ប្រសិនបើគ្នាយើងចង់ទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល យើងគប្បីចាប់ផ្ដើមតាមដានកម្រិតកូលេស្តេរ៉ូលចាប់ពីពេលនេះទៅ។ ពិតណាស់ ជម្រើសរបបអាហារអាចជះឥទ្ធិពលយ៉ាងខ្លាំងចំពោះកម្រិតកូលេស្តេរ៉ូល។ ដូច្នេះហើយ យើងចាំបាច់ត្រូវជ្រើសរើសអាហារប្រកបដោយភាពឈ្លាសវៃ។ អាហារខាងក្រោមនេះ មានគុណប្រយោជន៍ខ្ពស់ក្នុងការគ្រប់គ្រងកម្រិតកូលេស្តេរ៉ូល។
១. សណ្ដែក
សណ្ដែកមានផ្ទុកទៅដោយជាតិសរសៃរលាយ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់បានយ៉ាងមានប្រសិទ្ធភាព។
២. ពោតបារាំង
ចំណែកឯពោតបារាំងមានកាឡូរីទាប ប៉ុន្តែវាផ្ទុកទៅដោយជាតិសរសៃរលាយខ្ពស់ ដែលអាចជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ។
៣. គ្រាប់ធញ្ញជាតិ
អាល់ម៉ុន និងសណ្ដែកដី គឺសុទ្ធតែផ្ដល់គុណប្រយោជន៍ដល់សុខភាពបេះដូង នៅពេលដែលយើងញ៉ាំវានៅក្នុងបរិមាណត្រឹមត្រូវ។
៤. ផ្លែឈើ
ផ្លែប៉ោម ស្រ្តប៊ឺរី និងទំពាំងបាយជូរមានផ្ទុកទៅដោយសារធាតុPectin ជាប្រភេទសរសៃរលាយ ដែលជួយឲ្យកម្រិតកូលេស្តេរ៉ូលរបស់យើងថយចុះ។
៥. សណ្ដែកសៀង
តៅហ៊ូ ឬទឹកសណ្ដែកសៀងមានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ដែលស័ក្ដិសមក្នុងការគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលបានល្អ។
៦. ត្រីមានខ្លាញ់
ពពួកត្រីដែលមានខ្លាញ់ ដូចជាត្រីសាល់ម៉ុន អាចញ៉ាំជំនួសសាច់បាន ពីព្រោះវាមានផ្ទុកខ្លាញ់ឆ្អែតLDL (LDL-boosting saturated fats) ដែលសំបូរទៅដោយអាស៊ីដអូមេហ្គា៣។
បន្ថែមពីរបបអាហារត្រឹមត្រូវ គ្នាយើងក៏គប្បីធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីបន្ថយកម្រិតកូលេស្តេរ៉ូល ព្រមទាំងរក្សាទម្ងន់ខ្លួនឲ្យបានសមស្រប។ ចូរញ៉ាំអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ដើម្បីកម្រិតកូលេស្តេរ៉ូល និងជៀសវាងអាហារកែច្នៃ អាហារចៀន និងបង្អែម។
[embed-health-tool-bmi]