backup og meta

សារធាតុម្យ៉ាងក្នុងម្ទេសអាចជួយសម្រកទម្ងន់បាន

សារធាតុម្យ៉ាងក្នុងម្ទេសអាចជួយសម្រកទម្ងន់បាន

តើ​គ្នា​យើង​ដែល​ឆ្ងល់​ទេ ថាហេតុ​អ្វី​បាន​ជា​ម្ទេសហឹរ? រសជាតិ​ហឹរ​ក្នុង​ម្ទេស​នេះ គឺបង្ក​ដោយ​សារធាតុ​ម្យ៉ាង​ហៅ​ថា capsaicin ហើយ​សារធាតុ​នេះ​មាន​ច្រើន​នៅ​ក្នុង​គ្រាប់​ម្ទេស​ជាង​សាច់​ម្ទេស។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ប្រយោជន៍ និង​ហានិភ័យ​នៃ​សារធាតុ​មួយ​នេះ​ចំពោះ​សុខភាពយើង។

អត្ថប្រយោជន៍​នៃ​សារធាតុ capsaicin

សម្រក​ទម្ងន់

ទម្ងន់​របស់​យើង​គឺ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​មេតាបូលីស​ដែល​ជា​ដំណើរការ​នៃ​ការ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ ដោយ​បំប្លែង​អាហារ​ទាំង​នោះ​ទៅ​ជា​ថាមពល​។ សារធាតុ capsaicin អាច​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាបូលីស​ដោយ​ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ដុត​បំផ្លាញ​ខ្លាញ់​​បាន​លឿន។ នេះ​មក​ពី​សារធាតុ capsaicin បង្កើន​ការ​ប្រើប្រាស់​អុកស៊ីសែន និង​សីតុណ្ហភាព​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ដុត​កាឡូរី។ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា​ការ​ញ៉ាំ​សារធាតុ​នេះ​ជា​ប្រចាំ​អាច​ជួយ​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ និង​ជួយ​ដល់​ការ​ដុត​ខ្លាញ់​ក្នុង​រាងកាយ។ ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​ការ​សម្រក​ទម្ងន់រាង​កាយ​យើង។

បន្ថយ​ការ​រលាក

អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដូចជា​ម្ទេស​អាច​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ។ រ៉ាឌីកាល់​សេរី​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ ដូចនេះ សារធាតុ capsaicin អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទាំង​នេះបាន។

បន្ថយ​ការ​ឈឺ​ចាប់

ពេល​ខ្លះ​គេ​ប្រើ​សារធាតុ capsaicin ដើម្បី​បន្ថយ​ការ​ឈឺចាប់។ សារធាតុ​នេះ​ភ្ញោច​កោសិកា ​ធ្មួល (Receptor) ​នៃ​ការ​ឈឺចាប់​ដែល​នេះ​អាច​នាំ​ឲ្យបន្ថយ​ការ​ឈឺចាប់​បាន។ ភាគច្រើន​គេ​ប្រើ​សារធាតុ​នេះ​ជាមួយ​នឹង​គ្រីម​បំបាត់​ការឈឺចាប់ ជាពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​សន្លាក់​ដូចជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ រលាក​សន្លាក់​ឆ្អឹង​ និង​ការ​ឈឺចាប់​បង្ក​ដោយ​ការ​ខូច​សរសៃ​ប្រសាទ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​។ ការ​ប្រើ​គ្រីម​មាន​សារធាតុ capsaicin អាច​បង្ក​អាការៈ​ក្រហាយ​ដូច​ពេល​ញ៉ាំ​ម្ទេស​ដែរ។ ដូចនេះ​គួរប្រើ​ក្នុង​បរិមាណតិច​។

រក្សាទម្ងន់ឲ្យនៅល្អ

ផល​ប៉ះពាល់​នៃ​សារធាតុ capsaicin

អាការៈ​ក្រហាយ

ផល​ប៉ះពាល់​បង្ក​ដោយ​សារធាតុ capsaicin គឺ​អាការៈ​ក្រហាយ។ សម្រាប់​អ្នក​មាន​បញ្ហា​ចាល់​អាស៊ីដ អាហារ​ដែល​មាន​សារធាតុ capsaicin អាច​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​យូរ​ទៅ ក្រពះ​ពោះវៀន​នឹង​ស៊ាំ​ទៅ​នឹង​ផល​ប៉ះពាល់​នេះ និង​បន្ថយ​អាការៈ​មិន​ស្រួល​បាន​។

សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង

ការ​ញ៉ាំ​សារធាតុ capsaicin ច្រើន​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង​។ អាការៈ​នេះ​គឺ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ ហើយ​ក៏​មិន​មាន​ការ​សិក្សា​ណា​បញ្ជាក់​ថា​ការ​ញ៉ាំ​សារធាតុ​នេះ​អាច​បង្ក​អាការៈ​គ្រុន​ក្ដៅ​ទេ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ងាយ​ប្រឈម​នឹង​អាការៈ​នេះ។ បន្ថែម​ពី​នេះ​ទៀត សារធាតុ​capsaicin​អាច​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម។ ដូចនេះ​សម្រាប់​អ្នក​ផឹក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹងញ៉ាំ​របស់​ហឹរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/capsaicin-supplement

កំណែ​ប្រែបច្ចុប្បន្ន

03/09/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ

ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម