៤. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងគឺមានវីតាមីន D សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងស្ត្រេស។ វីតាមីន D សំខាន់សម្រាប់រាងកាយក្នុងការស្រូបយកកាល់ស្យូម និងជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងជំងឺផ្សេងៗ។ បន្លែស្លឹកបៃតងមានស្ពៃពួយឡេងជាដើម។
color: #000000;”>៥. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានសារធាតុ sulforaphane ដែលអ្នកវិទ្យាសាស្ត្រជឿថាអាចពន្យឺតការវិវត្តនៃជំងឺរលាកសន្លាក់ឆ្អឹង។ បន្លែនេះក៏សំបូរដោយវីតាមីន K វីតាមីន Cនិងកាល់ស្យូម។
៦. តែបៃតង
អ្នកជំនាញជឿថាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol អាចបន្ថយការរលាក និងកម្រិតការខូចខាតនៃឆ្អឹងខ្ចី។ តែបៃតងមានផ្ទុកសារធាតុនេះក្នុងកម្រិតច្រើន។
៧. ខ្ទឹមស
អ្នកវិទ្យាសាស្ត្រជឿថាសារធាតុ diallyl disulfide ដែលមានក្នុងខ្ទឹមសអាចប្រឆាំងនឹងអង់ស៊ីមក្នុងរាងកាយដែលបង្កការខូចខាតដល់ឆ្អឹងខ្ចីបាន។
៨. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិល្អសម្រាប់បេះដូង និងមានផ្ទុកជាតិកាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី វីតាមីន E និងជាតិសរសៃច្រើន។ ក្រៅពីនេះនៅមានអាស៊ីត alpha-linolenic (ALA) ដែលពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។