នៅពេលដែលយើងនិយាយដល់ការពន្យារកំណើតតាមរយៈការប្រើប្រាស់ថ្នាំ៧២ម៉ោង ឬហៅថា ការប្រើថ្នាំពន្យារកំណើតបន្ទាន់ បន្ទាប់ពីរួមភេទដោយមិនបានការពារ មានស្រីៗជាច្រើន សួរនាំ “Hello គ្រូពេទ្យ” មិនចេះចប់មិនចេះហើយទេ។
នៅពេលដែលយើងនិយាយដល់ការពន្យារកំណើតតាមរយៈការប្រើប្រាស់ថ្នាំ៧២ម៉ោង ឬហៅថា ការប្រើថ្នាំពន្យារកំណើតបន្ទាន់ បន្ទាប់ពីរួមភេទដោយមិនបានការពារ មានស្រីៗជាច្រើន សួរនាំ “Hello គ្រូពេទ្យ” មិនចេះចប់មិនចេះហើយទេ។

សំណួរភាគច្រើន គួរប្រើពេលណា? ប្រើរបៀបម៉េច? មានសុវត្ថិភាពអត់?។ កុំឲ្យស្រីៗគ្នាយើងឆ្ងល់ច្រើនទៀត អត្ថបទនេះ យើងនឹងប្រាប់ឲ្យអស់ហ្មង គួរប្រើពេលណា? មានសុវត្ថិភាព និងផលប៉ះពាល់ម៉េចខ្លះ? ឲ្យបានដឹងទាំងអស់គ្នា។
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើថ្នាំបង្ការកុំឲ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឲ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ ឬហៅថា ការបង្ការកុំឱ្យមានផ្ទៃពោះ ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃ នៃការរួមភេទដែលមិនបានការពារ។ ជាធម្មតា ថ្នាំពន្យារកំណើតបន្ទាន់ មានប្រសិទ្ធភាពខ្ពស់ បើយើងប្រើអំឡុងពេលចន្លោះ ៧២ម៉ោង ចាប់ពីពេលរួមភេទរួច។
ហេតុផលចម្បងស្រីៗប្រើត្រូវថ្នាំនេះ ដើម្បីការពារកុំឲ្យមានផ្ទៃពោះ នៅពេលវិធីពន្យារកំណើតផ្សេងទៀតបរាជ័យ ដូចជា៖
– ស្រោមអនាម័យដាច់រហែក ឬបែកពេលរួមភេទ
– របូតធ្លាក់កងពាក់ក្នុងស្បូន (IUD)
– ដាក់ បន្ទះ ឬកងដាក់ក្នុងទ្វាមាស យឺតពេក ឬដកចេញលឿនពេក
– ភ្លេចលេបថ្នាំពន្យារកំណើត ២-៣ ដងជាប់គ្នា
– រួមភេទដោយមិនបានការពារ។
មិនធ្លាប់មានភ័ស្ដុតាងគ្រោះថ្នាក់រហូតដល់ស្លាប់ បណ្ដាលមកពីថ្នាំនេះទេ។ អ្នកជំនាញបញ្ជាក់ថា គុណប្រយោជន៍ថ្នាំនេះ មានច្រើនជាងគុណវិបត្តិ។
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង មិនមានហានិភ័យ ឬផលរំខានកើតមានយូរអង្វែងនោះទេ ប៉ុន្តែវាអាចតែមានផលរំខានតិចតួច នៅពេលដែលប្រើថ្នាំនេះ។
ទោះបីស្ថិតក្នុងពេលយើងកំពុងមានបញ្ហាសុខភាពផ្សេងៗ ដូចជា ដាច់សរសៃឈាមខួរក្បាល ដុំឈាមកក ឬជំងឺបេះដូង មិនអាចប្រើថ្នាំពន្យារកំណើតធម្មតាបាន ស្រីៗគ្នាយើង នៅអាចប្រើថ្នាំពន្យារកំណើតបន្ទាន់នេះបានដែរ នឹងមានសុវត្ថិភាពទៀតផងដោយសារតែអ័រម៉ូនក្នុងថ្នាំនេះ គឺជាប្រភេទអ័រម៉ូនអឺស្ត្រូសែន និងប្រូហ្គេស្ទីន មិនបង្កគ្រោះថ្នាក់ ដូចថ្នាំពន្យាកំណើតធម្មតាទេ។

អត្ថបទពាក់ព័ន្ធ៖
ដូចធ្លាប់បានប្រាប់អ៊ីចឹង ថ្នាំនេះ មិនបង្កឲ្យមានផលរំខានធ្ងន់ធ្ងរ ឬយូរអង្វែងនោះទេ ព្រោះត្រូវបានអនុម័តតាមបែបវេជ្ជសាស្ត្រ ដាក់ឲ្យប្រើប្រាស់ជាសកល ពីសំណាក់រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យអាមេរិក FDA ដោយអះអាងមានសុវត្ថិភាពសម្រាប់ស្រីៗគ្រប់រូប។ ប៉ុន្តែថ្នាំនេះ ក៏អាចបង្កឲ្យមានផលរំខានខ្លះៗ ចំពោះស្រីៗគ្នាយើងដូចជា៖
– ចង្អោរ
– ក្អួត
– ចុករមួលពោះផ្នែកខាងក្រោម
– ហូរឈាមខុសធម្មតា
– អស់កម្លាំង
– ឈឺក្បាល
– វិលមុខ
– សុដន់ឈឺជាង អាការធ្លាប់ឈឺមុនៗ។
ថ្នាំពន្យារកំណើតបន្ទាន់ ត្រូវប្រើឲ្យបានលឿន នៅក្រោយពេលរួមភេទដោយមិនបានការពារ ព្រោះនៅពេលលេបកាន់តែលឿន ថ្នាំកាន់តែមានប្រសិទ្ធិភាពការពារកុំឲ្យមានផ្ទៃពោះ។ ថ្នាំនេះ មានប្រភេទខ្លះ អាចមានប្រសិទ្ធិភាពបានរហូត ១២០ម៉ោង បន្ទាប់ពីរួមភេទរួច ខណៈថ្នាំប្រភេទខ្លះទៀត មានប្រសិទ្ធភាពតែ ៣ថ្ងៃ ឬ ៧២ម៉ោង បន្ទាប់ពីរួមភេទប៉ុណ្ណោះ។ ដូចនេះហើយ ទើបត្រូវប្រើថ្នាំនេះ ឲ្យលឿនតាមអាចធ្វើទៅបាន។
លេបថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង មិនអាចប្រើជាថ្នាំរំលូតកូនបានទេ ព្រោះវាមានប្រសិទ្ធភាពទប់ស្កាត់ការបង្កកំណើតមុនពេលមានផ្ទៃពោះប៉ុណ្ណោះ ដោយពន្យារ ឬបញ្ឈប់ការបញ្ចេញពងមេជីវិតញីនៅក្នុងស្បូនស្រីៗ។ ក្នុងករណី គ្នាយើងមានផ្ទៃពោះរួចហើយ ថ្នាំនេះគឺមិនមានប្រសិទ្ធិភាព ធ្វើឲ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់នោះទេ តែយ៉ាងណា បើយើងមានផ្ទៃពោះ ពេទ្យណែនាំឲ្យឈប់ប្រើថ្នាំនេះ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Emergency Contraception. http://ec.princeton.edu/questions/index.html. Accessed May 11, 2017.
Is emergency contraception safe?http://ec.princeton.edu/questions/ecsafe.html. Accessed May 11, 2017.
កំណែប្រែបច្ចុប្បន្ន
13/02/2025
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ