ជាក់ស្ដែង ទំហំពោះរបស់ម៉ាក់ៗមិនអាចកំណត់អំពីទំហំនៃទារកទាំងស្រុងនោះទេ។ ជាធម្មតា នៅពេលដែលម៉ាក់ៗមានទម្ងន់ជាលើកទី២ ស្បែកពោះនឹងមានការលូតលាស់យ៉ាងឆាប់រហ័ស ដោយសារតែស្បែក និងសាច់ដុំមានសភាពយឺតរួចហើយ ដែលនេះបណ្ដាលមកពីការមានផ្ទៃពោះលើកដំបូង។ ពិតណាស់ មានហេតុផលជាច្រើន ដែលជះឥទ្ធិពលដល់ទំហំពោះម៉ាក់ៗនៅពេលមានកូនលើកដំបូង ក៏ដូចជាធ្វើឲ្យទំហំពោះម៉ាក់ៗរីកធំផងដែរ។