backup og meta

​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន

​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន

សម័យ​នេះ ជាតិ​គីមី​ក៏​ច្រើន បរិស្ថាន​ជុំវិញ​កន្លែង​យើង​រស់​នៅ​ក៏​មិន​ល្អគ្រប់កន្លែងដែរ មេរោគ​ថ្មីៗ​ក៏​កើត​មាន​ច្រើន ហេតុ​នេះ យើង​គួរ​ចេះ​ការពារ​ខ្លួន​ឲ្យ​បាន​ច្រើន​ផង។ វិធី​ការពារ​ខ្លួន​ពី​មេរោគ បាក់តេរី ជាតិ​គីមី មិន​មែន​ការពារ​តែ​ខាង​ក្រៅ​នោះ​ទេ ត្រូវ​ចេះ​ការ​ពារ​ពី​ក្នុង​​វិញ​ផង។ តើ​ការ​ពារ​ក្នុង​ដោយ​វិធី​ណា? ការ​ពារ​ពី​ក្នុង សម្ដៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​យើង ខណៈ​អាហារ​ជា​វិធី​សាស្ត្រ​ល្អ​មួយ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​បាន។ អត្ថបទ​នេះ នឹង​ណែនាំ​របប​អាហារ​មួយ​ចំនួន ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង អាច​ប្រយុទ្ធ​នឹង​វីរុស ឬ​បាក់តេរី ពី​ខាង​ក្រៅ​បាន។

១- ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​រៀង​រាល់​ថ្ងៃ

ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ មាន​ផ្ទុក​វីតាមីន​សំខាន់ៗ​ជាច្រើន ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្តែង វីតាមីន C ក្នុង​អាហារ​មួយ​ចំនួន ពិសេស​ផ្លែ​ស្ត្រប៊ឺរី ម្ទេស​ប្លោក ផ្កា​ខាត់ណា​ខៀវ និង​ក្រូចឆ្មារ សុទ្ធ​តែ​អាច​ជួយ​ដល់​ដំណើរ​ការ​កោសិកា​របស់​ប្រព័ន្ធ​ភាព​ស៊ាំ រាប់​បញ្ចូល​ទាំង​ជួយ​បង្កើន​កោសិកា​ Phagocytes ដែល​មាន​សកម្មភាព​សម្លាប់​មេរោគ​ជ្រៀត​ចូល​មក​ក្នុង​រាង​កាយ​យើង។

វីតាមីន A អាច​ជួយ​ដល់​ជាលិកា​ក្នុង​ក្រអូម​មាត់ ពោះវៀន និង​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​សុខភាព​ល្អ ខណៈ​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង​ដំឡូង​បារាំង ស្ពៃ​ពួយឡេង ការ៉ុត និង​ត្រសក់​ផ្អែម។ ត្រូវ​ចាំ​ថា ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ជា​ប្រចាំ គឺ​ល្អ​ជា​ញ៉ាំ​ថ្នាំ​បំប៉ន​ដែល​មាន​តែ​វីតាមីន​មួយ​ប្រភេទ ព្រោះ​សមាសភាព​ទាំង​អស់​ក្នុង​អាហារ​យើង​ញ៉ាំ មាន​សកម្ម​ភាព​ផ្ទាល់​ដើម្បី​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។

២- ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន

ញ៉ាំ​ប្រូតេអ៊ីន​តិច​តូច អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ខណៈ​អាហារ​ប្រូតេអ៊ីន​​សម្បូរ​ អាមីណូ​អាស៊ីដ យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​កសាង​ប្រូតេអ៊ីន​សំខាន់ៗ​ក្នុង​រាង​កាយ រាប់​បញ្ចូល​ទាំង​អង់ទីករ​ប្រឆាំង​មេរោគ​ជា​ដើម។ ផលិត​ផល​ពី​សត្វ​សាច់ ដូច​ជា​សាច់​គោ សាច់​ជ្រូក ក្រៅ​ពី​សម្បូរ​ប្រតេអ៊ីន វា​ក៏​សម្បូរ​ជាតិ​ស័ង្កសី រ៉ែ ដែល​រាងកាយ​ត្រូវ​ការ​ដើម្បី​បង្កើត​គ្រាប់​ឈាម​ស ខណៈ​ស័ង្កសី ក៏​សម្បូរ​ក្នុង​ពពួក​គ្រប់​ធញ្ញជាតិ ពិសេស​គ្រាប់​ស្វាយ​ចន្ទី​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖

៣- ញ៉ាំ​អាហារ​មាន​ជាតិ​ជូរ

អាហារ​ប្រភេទ​នេះ គឺ​ជា​អាហារ​សម​ស្រប​សម្រាប់​ពពួក​បាក់តេរី​ល្អៗ​ក្នុង​រាង​កាយ​យើង ក៏​ជា​អាហារ​ល្អ​សម្រាប់​ពពួក​មីក្រុប​តូចៗ “Microbiome” ដែល​សម្ដៅលើ​ពពួក​បាក់តេរី​ល្អៗ​រាប់​សិប​កោដ​ប្រភេទ​កំពុង​រស់​នៅ​ក្នុង​ពោះ​វៀន​យើង កន្លែង​កោសិកា​ជាច្រើន មាន​ទំនាក់​ទំនង​ផ្ទាល់ ជាមួយ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង។ អាហារ​មាន​ជាតិ​ជូរ ដូច​ជា យ៉ាអួ បន្លែ​ជ្រក់ គីមឈី អាច​ជួយ​បាក់តេរី​ល្អ​រីក​លូត​លាស់​ក្នុង​ពោះ​វៀន​យើង បន្សល់​កន្លែង​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​បាក់​តេរី​មិន​ល្អ។

អត្ថបទពាក់ព័ន្ធ៖

៤- គ្រឿង​ផ្សំ​ក្នុង​អាហារ​យើង​ប្រើ

គ្រប់​ប្រភេទ​អាហារ សុទ្ធ​តែ​ផ្តល់​នូវ​សមាសធាតុ​ចាំ​បាច់​ជាច្រើន ជួយ​ឲ្យ​សុខភាព​ល្អ និង​ជំរុញ​ថាមពល គ្រឿង​ផ្សំ​ក្នុង​អាហារ ក៏​ដូច​គ្នា។ ជាតិ​ហឹរ និង​ឈួល ដូច​ជា ស្លឹក​ខ្ទឹម ខ្ញី ស្លឹក Oregano (ស្រដៀង​ជីរ) និង​ដើម្បី Cinnamon (អម្បូរ​ឈើ​អែម) ត្រូវ​ការ​គេ​សិក្សា​រកឃើញ​ថា មាន​សមត្ថភាព​ដូច​ជា​ទៅ​នឹង​សារធាតុ​ប្រឆាំង​ពពួក​អតិសុខុមប្រាណ ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​នាទី​ការពារ​គ្រប់​កោសិកា​ក្នុង​រាងកាយ។

ការ​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ ក្នុង​ការ​ព្យាបាល គឺ​មាន​ប្រសិទ្ធភាព​ដូច​គ្នា ទាំង​ការ​ចម្រាញ់​យក​ជា​ថ្នាំ និង​ការ​ញ៉ាំ​ផ្ទាល់។ ប៉ុន្តែ​បើ​យើង​ប្រើ​គ្រឿង​ផ្សំ​ទាំង​នេះ ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ​នឹង​បន្ថែម​គុណ​ប្រយោជន៍​សំខាន់​ជាច្រើន​ទាំង​រសជាតិដ៏​ជាប់​ចិត្ត ក៏ដូច​ជា​សុខភាព​កាន់​តែ​ល្អ។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to Eat to Boost Your Immune System

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម