backup og meta

តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 19, 2019

    តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន

    ក្មេងៗ​នៅ​ខ្មែរ​យើង ​កើត​ជំងឺ​អូទីស្សឹមច្រើន​ឡើងៗ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​កំពុង​បារម្ភ គួរ​ធ្វើ​ម៉េច​អាច​ការពារ​បាន ហើយ​បើ​ពេល​ដឹង​កូន​កើត​ជំងឺ​នេះ គួរ​ជួយ​អូនៗ​បែប​ណា​ដើម្បី​ក្លាយ​ជា​ក្មេង​ប្រក្រតី​នឹង​គេ​វិញ។ ការពិត អាហារ​ក៏​អាចជួយ​​កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​អូទីស្សឹម​លើ​អូនៗ​បាន​ដែរ។

    ១- សា​កល្បង​អាហារ​ថ្មីៗ

    ក្មេងៗ​មាន​ជំងឺ​អូទីស្សឹម អាច​ឆាប់​ធុំអាហារ​ណាស់ មិន​ថា​រស​ជាតិ ក្លិន ពណ៌ ឬ​រូប​រាង​អាហារ​នោះ​ទេ។ អូនៗអាច​មិន​ញ៉ាំ​អាហារ​ណាមួយ ដោយ​សារ​តែ​មិន​ចូល​ចិត្ត​ពណ៌ ឬ​ក្លិន​អាហារ​នោះ។ ហេតុនេះ​ពេល​ឲ្យអាហារ​ថ្មី​ទៅ​អូនៗ ត្រូវ​លួង​បន្តិច​ម្តងៗ មិន​ត្រូវ​បង្ខំ​ឡើយ។

    ម៉ាក់​ប៉ាអាចសាក​ល្បងនាំ​អូនៗ​ទៅ​ផ្សារ​ជាមួយ​គ្នា ឲ្យ​គេ​រើស​អាហារ​អូនៗ​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង ហើយ​ពេល​មក​ផ្ទះ​វិញ រៀប​ចំ​ចម្អិន​ឲ្យ​កូន​ញ៉ាំ​ភ្លាម។ ពេល​ខ្លះ​ អូនៗ​អាច​នៅ​តែ​មិន​ចង់​ញ៉ាំ តែ​មិន​អី​ទេ យូរៗ​ទៅ​នឹង​ស៊ាំ ព្រម​ញ៉ាំ​ដោយ​ខ្លួន​ឯង។

    ២- រៀប​ចំ​របស់​ញ៉ាំ​តម្រូវ​ចិត្ត​កូន

    ក្មេងៗ​មាន​ជំងឺ​អូទីស្សឹម ពិបាក​រឿង​ញ៉ាំ​អាហារ ដោយ​សារ​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត និង​រឿង​ជា​ច្រើន​ជុំ​វិញ​ខ្លួន រាប់​ទាំង​អំពូល​ភ្លើង តុ​កៅអី ឬ​សូម្បី​តែ​របស់​តូច​តាច​ក្នុង​ផ្ទះ​បាយ។

    ឲ្យ​អូន​ញ៉ាំ​ទៀង​ពេល អាច​ជួយ​កូន​មិន​សូវ​តាន​តឹង​ចិត្ត ហើយ​គួរ​កែ​តម្រូវ​ចំណុច​តូច​តាច​ទាំង​ឡាយ​ ដូច​ជា ​ដាក់​អំពូល​ភ្លឺ​តិចៗ ឬ​អុជ​ទៀន​ ជាដើម និង​ប្រើ​ចាន សម ស្លាប​ព្រា​ដែល​អូនៗ​ចូល​ចិត្ត បែប​នេះ អូនៗ​អាច​មាន​អារម្មណ៍​ល្អ ហើយ​ចង់​ញ៉ាំ​អាហារ​ជាង​មុន។

    ៣- របប​អាហារ​ពិសេស

    របប​អាហារ​ពិសេស អាច​ជួយ​ឲ្យ​រោគ​សញ្ញា​ជំងឺ​អូទីស្សឹម បាន​ធូរ​ស្រាល ហើយ​អាហារ​មួយ​ចំនួន​ទៀត អាច​ធ្វើ​ឲ្យ​អាការៈ​អូនៗ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ ខណៈ​អាហារ​ទាំង​នោះ​ មាន សណ្តែក​សៀង អាហារ​មាន​សារធាតុ Gluten ឬ​ប្រូតេអ៊ីន Casein (សម្បូរក្នុង​ផលិតផលទឹកដោះគោ)។ ចៀស​វាងអាហារ​ទាំង​នេះ អាច​នឹង​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​អូទីស្សឹមឲ្យ​អូនៗ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស៊ឹម
    • បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

    ៤- ពិនិត្យ​មើល​ស្លាកផលិត​ផល​អាហារ

    ស្លាក​នៅ​នឹង​សម្បក ឬ​កំប៉ុង​អាហារ អាច​ប្រាប់​ម៉ាក់ប៉ា​ពី​សារ​ធាតុ​ផ្សំ បរិមាណ​អាហារូបត្ថម្ភ ឬ​សារធាតុ​ផ្សេងៗ​បាន។ ដូច​នេះ យើង​អាច​ដឹង​ថា​អាហារ​នោះ​សម្បូរ​សារ​ធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន ខ្លាញ់ ឬ​សារធាតុ​សរសៃ​ប៉ុនណា ហើយ​យើង​អាច​រក្សា​លំនឹង​អាហារ​អូនៗ​ញ៉ាំ​បាន​ល្អ និង​ចៀស​វាង​អាហារ​មិន​ល្អ​ប៉ះ​ពាល់​ជំងឺ​អូនៗ​ផង​ដែរ (មាន សណ្តែក​សៀង អាហារ​មាន​សារធាតុ Gluten ឬ​ប្រតេអ៊ីន Casein)។

    ៥- សួរ​យោបល់​ពី​អ្នក​ជំនាញ

    អាច​សុំ​យោបល់​ពី​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ ដើម្បី​យល់​ច្បាស់​ពី​អាហារូបត្ថម្ភ​ល្អៗ អាច​ជួយ​ស្ថានភាព​ជំងឺ​អូនៗ​កាន់​តែ​ធូរ​ស្រាល។ អ្នក​ជំនាញអាច​មាន​មធ្យោយ​បាយ​ជួយឲ្យ​អូន​ស្រួល​ញ៉ាំ​អាហារ និង​ញ៉ាំ​បាន​ច្រើន ដោយ​សារពេទ្យ​ដឹង​ច្បាស់​ពី​ឫស​គល់​បញ្ហា។

    អាហារូបត្ថម្ភ មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូត​លាស់​កូនតូចៗ ពិសេស​អូនៗ​មាន​ជំងឺ​ដូច​ជា​ជំងឺ​អូទីស៊ឹម​ជាដើម។ ជាមួយ​គន្លឹះ​ទាំង​នេះ “Hello គ្រូពេទ្យ’ សង្ឃឹម​ថា​ អូនៗ​អាច​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ និង​គ្រប់​គ្រាន់ ជួយ​អាការៈ​កាន់​តែ​ធូរ​ស្រាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម