បញ្ហាលើសជាតិខ្លាញ់ បច្ចុប្បន្នមិនថាក្មេង មិនថាចាស់ សុទ្ធតែប្រឈមខ្លាំង ពិសេសគ្នាយើងចូលចិត្តអាហារសម្បូរខ្លាញ់មិនល្អ មិនហាត់ប្រាណ ងាយធ្វើឲ្យជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្លាំងបំផុត។ ដើម្បីទទួលបានសុខភាពល្អ បើមានលើសជាតិខ្លាញ់ ត្រូវតែបញ្ចុះមកនៅកម្រិតត្រឹមត្រូវ ហើយក្រៅពីប្រើថ្នាំ របបអាហារសុខភាព ក៏អាចជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាមបានដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីប្រភេទអាហារល្អៗ អាចបញ្ចុះជាតិខ្លាញ់កូលេស្តេរ៉ូលក្នុងឈាម យ៉ាងមានប្រសិទ្ធភាព។
១- ស្រូវសាលី ( Oats)
មធ្យោបាយងាយស្រួលបំផុត ដើម្បីកំណត់កម្រិតកូលេស្តេរ៉ុលក្នុងខ្លួនឲ្យមានសុខភាពល្អ គឺញ៉ាំពពួលធញ្ញជាតិស្រូវសាលី (Oatmeal ឬ Oat-based cereal) ១ ចាន/ថ្ងៃ។ ដោយសារពពួកធញ្ញជាតិ Oatmeal មានជាតិកាកសរសៃដែលរលាយក្នុងទឹក ដល់ទៅប្រមាណ ២ ក្រាម/ចាន។ បើចង់បានជាតិកាកសរសៃច្រើនជាងនេះ គ្នាយើង អាចញ៉ាំផ្លែស្ត្រប៊ើរី ឬចេកបន្ថែមទៀតបាន។ ជាធម្មតាក្នុងមួយថ្ងៃ យើងអាចញ៉ាំជាតិសរសៃចន្លោះពី ២០-៣៥ ក្រាម និង ៥-១០ ក្រាមនៃទឹកមានជាតិសរសៃ។
២- សណ្តែក
សណ្តែក ជាប្រភពដ៏អស្ចារ្យជាតិសរសៃដែលរលាយ អាចធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ដោយសារតែដំណើរនៃការរំលាយក្នុងក្រពះ យឺតជាងអាហារផ្សេងទៀត។ ដូច្នេះបានជាគ្នាយើងចង់ស្រកទម្ងន់ភាគច្រើន ចូលចិត្តញ៉ាំសណ្តែកជាងអាហារផ្សេងទៀត។ សណ្តែក ក៏មានសារៈប្រយោជន៍ច្រើនទៀត ដោយសណ្តែកទាំងនោះរាប់បញ្ចូលទាំង សណ្តែកសៀង សណ្តែកក្រហម សណ្តែកខៀវ សណ្តែកខ្មៅ និងសណ្តែកផ្សេងមួយចំនួនទៀត។ ទឹកសណ្តែកសៀង និងអាហារផ្សេងទៀត ផលិត ឬចម្រាញ់ពីសណ្តែកសៀង ឬតៅហ៊ូ ត្រូវគេរកឃើញថា វាមានប្រសិទ្ធភាពកាត់បន្ថយខ្លាញ់កូលេស្តេរ៉ូលអាក្រក់ក្នុងឈាម។ ញ៉ាំសណ្តែក ២៥ក្រាម ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ បានពី ៥-៦ ភាគរយ។
៣- ត្រីសម្បូរខ្លាញ់
ត្រីសម្បូរខ្លាញ់ អាចបន្ថយជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាមបាន តាមរយៈអាស៊ីដខ្លាញ់អូមេហ្គា ៣ ។ ក្រៅពីនេះ អាស៊ីដខ្លាញ់ល្អប្រភេទនេះ ក័អាចកាត់បន្ថយខ្លាញ់ទ្រីគ្លីសេរីត ដែលជាខ្លាញ់មិនល្អ ថែមទាំងអាចការពារចង្វាក់បេះដូង ឲ្យដើរបានទៀងទាត់ទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ
- ដឹងហេតុផលនេះ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ
៤- ផ្លែប៊ើរ
ផ្លែប៊ើរ ជាផ្លែឈើមានសារធាតុចិញ្ចឹមខ្ពស់ និងអាស៊ីដខ្លាញ់ Monounsaturated fatty acids (MUFAs) ។ ការស្រាវជ្រាវថ្មីៗបង្ហាញថា ញ៉ាំផ្លែប៊ើរ ក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយកាត់បន្ថយកម្រិតខ្លាញ់កូលេស្តេរ៉ូលអាក្រក់ (LDL) ចំពោះគ្នាយើងលើសទម្ងន់ ឬគ្នាយើងមានជំងឺធាត់បាន។ ដើម្បីទទួលបានអត្ថប្រយោជន៍កាត់តែច្រើនពីផ្លែប៊ើរ យើងអាចបន្ថែមទៅក្នុងអាហារ ដូចជា សាលាដ និងនំសាំងវិច ជាដើម។
៥- គ្រាប់ធញ្ញាជាតិ
ផ្លែ Walnut គ្រាប់អាល់ម៉ុន និងគ្រាប់ផ្លែឈើដទៃទៀត ជាមិត្តដ៏ល្អបំផុតសម្រាប់សុខភាពយើង ដោយសារតែសម្បូរទៅដោយអាស៊ីដខ្លាញ់ Mono និង Polyunsaturated មានអត្ថប្រយោជន៍ ធ្វើឲ្យសរសៃឈាមមានសុខភាពល្អបាន។ ផ្លែអាល់ម៉ុន ផ្លែ Hazelnuts សណ្តែកដី គ្រាប់ Pecan គ្រាប់ស្រល់ និងគ្រាប់ផ្លែរីករាយ ក៏មានសារៈប្រយោជន៍ដូចគ្នា។ ញ៉ាំគ្រាប់ធញ្ញជាតិទាំងនោះមួយក្តាប់ (ប្រមាណ ៤២,៥ ក្រាម) ត្រូវគេជឿថា អាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
យើងបញ្ចូលទៅក្នុងរបបអាហារបាន ដោយប្រើជំនួសឲ្យឈីស ឬ Croutons នៅក្នុងសាលាដ។ ទោះជាយ៉ាងណា ក៏មិនមែនគ្រាប់ធញ្ញាជាតិទាំងអស់ សុទ្ធតែល្អសម្រាប់អ្នកទេ ដោយសារតែធម្មតា នៅក្នុងរោងចក្រតែងតែបានបន្ថែមអំបិល ឬស្ករ អាចធ្វើឲ្យសុខភាពយើងមានបញ្ហាបាន។ ដូច្នេះ រាល់ពេលទិញផលិតផលគ្រាប់ធញ្ញាជាតិ ត្រូវប្រាកដថា បានអានស្លាកសញ្ញាដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងពីគ្រាប់ធញ្ញាជាតិណា ត្រូវបានបន្ថែមអំបិល និងស្ករ។
ម្យ៉ាងវិញទៀត គ្រាប់ធញ្ញាជាតិមានកាឡូរីខ្ពស់ណាស់ អាចធ្វើឲ្យយើងឡើងទម្ងន់បាន ប្រសិនបើញ៉ាំច្រើនហួស ដូច្នេះមិនត្រូវញ៉ាំលើសពីមួយក្តាប់ដៃក្នុងមួយថ្ងៃទេ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាពយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]