backup og meta

អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលកំពុងគ្រុនផ្ដាសាយ

អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលកំពុងគ្រុនផ្ដាសាយ

ការព្យាបាលជំងឺគ្រុនផ្ដាសាយ មិនថាផ្ដាសាយធំ ឬផ្ដាសាយធម្មតានោះទេ បន្ទាប់ពីការញ៉ាំថ្នាំទៅ ការគ្រប់គ្រងរបបអាហារក៏ជារឿងសំខាន់ដែលយើងត្រូវដឹងផងដែរ។ ពិសេសយើងត្រូវដឹងពីប្រភេទ​អាហារណាដែលអាចជួយឲ្យយើងមានកម្លាំង និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលអ្នកជំងឺផ្ដាសាយគួរញ៉ាំ និងមិនគួរញ៉ាំបើចង់ឲ្យជាសះស្បើយឆាប់រហ័ស។

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

អាហារគួរញ៉ាំ

អាហារមួយចំនួនក៏មានចំណែកជួយឲ្យសុខភាពយើងល្អប្រសើរបានលឿន មិនតែប៉ុណ្ណោះអាចជួយបន្ធូរបន្ថយអាការៈមួយចំនួនបាន គួបផ្សំនឹងការញ៉ាំថ្នាំបន្ថែម។ តួយ៉ាងអាហារទាំងនោះមានដូចជា៖

១.អាហារសម្បូរវីតាមីន C

យើងក៏បានដឹងខ្លះហើយថា វីតាមីន C គឺជាផ្នែកមួយយ៉ាងសំខាន់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វីតាមីន C ក៏អាចជួយឲ្យអ្នកជំងឺផ្ដាសាយ ឆាប់មានអារម្មណ៍ស្រស់ស្រាយ និងជាសះស្បើយឆាប់រហ័សទៀតផង។ យើងអាចរកបានវីតាមីន C នៅក្នងពពួកផ្លែមានជាតិជូរ ដូចជាពពួកផ្លែក្រូច ទំពាំងបាយជូរ ស្ដ្រប៊ឺរី និងស្វាយទុំ លើសពីនេះក៏មាននៅក្នុងបន្លែបៃតងផងដែរ។

២.ញ៉ាំទឹកស៊ុប

ទឹកស៊ុបក្ដៅឧណ្ណៗ គឺជាអាហារល្អសម្រាប់អ្នកជំងឺផ្ដាសាយ។ វាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងធ្វើឲ្យអ្នកជំងឺឆាប់មានអារម្មណ៍ធូរស្រាលឆាប់រហ័សពេលបានញ៉ាំហើយ។ ក្នុងទឹកស៊ុបមានផ្ទុកដោយជាតិសាច់ បន្លែ និងវីតាមីន អាចធ្វើឲ្យអ្នកជំងឺឆាប់មានកម្លាំងឡើវិញបាន។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកស៊ុបក្ដៅៗ ក៏ជាផ្នែកមួយជួយរក្សាជាតិក្នុងរាងកាយបានដែរ។

៣.យ៉ាអ៊ួ

យ៉ាអ៊ួ(មិនត្រជាក់) ក៏ជាអាហារសម្រាប់អ្នកជំងឺផ្ដាសាយផងដែរ ព្រោះថាអាហារប្រភេទនេះសម្បូរទៅដោយ ពពួក Probiotics ជួយដល់សុខភាពពោះវៀន ក្រពះ និង ប្រព័ន្ធភាពស៊ាំ។

៤.ទឹកក្ដៅឧណ្ហ

ទឹកក្ដៅឧណ្ហៗក៏មានចំណែកជួយឲ្យអ្នកជំងឺមានអារម្មណ៍ស្រស់ស្រាយ ពិសេសបើបានដាក់បន្ថែមជាមួយក្រូចឆ្មា លាយទឹកឃ្មុំបន្ដិចៗកាន់តែប្រសើរ។ ផ្ដាសាយក៏ត្រូវការញ៉ាទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិក្នុងខ្លួន។ អ្នកជំងឺផ្តាសាយជាធម្មតាមានអាការៈគ្រុនក្តៅ ហើយជួនកាលមានរោគសញ្ញាផ្សេងទៀតដូចជា រាក ចង្អោរ ឬ ក្អួត។ អាការៈនេះបង្កឲ្យរាងកាយប្រឈមការបាត់បង់ជាតិទឹកកាន់តែច្រើន។

របបអាហារអ្នកជំងឺផ្ដាសាយមិនគួរញ៉ាំ

របបអាហារមួយចំនួន អ្នកជំងឺផ្ដាសាយមិនគួរញ៉ាំនោះទេ ព្រោះវាអាចបង្កឲ្យអ្នកជំងឺ មិនងាយជាសះស្បើយ និងបង្កការរំខានផ្សេងៗជាច្រើនទៀត។ របបអាហារទាំងនោះមានដូចជា ពពួកភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន បូករួមទាំងតែ អាហារផ្អាប់ អាហារកែច្នៃ និង ពពួក fast food ជាដើមដែលអ្នកជំងឺគួរតម ប្រសិនបង់ចង់ជាឆាប់រហ័ស។

អាហារកម្ម៉ង

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Best Foods to Help You Fight Off Cold and Flu Season https://www.nifs.org/blog/the-best-foods-to-help-you-fight-off-cold-and-flu-season

Foods to avoid when you have the flu https://health.osu.edu/wellness/exercise-and-nutrition/foods-to-avoid-with-flu

Fight off the flu with immune-boosting nutrients https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/fight-off-the-flu-with-nutrients

Foods to eat when sick with flu https://www.osfhealthcare.org/blog/foods-to-eat-when-sick-with-flu/

What To Eat When You Have the Flu https://health.clevelandclinic.org/what-to-eat-when-you-have-the-flu/

កំណែ​ប្រែបច្ចុប្បន្ន

02/03/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ

កូនផ្ដាសាយ៖ លាងច្រមុះបន្ថយអាការៈតឹងច្រមុះជាងសេរ៉ូមប្រៃ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 02, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម