ប្រជាជនខ្មែរយើងឲ្យតម្លៃទៅលើទឹកឃ្មុំថាជាឱសថធម្មជាតិអាចព្យាបាលជំងឺច្រើនមុខ និងក៏ជាប្រភេទអាហារបំប៉ន ជំនួយដល់សុខភាពទៀតផង។ ជាក់ស្ដែងណាស់ មិនត្រឹមតែប្រជាជនខ្មែរតែប៉ុណ្ណោះទេ សូម្បីសាសន៍ដទៃ ក៏មានជំនឿលើគុណប្រយោជន៍ទឹកឃ្មុំនេះដែរ។
ទឹកឃ្មុំភាគច្រើនមានផ្ទុកសារធាតុស្ករខ្ពស់ ដោយលាយបញ្ចូលគ្នាជាមួយអាស៊ីតអាមីណូ វីតាមីន សារធាតុរ៉ែ ជាតិដែក ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្ថែមពីលើការប្រើប្រាស់សារធាតុផ្អែមពីធម្មជាតិ ទឹកឃ្មុំត្រូវបានគេប្រើជាភ្នាក់ងារប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងជាភ្នាក់ងារប្រឆាំងនឹងពពួកបាក់តេរី។ លើសពីលើនេះ ទឹកឃ្មុំអាចព្យាបាលជំងឺ ក្អក ការរលាក និងព្យាបាលមុខរបួសផ្សេងៗ។
ការប្រើប្រាស់ទឹកឃ្មុំជាមួយនឹងជំងឺផ្សេងៗ
ជំងឺសរសៃឈាមបេះដូង គឺជាសញ្ញាដ៏គ្រោះថ្នាក់ពាក់ព័ន្ធនឹងចរន្ដឈាមនៅក្នុងបេះដូង ជំងឺប្រភេទនេះ អាចសមប្រកបជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំ ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិត។
ការសិក្សាបានបង្ហាញថា អ្នកមានអាការៈក្អកស្រួចស្រាល់ អាចប្រើទឹកឃ្មុំលាយជាមួយក្រូចឆ្មារ អាចជួយបន្ថយអាការៈបាន។ សម្រាប់អ្នកដែលមានការឆ្លងមេរោគផ្លូវដង្ហើម ធ្វើទុកក្អកនៅពេលយប់ ក៏គួរតែសាកល្បងពីវិធីសាស្ដ្រទឹកឃ្មុំជាមួយនិងទឹកក្រូចឆ្មារនេះដែរ។
ជំងឺក្រពះពោះវៀន ទឹកឃ្មុំអាចជួយបន្ថយស្ថានភាពអាការៈនៃការរលាកក្រពះពោះវៀនបានដែរ ក្នុងករណីរោគសញ្ហានៃជំងឺខ្លះ ដូចជាការរាក និងការឈឺពោះ ជាដើម។
ប្រព័ន្ធប្រសាទ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្តល់នូវអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ប្រឆាំងការប្រកាច់ និងប្រឆាំងការថប់បារម្ភ។ ក្នុងការសិក្សាមួយចំនួនទៀត ទឹកឃ្មុំមានអត្ថប្រយោជន៍ ជួយការពារជំងឺ និងបង្កើនសមត្ថភាព នៃការចងចាំ។
ការព្យាបាល និង ថែទាំរបួស ការប្រើប្រាស់ទឹកឃ្មុំឲ្យត្រូវទៅនឹងកម្រិតវេជ្ជសាស្រ្ដ បានរួមចំណែកយ៉ាងសំខាន់ ជួយការពារ និងព្យាបាលរបួស សំខាន់បំផុតនោះគឺរបួសពីការរលាកតែម្ដង។
កម្រិតនៃការប្រើប្រាស់
បើទោះបីជាទឹកឃ្មុំមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពពិតមែន ប៉ុន្ដែបើតាមការណែរនាំរបស់ សមាគមសុខភាពផ្នែកបេះដូងរបស់អាមេរិក បានកំណត់យ៉ាងច្បាស់លាស់ សម្រាប់ការប្រើប្រាស់ទឹកឃ្មុំឲ្យសមនឹងសុខភាព។ បើចំពោះស្រី្ដអាចញ៉ាំទឹកឃ្មុំមួយពេលមិនលើសពីបរិមាណ ៦ស្លាបព្រាកាហ្វេ បើគិតជាកម្រិតជាតិស្ករ គឺ ១០០ ការឡូរី។ បុរសគឺមិនលើសពី ៩ស្លាបព្រាកាហ្វេ ស្មើនឹង ១៥០ កាឡូរី។ ចំពោះក្មេងក្រោមអាយុ ១ឆ្នាំ ដាច់ខាតមិនឲ្យញ៉ាំនោះទេ។ ក្នុងករណីខ្លះ ការញ៉ាំទឹកឃ្មុំលើសកម្រិតក៏អាចធ្វើឲ្យយើងជួបបញ្ហាហើមពោះ ឬរាក ក្ដៅ ព្រោះតែរាងកាយមិនអាចបំបែកជាតិស្ករនៅក្នុងទឹកឃ្មុំបាន។
អត្ថបទគួរអានបន្ថែម៖
- នេះហើយលំហាត់ប្រាណ ជួយឲ្យឆ្អឹងកាន់តែល្អ មិនងាយពុកឆ្អឹងផ្ដេសផ្ដាស
- អាហារសំខាន់ៗជួយឲ្យឆ្អឹងមានសុខភាពរឹងមាំ ពីក្មេងដល់ចាស់
- កាល់ស្យូមល្អសម្រាប់ក្មេង បើខ្វះច្បាស់ជាមានបញ្ហាឆ្អឹងធ្ងន់ធ្ងរ
- ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
- ទឹករ៉ែ ខុសពីទឹកធម្មតាម៉េចខ្លះ? ម៉េចបានអ្នកមានផឹកជាប្រចាំ?
- វីតាមីន និងរ៉ែ ទាំងនេះ សំខាន់ខ្លាំងសម្រាប់ការលូតលាស់របស់កុមារ
[embed-health-tool-bmi]