ទឹកក្រូចឆ្មារ ត្រូវគេជឿថាជាឱសថសម្រកទម្ងន់តាមបែបធម្មជាតិដ៏អស្ចារ្យ ថែមទាំងជួយរាងកាយមានសុខភាពល្អ កាត់បន្ថយជាតិពុលបានយ៉ាងច្រើន។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីគុណប្រយោជន៍ដ៏អស្ចារ្យពីទឹកក្រូចឆ្មារ យើងគួរបញ្ចូលក្នុងរបបអាហារ។
ទឹកក្រូចឆ្មារ ត្រូវគេជឿថាជាឱសថសម្រកទម្ងន់តាមបែបធម្មជាតិដ៏អស្ចារ្យ ថែមទាំងជួយរាងកាយមានសុខភាពល្អ កាត់បន្ថយជាតិពុលបានយ៉ាងច្រើន។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីគុណប្រយោជន៍ដ៏អស្ចារ្យពីទឹកក្រូចឆ្មារ យើងគួរបញ្ចូលក្នុងរបបអាហារ។

១- ទឹកក្រូចឆ្មារសម្រកទម្ងន់
ទោះបីជាអ្នកជំនាញចំណីអាហារ បានបញ្ជាក់ថា ទឹកក្រូចឆ្មារ មិនមានឥទ្ធិពលផ្ទាល់លើការសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែគេជឿថា ទឹកធម្មជាតិប្រភេទនេះ ជាកត្តាជួយជំរុញក្នុងផែនការសម្រកទម្ងន់បានជោគជ័យ ដោយសារជារបស់ធម្មជាតិ គ្មានសារធាតុបន្ថែមអ្វីឡើយ ហេតុនេះគឺល្អសម្រាប់រាងកាយយើង។
ក្រៅពីនេះ ទឹកក្រូចឆ្មារមិនមានផ្ទុកកាឡូរីឡើយ បើផឹកទឹកក្រូចឆ្មារជំនួសទឹកក្រូច យើងអាចកាត់បន្ថយកាឡូរីបានប្រមាណ ១៨០ កាឡូរី ឯណោះ។ វិធីគិតងាយៗ បើយើងចំណាយសកម្មភាពដុត ឬកាត់បន្ថយ ៣៥០០ កាឡូរី គឺស្មើនឹងយើងបានដុតខ្លាញ់ប្រមាណ ១ ផោន ស្មើនឹងជាង ៤៥០ ក្រាមឯណោះ។ ហេតុនេះយើងអាចនិយាយបានថា ទឹកក្រូចឆ្មារ ជួយជំរុញការសម្រកទម្ងន់បាន តាមរយៈការបន្ថយកម្រិតកាឡូរី មានន័យថា ផឹកកាន់តែច្រើន ជួយស្រកទម្ងន់កាន់តែឆាប់។
២- ជួយសម្អាតកាកសំណល់ក្នុងខ្លួន
កាកសំណល់នៅជាប់តាមពោះវៀន អាចធ្វើឲ្យយើងប្រឈមកើតជំងឺមហារីកពោះវៀន ព្រមទាំងឡើងទម្ងន់ខ្លាំងទៀតផង។ ផឹកទឹកក្រូចឆ្មារឲ្យបានញឹកញាប់ អាចជួយលាងសម្អាតកាកសំណល់ចេញបានរាងកាយបានច្រើន។ លើសពីនេះទៀត អាចជួយឲ្យពោះវៀនដំណើរការល្អដោយសារទឹកក្រូចឆ្មារ ម្ល៉ោះយើងក៏មិនងាយរាករូស ឬក្តៀនលាមកដែរ។
អត្ថបទពាក់ព័ន្ធ៖
៣- ជួយបន្ថយការស្រេកឃ្លាន
រួមជាមួយនឹងការសម្អាតពោះវៀន ទឹកក្រូចឆ្មារ ក៏ជួយបន្ថយការឃ្លានផងដែរ ដោយសារក្រូចឆ្មារមានសារធាតុសរសៃពិចទីន (Pectin)។ កាលពីមុន គេផឹកកាហ្វេ ឬតែ ដើម្បីកាត់បន្ថយការឃ្លាន តែឥឡូវ យើងគួរងាកមកផឹកទឹកក្រូចឆ្មារវិញ។
៤- ជួយជំរុញមេតាបូលីស
តាមវិទ្យាសាស្ត្រ ផឹកទឹកក្រូចច្រើន ជួយធ្វើមេតាបូលីសកាន់តែល្អ។ ដូចនេះ គួរផឹកទឹកក្រូចឆ្មារក្តៅ ពេលព្រឹកមួយកែវ និងទឹកក្រូចក្តៅ ពេលរសៀលមួយកែវដើម្បីកុំឲ្យខ្វះជាតិទឹក និងស្រកទម្ងន់ក្នុងពេលតែមួយនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Weight Loss Myths: Will Drinking Lemon Water Help You Lose Weight? http://www.fitday.com/fitness-articles/health/how-meditation-affects-your-brain.html. Accessed May 11, 2017.
Can Lemon Water Really Help You Lose Weight? https://wwws.fitnessrepublic.com/nutrition/healthy-eating/how-lemon-water-helps-you-lose-weight.html. Accessed May 11, 2017.
កំណែប្រែបច្ចុប្បន្ន
16/07/2019
អត្ថបទដោយ Chamnan Amrith
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ