និយាយដល់មេជីវិតឈ្មោល ប្រុសៗយើងខ្លះ មានបញ្ហា រហូតដល់ថ្នាក់ពិបាកយកកូនក៏មាន។ មានវិធីច្រើន ជួយឲ្យមេជីវិតឈ្មោលមានគុណភាពប្រសើរឡើងវិញ។ តែ “Hello គ្រូពេទ្យ” នឹងលើកយកពីប្រភេទអាហារល្អៗមកប្រាប់៖
១- អាហារជួយមេជីវិតឈ្មោលខ្លាំងជាងមុន
ស៊ុត៖ ញ៉ាំស៊ុត អាចជួយបង្កើនបរិមាណមេជីវិតឈ្មោល និងចលនារបស់វា។ ស៊ុតមានផ្ទុកវីតាមីន E និងប្រូតេអ៊ីនយ៉ាងច្រើន មានតួនាទីការពារមេជីវិតឈ្មោល ពីរ៉ាឌីកាល់សេរីមួយចំនួនដែលធ្វើបរិមាណមេជីវិតឈ្មោលថយចុះ។
ស្ពៃពួយឡេង៖ រាងកាយយើងត្រូវការពពួកអាស៊ីដហ្វូលីក (Folic acid) ដើម្បីផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ។ បើរាងកាយមិនមានអាស៊ីដហ្វូលីកគ្រប់គ្រាន់ទេ មេជីវិតឈ្មោលនឹងមានរូបរាងមិនដូចប្រក្រតីដូចគ្នា។ មេជីវិតឈ្មោលមិនគ្រប់លក្ខណៈ គ្មានកម្លាំងគ្រប់គ្រាន់ចូលទៅជួបអូវុលដែលជាមេជីវិតបន្តពូជញី ដើម្បីបង្កកំណើតបានទេ។ ក្នុងករណី បើទោះជាមេជីវិតឈ្មោល ទៅជួបអូវុល និងអាចបង្កកំណើតបានក៏ពិតមែន ប៉ុន្តែកូនអាចនឹងមានលក្ខណៈមិនប្រក្រតី។ ដើម្បីឲ្យរាងកាយទទួលបានអាស៊ីដហ្វូលីកគ្រប់គ្រាន់ គួរញ៉ាំពពួកស្ពៃពួយឡេង ឬបន្លៃបៃតងផ្សេងទៀត។
ចេក៖ ចេកសម្បូរទៅដោយវីតាមីន A, B1 និង C អាចជួយមេជីវិតឈ្មោលមានសុខភាពល្អ និងជាជំនួយបង្កើនបរិមាណមេជីវិតឈ្មោលថែមទៀតផង។ លើសពីនេះ អង់ស៊ីមកម្រ Bromelain ដែលមានក្នុងផ្លែចេក ក៏មាននាទីបង្កើនបរិមាណ និងចលនារបស់មេជីវិតឈ្មោលដូចគ្នា។
សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បួរទៅដោយពពួកអាមីណូអាស៊ីដ L-Arginine HCL ដែលអាចបង្កើនបរិមាណទឹកកាម និងចំនួនមេជីវិតឈ្មោល។ ប្រុសៗជាច្រើនជឿថា សូកូឡាខ្មៅនឹងជំរុញការឈានដល់ចំណុចកំពូលកាន់តែខ្លាំងក្លា។
២- អាហារគួរចៀសវាង បើមិនចង់ឲ្យមេជីវិតឈ្មោលចុះខ្សោយ
អាហារកំប៉ុង៖ អ្នកវិទ្យាសាស្ត្រជឿថា សារធាតុ BPA (Bisphenol-A) មាននៅក្នុងប្លាស្ទិកសម្រាប់វេចខ្ចប់ផលិតផលទាំងឡាយ អាចធ្វើឲ្យខ្សោយសុខភាពមេជីវិតឈ្មោល។ ជ័រសម្រាប់ប្រើបិទកំប៉ុងអាហារមានផ្ទុកជាតិ BPA ខ្ពស់ណាស់ ដូច្នេះជម្រើសល្អបំផុត គួរញ៉ាំអាហារស្រស់ៗ និងអាហារដាក់ក្នុងកែវ ដើម្បីចៀសវាងជាតិ BPA។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
[embed-health-tool-bmr]