backup og meta

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន

ទោះបីជា​យើង​ខំ​ញ៉ាំ​ប្រូតេអ៊ីន ផ្លែឈើ​ និង​បន្លែ​ពេញមួយ​ថ្ងៃ​ក៏​ដោយ ក៏​​នៅ​តែ​ឃ្លាននៅ​ពេល​យប់។ ​ការ​ញ៉ាំ​ពេល​យប់​អាច​នឹង​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​មាន​អាហារ​សម្រន់​មួយ​ចំនួន​មិន​ប៉ះពាល់​ដល់​របប​អាហារ​ទេ ហើយ​នៅ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ថែម​ទាំង​ជួយ​រក្សា​ទម្ងន់​ទៀត។

. ផ្លែប៉ោម​ និងបឺរ​សណ្ដែក (peanut butter)បវបវបថច​ខឋ

គ្នាយើង​​អាច​យក​ផ្លែ​ប៉ោម​មួយផ្លែចិត​ជា​ចំណិត​ និង​ជ្រលក់​នឹង​បឺរ​សណ្ដែក​មួយ​ស្លាបព្រា​កាហ្វេ។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ប៉ោម និង​ខ្លាញ់​ល្អ​ក្នុង​បឺរ​សណ្ដែក​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​ពេញ​មួយ​យប់។

ក្នុងការ​ញ៉ាំ​ម្តងអាហារសម្រន់ប្រភេទនេះបាន​ផ្តល់​ ២០០កាឡូរី ខ្លាញ់៨ក្រាម កាបូអ៊ីដ្រាត២៨ក្រាម ស្ករ​១៩ក្រាម សូដ្យូម៥៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និង​ប្រូតេអ៊ីន៤ក្រាម។

. គ្រាប់​អាល់ម៉ង់​រសជាតិ​វ៉ាសាប៊ិ (Wasabi almonds)

គ្រាប់​អាល់ម៉ង់​គឺ​សំបូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ selenium និង​ម៉ាញ៉េស្យូម។ ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ជួយ​ឲ្យ​យើង​ឆ្អែត រីឯ​ម៉ាញ៉េស្យូម​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ការ​ជ្រើស​រើស​រសជាតិ​វ៉ាសាប៊ិ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត។

ក្នុង​ការ​ញ៉ាំ​ម្ដងអាហារនេះ​ផ្តល់ ១៧០កាឡូរី ខ្លាញ់១៥ក្រាម កាបូអ៊ីដ្រាត៦ក្រាម ស្ករ២ក្រាម សូដ្យូម​១១៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និង​ប្រូតេអ៊ីន៦ក្រាម។

. ផ្លែ​ឈើរី​ក្រៀម

ផ្លែឈើរី​ក្រៀម​ផ្តល់ melatonin ដែល​អាច​ជួយ​ដល់​ដំណេក​ឲ្យ​កាន់​តែ​ល្អ​ឡើង។ គួរញ៉ាំ​មួយ​ភាគ​បី​នៃ​ពែង​មុន​ចូលគេង។

ក្នុង​ការ​ញ៉ាំ​ផ្លែឈើរី​ក្រៀមម្ដង​ក្នុង​បរិមាណខាងលើ​ផ្តល់ ១០០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១៩ក្រាម សូដ្យូម១០មីល្លិក្រាម ជាតិសរសៃ១ក្រាម និង​ប្រូតេអ៊ីន១​ក្រាម។

. គ្រាប់ជីរ និងយ៉ាអ៊ួ​ក្រិច​អត់​ជាតិ​ខ្លាញ់ (Nonfat Greek Yogurt)

យ៉ាអ៊ួ​ ក្រិចគឺ​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ហើយ​បើ​បន្ថែម​គ្រាប់ជីរ​មួយ​ស្លាបព្រាកាហ្វេ​អាច​បន្ថែម​ជាតិ​ដែក និង​ជាតិសរសៃ។ នេះ​ជា​អាហារ​សម្រន់​ពេល​យប់​ដែល​ជួយ​ដល់​សុខភាព។

ក្នុង​ការ​ញ៉ាំ​ម្ដង​ផ្ដល់ ១៦០កាឡូរី ខ្លាញ់៣ក្រាម កាបូអ៊ីដ្រាត២០ក្រាម ស្ករ៧ក្រាម សូដ្យូម៦៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និង​ប្រូតេអ៊ីន១៥ក្រាម។

. ផ្លែចេក និង​គ្រាប់​ផ្កាឈូករ័ត្ន

ផ្លែ​ចេកមួយផ្លែ និង​គ្រាប់​ផ្កាឈូករ័ត្ន​មួយ​ក្តាប់​ដៃ​អាច​ជួយ​ឲ្យ​យើង​ឆ្អែត និង​គេងលក់​ស្រួល ព្រោះ​របស់​ពីរ​នេះ សំបូរ​ដោយ​ខ្លាញ់ល្អ tryptophan ដែល​ជា​អាស៊ីតអាមីណូ​ជួយ​រាងកាយ​បង្កើត​នូវ​អរម៉ូន melatonin

ក្នុង​ការញ៉ាំ​ម្ដង​អាហារនេះ​ផ្តល់ ១៥០កាឡូរី ខ្លាញ់៤,៥ក្រាម កាបូអ៊ីដ្រាត២៩ក្រាម ស្ករ១៥ក្រាម ជាតិសរសៃ៤ក្រាម និង​ប្រូតេអ៊ីន៣ក្រាម។

អត្ថបទពាក់ព័ន្ធ៖

. Cereal និង​ទឹក​ដោះគោ​គ្មានជាតិខ្លាញ់ (skim milk)

Cereal នេះ​មិន​មែន​ជា​អាហារ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ។ គួរ​ជ្រើសរើស​ cereal ណា​ដែល​មាន​ជាតិ​ស្ករ​តិច និង​សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ។ ការ​ញ៉ាំ​ Cereal ជាមួយ​នឹង​ទឹកដោះគោ​គ្មាន​ខ្លាញ់​ជា​អាហារ​សម្រន់​ពេល​យប់​ដ៏​ល្អ​មួយ។

ក្នុង​ការ​ញ៉ាំ​ម្ដងអាហារនេះ​ផ្ដល់ ១១៥កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៣ក្រាម ស្ករ៧ក្រាម សូដ្យូម​១២៨ក្រាម ជាតិ​សរសៃ៣ក្រាម និង​ប្រូតេអ៊ីន៦ក្រាម។

. កូន​ការ៉ុត​តូចៗ

កូន​ការ៉ុត​អាច​ញ៉ាំ​ពេល​យប់​បាន​ព្រោះ​​​មាន​កាឡូរីទាប​តែ​សំបូរ​ដោយ​ជាតិសរសៃ ដូចនេះ​អាចញ៉ាំបួនប្រាំម៉ើមតូចៗ គឺ​ជួយ​ឲ្យ​យើងឆាប់​ឆ្អែត​ជាង​ញ៉ាំ​ពពួក​នំ​ដំឡូង​កញ្ចប់។

ក្នុង​ការ​ញ៉ាំ​ម្តង​ផ្តល់ ៤០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត១០ក្រាម ស្ករ៦ក្រាម សូដ្យូម៩៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និង​ប្រូតេអ៊ីន១ក្រាម។

. ផ្លែ​សារី និង​ឈីស

ឈីស​សំបូរ​ដោយ​កាល់ស្យូម រីឯ​ផ្លែ​សារី​សំបូរ​ដោយ​ជាតិ​សរសៃ និង​វីតាមីន C។ ឈីស​អាច​ជួយ​បន្ថែម​រសជាតិ​ឲ្យ​ផ្លែ​សារី។

ក្នុង​ការ​ញ៉ាំ​ម្តង​ផ្តល់ ១៩០កាឡូរី ខ្លាញ់៩ក្រាម កាបូអ៊ីដ្រាត២១ក្រាម ស្ករ១៤ក្រាម សូដ្យូម១៨១មីល្លិក្រាម ជាតិសរសៃ៥,៥ក្រាម និង​ប្រូតេអ៊ីន៧ក្រាម។

. ផ្លែ​បឺរី និង​យ៉ាអួ​ក្រិច​គ្មាន​ខ្លាញ់

ដូច​បាន​រៀប​រាប់​ពី​ខាងលើ យ៉ាអួ​ក្រិច​សំបូរដោយ​ប្រូតេអ៊ីន។ យ៉ាអួ​នេះ​អាច​ញ៉ាំ​ជាមួយ​ផ្លែ​បឺរី​ កកបាន​។ ផ្លែ​បឺរី​គឺ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ហើយ​នៅ​ជួយ​បន្ថែម​រសជាតិ​ដល់​យ៉ាអួ​ផង​ដែរ។

ក្នុង​ការ​ញ៉ាំ​ម្ដង​ផ្តល់ ១៣៥កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១២ក្រាម សូដ្យូម៧២មីល្លិក្រាម ជាតិសរសៃ១,៥ក្រាម និង​ប្រូតេអ៊ីន១២ក្រាម។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.womenshealthmag.com/weight-loss/a19949337/healthy-bedtime-snacks-0/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម