinitis) ​មានអាការៈ​ដូចជា កណ្ដាស់ តឹងច្រមុះ និងហៀសំបោរ​។ ក្រោយ​ទទួលបាន​ទសារធាតុប្រឆាំង​អ៊ុកស៊ីតកម្មពីពងក្រួច និងសារធាតុស័ង្កសី (Zinc) បន្ថែម ​អាការៈនៃអាលែកហ្ស៊ីច្រមុះនេះក៏បាន​ប្រសើរឡើងក្នុងរយៈពេល​មួយម៉ោង។ ទោះបីជាការសិក្សានេះមាន​ភាពជោគជ័យក៏ដោយ ក៏នៅតែ​ត្រូវការ​ការសិក្សាទៅលើបញ្ហានេះបន្ថែមទៀត​។

ការប្រុងប្រយ័ត្ន

ពងក្រួចភាគច្រើនគឺមិនបានធ្វើការសម្លាប់មេរោគទេ ដូចនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកមាន​ប្រព័ន្ធភាពស៊ាំចុះខ្សោយគួរចៀសវាងបរិភោគពងក្រួច ឬត្រូវចម្អិនឲ្យបានឆ្អិនល្អមុននឹងបរិភោគ។

សម្រាប់អ្នកដែលមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដែរ​។ រីឯអ្នកដែលមិនមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដូច​គ្នា។ ដោយហេតុនេះបើ​មាន​អ្វីសង្ស័យគ្នា​យើងអាចទៅពិគ្រោះជាគ្រូពេទ្យទៅលើបញ្ហាដែលបាន​រៀបរាប់ខាងលើ​នេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម