backup og meta

​ញ៉ាំទឹក​ក្ដៅ​ ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ ​៧​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 28, 2021

    ​ញ៉ាំទឹក​ក្ដៅ​ ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ ​៧​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ទឹក​មាន​សារសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​។​ ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ទឹក​ក្ដៅ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​​ដល់​រាងកាយ​លើស​ពី​ការ​រំពឹង​ទុក​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ចាប់ផ្ដើម​ទម្លាប់​ញ៉ាំ​ទឹក​ក្ដៅ​​ជំនួស​ឲ្យ​ការ​ញ៉ាំ​ទឹក​ត្រជាក់​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

    គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ

    អត្ថប្រយោជន៍​ទាំង​៧​យ៉ាង​​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ

    ១. សម្រក​ទម្ងន់​

    ​ទឹក​ក្ដៅ​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដែល​​ចាំបាច់​​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​ចាប់ផ្ដើម​ការ​ធ្វើ​មេតាប៉ូលីស​នៅ​ពេល​ព្រលឹម​ ដោយ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​។

    ២. តឹង​ច្រមុះ និង​បំពង់​ក​

    ​ទឹក​ក្ដៅ​អាច​ជួយ​ដោះស្រាយ​​ជំងឺ​ផ្ដាសាយ​ ក្អក​ និង​ឈឺ​បំពង់​ក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​អាច​រំលាយ​ស្លេស្ម​ និង​ជួយ​កម្ចាត់​​ស្លេស្ម​​ចេញ​ពី​​​ផ្លូវ​ដង្ហើម​ ។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បន្ថយ​អាការៈ​ឈឺ​បំពង់​ក​ផង​ដែរ​។

    គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ

    ៣. ការ​ចុក​ពោះ​ពេល​មក​រដូវ​

    ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្ដៅ​អាច​ជួយ​​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​ពេល​មក​រដូវ​។ កម្ដៅ​នៃ​ទឹក​អាច​ជួយ​ឲ្យ​សាច់ដុំ​ពោះ​មាន​ភាព​​ធូរ​ស្រាល​ ដែល​​ជួយ​​ព្យាបាល​បញ្ហា​ចុក​ពោះ​ និង​​ការ​​កន្ត្រាក់​សាច់ដុំ​។

    ៤. បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​

    បន្ថែម​ពី​នេះ​ ទឹក​ក្ដៅ​ក៏​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ផង​ដែរ​។​ នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​បែក​ញើស។​ កត្តា​នេះ​អាច​ជួយ​​បណ្ដេញ​ជាតិ​ពុល​ និង​សម្អាត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ៥. បង្ការ​ភាព​ចាស់​មុន​វ័យ​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ក្ដៅ​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក​ ដោយ​បង្កើន​ភាព​យឺត​នៃ​ស្បែក។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រចាំ​ ស្បែក​របស់​យើង​នឹង​ចាប់ផ្ដើម​ទន់​ល្មើយ​​​ជាង​មុន​។

    ទឹកក្តៅ

    ៦. បង្ការ​​ការ​កើត​មុន​

    ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​សម្អាត​រាងកាយ​បាន​យ៉ាង​ជ្រៅ និង​អាច​កម្ចាត់​ឫសគល់​​​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​ការ​កើត​មុន​ថែម​ទៀត​ផង​។

    ៧. ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​

    ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​ឲ្យ​សរសៃ​សក់​ទន់​ល្មើយ​​ ព្រម​ទាំង​​ភ្លឺ​រលោង​។ ​វា​ផ្ដល់​ថាមពល​ដល់​សរសៃ​ប្រសាទ​​នៅ​ក្នុង​ឫស​សក់​ ដែល​មាន​គុណប្រយោជន៍​បង្កើន​ភាព​រឹងមាំ​ដល់​សរសៃ​សក់​ ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ ព្រម​ទាំង​ជំរុញ​ដល់​ការ​លូតលាស់​នៃ​សក់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម