backup og meta

រាំមានប្រយោជន៍ច្រើនដល់រាងកាយ និងល្អចំពោះការចងចាំ

រាំមានប្រយោជន៍ច្រើនដល់រាងកាយ និងល្អចំពោះការចងចាំ

គ្នា​យើង​ប្រាកដ​ជា​ធ្លាប់​​​​រាំ ដែលការ​​រាំនេះ​អាចមាន​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ បង្កើន​មិត្ត​ភាព ឬ​រាំ​ដើម្បី​កែ​អផ្សុក​ជាដើម​​។ ប៉ុន្តែ​​គ្នា​យើង​​​មាន​ដឹង​ទេ​ថា ការ​រាំ​មាន​ប្រយោជន៍​ច្រើន​ដល់​​រាង​កាយ និង​មាន​ឥទ្ធិពល​​ជា​វិជ្ជមាន​ទៅ​លើ​មុខ​ងារ​ខួរ​ក្បាល​ក្នុង​ការ​ចង​ចាំ​ផង​ដែរ​​។ ប្រ​យោជន៍​ទាំង​នោះ​​​មាន​ដូច​​ជា៖

១. បន្ថយ​ស្រ្តេស​

ពិត​ណាស់​ ការ​រាំ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ភាព​តាន​តឹង​មួយ​ចំនួន​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​មួយ​ចំនួន​​បាន​បង្ហាញ​ថា ការ​រាំ​ទៅ​តាម​ចង្វាក់​ភ្លេង​ដែល​យើង​ចូល​ចិត្ត​​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​តប់​ប្រមល់​​​​ឱ្យ​ធូរ​ស្បើយ​វិញ​បាន​។

អត្ថបទ​ពាក់ព័ន្ធ៖

២. ជួយ​បេះ​ដូង​ឱ្យ​ធ្វើ​​​ចលនា​បាន​ល្អ​

ការ​រាំ​នឹង​អាច​ជួយ​​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​បេះដូង​បាន ពិសេស​សម្រាប់​គ្នា​យើង​​ដែល​ចូល​ចិត្ត​ការ​រាំ និង​ទម្លាប់​​រាំ​ ដែល​​រាំង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​សកម្មភាព​​សកម្ម​​មួយ​។ ភាព​សកម្ម​នេះ ជួយ​ពង្រឹង​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង និង​ប្រព័ន្ធ​ដង្ហើម​​ដើរ​បាន​យ៉ាង​ល្អ​។

៣. សម្រក​ទម្ងន់​​

រាំ​ គឺ​​រាប់​ជា​ការ​ហាត់​ប្រាណ​មួយ​បែប​ ដូច​ជា​ការ​រត់​ត្រឹក​ៗ និង​ការ​ជិះ​កង់​ដែរ ពោល​គឺ​​ជួយ​សម្រក​ទម្ងន់ កម្ចាត់​ភាព​ធាត់​ ហើយ​ក្រៅ​ពី​នេះ សកម្មភាព​នេះ​ជួយ​ឱ្យ​យើង​មាន​​រាង​កាយ​ស្អាត​សម​សួន​ផង​ដែរ​។

៤. បង្កើន​ចលនា​រស់​រវើក​

ការ​រាំ​​ជា​ប្រចាំ​ជួយ​បង្កើន​ភាព​រស់​រវើក និង​មាន​ភាព​បត់​បែន​ខ្លួន​ល្អ។ ទន្ទឹម​នឹង​នេះ កា​រ​រាំ​ជា​រៀង​រាល់​ថ្ងៃ​ក៏អាច​​ជួយ​បង្ការ​កុំ​ឱ្យ​ឈឺ​សន្លាក់​​ដៃ​ជើង​​បាន​​ដែរ​។

៥. បង្កើន​​ភាព​ចង​ចាំ​

​ការ​ស្រាវជ្រាវ​​មួយ​របស់​ប្រទេស​អង់គ្លេសបាន​បង្ហាញ​ថា ការ​រាំ​ជួយ​បង្កើន​ភាព​ចង​ចាំ ហើយ​ថែម​ទាំង​បង្ការ​ពី​ជំងឺ​រវើរ​រវាយ​បាន​ទៀត​ផង។ ទម្លាប់​រាំ​ជា​​ប្រចាំ​​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ខួរ​ក្បាល​មិន​ឆាប់​ភ្លេច។ បន្ថែម​ពី​ចំណុច​ពិសេស​ទាំង​នោះ ការ​រាំ នៅ​មាន​អត្ថប្រយោជន៍​ទៅ​ដល់​​រាង​កាយ​ផង​ដែរ ដូច​ជា​ពង្រឹង​សាច់​ដុំ និង​ជំនួយ​ទៅ​ដល់​មុខ​ងារ​សួត​ផង​ដែរ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/fitness-pictures/health-benefits-of-dance.aspx#:~:text=A%20dance%20class%20is%20the,and%20a%20stronger%20immune%20system.

កំណែ​ប្រែបច្ចុប្បន្ន

18/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jul 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម