ការបន្តញ៉ាំអាហារល្អៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់បន្ទាប់ពីយើងសម្រាលកូនរួច មានសារសំខាន់ណាស់ ក្នុងការជួយឲ្យរាងកាយ និងអារម្មណ៍របស់ម៉ាក់ៗឆាប់វិលត្រលប់មករកសភាពដើមវិញ។ ពិតណាស់ ញ៉ាំអាហារបំប៉នរាងកាយបានគ្រប់គ្រាន់ផ្ដល់ថាមពល សម្រាប់តម្រូវការរបស់ទារកទើបកើត។ បន្ថែមពីនេះ អាហារបំប៉នរាងកាយមួយចំនួនក៏អាចបង្កើនការផលិតទឹកដោះផងដែរ។ យ៉ាងណាមិញ ក្រោយសម្រាលកូនរួច ម៉ាក់ៗគប្បីបញ្ចូលអាហារសុខភាពទាំងនេះ ទៅក្នុងរបបអាហាររបស់ខ្លួន ទើបជាការប្រសើរ។
១. គ្រាប់រីករាយ (Pistachios)
គ្រាប់រីករាយគឺជាអាហារសម្រន់ដែលមានប្រូតេអ៊ីនខ្ពស់បំផុតមួយ ដែលមានប្រូតេអ៊ីនពេញលេញចំនួន៦ក្រាម ហើយវាអាចជួយដល់រាងកាយរបស់យើងទទួលបានអាស៊ីដអាមីណូសំខាន់ៗ។ បន្ថែមពីនេះ វាក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ និងខ្លាញ់មិនឆ្អែតដើម្បីជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។
២. តៅហ៊ូ
ជាមួយគ្នានេះដែរ តៅហ៊ូគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗដែលមានផ្ទុកសារធាតុcholine និងlysine ដែលពិបាករកនៅក្នុងរបបអាហារប្រភេទរុក្ខជាតិ។ សារធាតុcholine មានសារសំខាន់សម្រាប់កោសិកាដែលមានសុខភាពល្អ និងការលូតលាស់ខួរក្បាលរបស់ទារក ប៉ុន្តែរាងកាយរបស់យើងអាចផលិតវាតិចតួចប៉ុណ្ណោះ។ សារធាតុនេះត្រូវបានបញ្ជូនទៅកាន់ទារកតាមរយៈទឹកដោះម្ដាយ ដូច្នេះហើយការញ៉ាំតៅហ៊ូ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបំពេញសារធាតុcholine។ ចំណែកឯlysine គឺជាអាស៊ីដអាមីណូសំខាន់មួយដែលមាននៅក្នុងតៅហ៊ូ។
៣. ផ្លែប័រ
បន្ថែមពីនេះ ផ្លែប័រផ្ដល់ថាមពលដ៏សម្បើម ហើយវាក៏អាចជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ ជាមួយនឹងជាតិសរសៃ អាស៊ីដខ្លាញ់អូមេហ្គា៣ និងសារធាតុអុកស៊ីតកម្មរលាយក្នុងខ្លាញ់ (fat-soluble antioxidants ) ក៏អាចជួយបង្កើនគុណភាពការផលិតទឹកដោះម្ដាយថែមទៀតផង។
៤. ដំឡូងជ្វា
ដំឡូងជ្វា គឺជាកាបូអ៊ីដ្រាតមានរសជាតិផ្អែមពីធម្មជាតិ ដែលអាចជួយឲ្យយើងមានអារម្មណ៍រីករាយ និងផ្ដល់ថាមពលសម្រាប់ការបំបៅដោះកូន។ លើសពីនេះ វាក៏ជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មBeta-carotene និងវីតាមីនC។
[embed-health-tool-bmi]