backup og meta

រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 21, 2020

    រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា

    ផល​ធៀប​វិ​សមមាត្រ​គ្នា​រវាងក្បាល​ ដង​ខ្លួន​​ និង​ជើង​ក៏​ដូច​ជា​សាច់​ដុំ​ដែល​អភិវឌ្ឍ​មិន​ពេញ​គ្រប់​លក្ខណៈ​ និង​អសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ចលនា​ក្បាល ​គឺ​ជា​មូលហេតុ​ចម្បង​សម្រាប់របួស​ក្បាល​ដែល​ឃើញ​មាន​ញឹក​ញាប់​​ក្នុង​ចំណោម​កុមារ​តូចៗ​។ នេះ​ហើយ​ជា​អ្វីដែល​ប៉ាម៉ាក់​គួរ​ដឹងពី​ប្រភេទ​ខុស​ៗ​គ្នា​របស់​របួស​ក្បាល​ ការ​បង្ការ​ ក៏​ដូច​ជា​អ្វី​ដែល​​ត្រូវ​ធ្វើ​ពេល​រក​ឃើញ​ថា​កូន​បាន​ធ្វើ​ឲ្យគ្រោះថ្នាក់ និង​មាន​​​របួស​ក្បាល​។​

    ប្រភេទ​​របួស​ក្បាល

    របួស​ក្បាល​ពី​ក្រៅ​៖​ របួស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ខូច​ខាត​ចំពោះ​លលាដ៍​ក្បាល​។

    របួស​ក្បាល​ខាង​ក្នុង៖​ របួស​ដែល​ជះ​ឥទ្ធិពល​ប៉ះពាល់លើលាដ៍ក្បាល​ សរសៃឈាម​ក្នុងក្បាល​ និង​/​ឬ​ ខួរក្បាល​។

    ក្មេង​រងគ្រោះ​រ​ប៉ះទង្គិច​ក្បាល​អាច​នឹង​រង​គ្រោះ​ពី​ស្ថាន​ភាព​មួយ​ក្នុង​ចំណោម​ពីរ​នេះ​​ ឬ​ស្ថាន​ភាព​ទាំង​ពីរ​នេះ​។​ ខណៈ​ដែល​របួស​ក្បាល​​ខាង​ក្រៅ​តាម​ធម្មតា​មិន​គ្រោះ​ថ្នាក់​ របួស​ក្បាល​ខាង​ក្នុង​អាច​នាំទៅ​ដល់​សេចក្តី​ស្លាប់ ឬ​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍​ចំពោះ​ខួរក្បាល​។​

    របួស​ខាង​ក្រៅ​ (របួស​លលាដ៍ក្បា​ល​)

    បើកូន​យើង​មុតស្បែក​​ក្បាល​​ដោយ​ចៃ​ដន្យ​ ការ​ហូរ​ឈាម​គឺ​ចៀស​មិន​ផុត​ដោយ​សារ​មាន​សរសៃ​ឈាម​ជា​ច្រើន​នៅក្នុង​ស្បែក​ក្បាល​។ ការហូរឈាម​ខ្លាំង​ អាច​មានមក​ជា​មួយ​ដោយ​ការ​លេច​ជ្រាប​​សារធាតុ​រាវ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​មើល​ទៅ​ហាក់​ដូច​ជា​ហើម​។​ ជា​ទូទៅ​​អាច​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​រហូត​ដល់​មួយ​សប្តាហ៍​សម្រាប់​ស្ថាន​ភាព​នេះ​​បាត់​​ទៅ​​វិញ​​។​

    ជំនួយ​សង្គ្រោះ​បឋម​សម្រាប់​របួស​ស្បែក​ក្បាល​តូច​តាច​៖

    – លាង​ឈាមចេញ​​ និង​សារធាតុ​រាវ​នៅ​តំបន់ដែល​រង​ប៉ះពាល់​ ដោយ​សាប៊ូ​ស្រាល​ស្រ​ទន់​​ និង​ទឹក​។​

    – ប្រើ​ប្រាស់​ក្រណាត់​គ្មានមេរោគ​ សង្កត់​ទៅ​លើ​តំបន់​នោះ​ឲ្យ​បាន​ប្រហែល​ ១០ នាទី​ រហូត​ដល់​ការ​ហូរ​ឈាម​ឈប់​ ឬ​បាន​ថយ​ចុះ​។

    – ស្អំទឹកកក​ (គេនិយម​ប្រើ​ទឹកកក​រុំ​នៅ​ក្នុង​ក្រណាត់​) នៅ​លើ​តំបន់​នោះ​ឲ្យ​បាន​២០ នាទី​រៀង​រាល់ ៣ ទៅ​ ៤ ម៉ោង​ម្តង​ដើម្បី​បន្ថយ​ការ​ហើម​ និង​ការ​ឈឺ​ចាប់​។​

    ជារឿង​​សំខាន់​ដែលយើង​​ត្រូវ​តាម​​ឃ្លាំ​មើល​សញ្ញា​ណាមួយ​ដែល​បញ្ជាក់​ពីគ្រោះ​ថ្នាក់​បង្កប់​ពី​ក្រោយ​​ចំពោះ​សុខ​ភាពកូន​យើង​​ក្នុង​​រយៈ​​ពេល​ ២៤ ម៉ោង​ក្រោយ​ពី​គ្រោះ​ថ្នាក់។ ទោះជាមាន​របួសនេះ កូនយើង​នៅ​តែអាច​ដេកបានដែរ​​ យ៉ាង​នេះ​ក្តី​ យើង​ត្រូវ​​ឆែក​មើល​ដំណក​ដង្ហើម​របស់​កូន​ម្ដង​​ក្នុង​រៀងរាល់​ប៉ុន្មាន​ម៉ោង​​ដើម្បី​រក​មើល​ភាព​មិន​ប្រ​ក្រ​តី​ណាមួយ​​។​

    អត្ថបទពាក់ព័ន្ធ៖

    របួស​ខាង​ក្នុង​

    ការ​ខូច​ខាត​ណា​មួយ​ពាក់​ព័ន្ធ​នឹង​លលាដ៍​ក្បាល​ សរសៃ​ឈាមក្នុង​ក្បាល​ ក្បាល​ និង​ខួរ​ក្បាល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្ថាន​ភាព​គំរាម​​កំហែង​អាយុ​ជីវិត​ដែល​ទាម​ទារ​ជំនួយ​សង្គ្រោះ​បន្ទាន់​។​ ឳពុក​ម្តាយ​មិន​គួរ​ព្យាយាម​​​ព្យាបាល​ដោយ​ខ្លួន​ឯង​ឡើយ​នៅ​ក្នុង​ស្ថាន​ភាព​ទាំង​នេះ​។ក្មេង​​រង​គ្រោះ​របួស​ខាង​ក្នុង​ក្បាល​អាច​ត្រូវ​ការ​ឆ្លង​កាត់​ ការ​ជួយ​សង្គ្រោះ​ឲ្យ​ដឹង​ខ្លួ​ឡើងវិញ​ និង​ការ​វះ​កាត់​។​

    បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​បើ៖​

    – កូន​​អាយុ​ក្រោម​ ១ ឆ្នាំ​

    –  របួស​ចំហរ​មុខ​ធំ​

    – ឈាម​ហូរ​មិន​ឈប់​

    – កូន​​ក្អួត​ច្រើន​ដង​

    – កូន​​មិន​ព្រម​ឈប់​យំ​អស់​ពេល​លើ​ស​ពី ១០ នាទី​

    – កូន​​ធ្លាក់​ពី​កម្ពស់​ពី​ ០,៩ ម៉ែត្រ​ និង​ខ្ពស់​លើ​ស​នេះ​

    – ​កូន​​ជួ​បប្រទះ​នូវ​ការ​ឈឺ​ក្បាល​ ឈឺ​កញ្ចឹង​ក​ ព្រិល​ភ្នែក​ មើល​ឃើញ​បែង​ភាគ​ជា​ពីរ​ ឬ​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​

    – ដាស់​កូន​មិន​ភ្ញាក់​

    កា​រ​​បង្ការ​របួស​ក្បាល​ចំពោះ​កុមារ​

    – តាម​ឃ្លាំ​មើល​ដិត​ដល់​ទៅ​លើ​កុមារ​ដែល​ទើប​តែ​ចាប់​ផ្តើម​វារ​ ឬ​ឈរ​។

    – ធ្វើ​វា​ឲ្យ​ក្លាយ​ជា​កាតព្វ​កិច្ច​សម្រាប់​កូន​យើង​​ក្នុង​ការ​ពាក់មួក​ការ​ពារ​ក្បាល​ ខណៈ​ដែល​កំពុង​ជិះកង់​ ជិះ​ស្គី​ ជិះ​ស្បែក​ជើង​មាន​កង់​រំអិល​​​ ឬ​ជិះ​ជាមួយ​មិត្ត​ភ័ក្ត​របស់​ពួ​ក​គេ​។​

    – ប្តូរ​កម្រាល​ទ្រនាប់​​ដោយ​កម្រាលទ្រនាប់​​មិន​រអិល​ ជា​ពិសេស​នៅ​បង្គន់​ និង​កន្លែង​​ងូត​ទឹក​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Aug 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម