របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមានសុខភាពល្អយ៉ាងនេះ។
របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖
១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C
វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។
២.ផ្លែឈើសម្បូរ polyphenols
ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។
៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene
beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក និង ជំងឺសើស្បែកផ្សេងៗ។ យើងអាចស្វែងរកបានសារជាតិចិញ្ចឹមនេះមាននៅលើ ប្រភេទបន្លែផ្លែឈើមានពណ៌ក្រហមលឿង ដូចជា ការ៉ុត ស្វាយទុំ ប៉េងប៉ោះ ល្ហុងទុំ ក្រូច និង ម្នាស់ជាដើម។
៤.អាស៊ីតខ្លាញ់អូមេហ្គា៣ និង ៦
ពពួកអាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ក៏មានមុខងារពិសេសជួយប្រឆាំងការរលាកស្បែក និង ជួយចិញ្ចឹមកោសិកាឲ្យលូតលាស់បានល្អ។ ញ៉ាំអាហារដែលសម្បូរសារជាតិទាំងពីរនេះ ជួយស្បែកស្រស់ថ្លា កាត់បន្ថយបញ្ហាស្បែកស្ងួត និង ការពារពីជំងឺសើរស្បែកបានច្រើនប្រភេទ។ អាស៊ីតខ្លាញ់ទាំងពីរយើងអាចរកបាននៅក្នុង ខ្លាញ់ត្រី មិនថាត្រីទឹកសាប ឬទឹកប្រៃ គ្រឿងសមុទ្រ និង គ្រាប់ធញ្ញជាតិ។
៥.របបអាហារសម្បូរវីតាមីន E
ញ៉ាំអាហារ ដែលសម្បូរវីតាមីនE ក៏រួមចំណែកជួយដល់សុខភាពស្បែកឲ្យភ្លឺស្រស់ថ្លា រលោង និងមានសំណើម។ ព្រោះវីតាមីន មានតួនាទីជួយ ប្រឆាំងអុកស៊ីតកម្ម និង សម្រួលដល់សរសៃឈាម ជួយជម្រុះកោសិកាចាស់ បង្កើនការលូតលាស់កោសិកាថ្មី ទើបធ្វើឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាត រលោង ថែមទាំងមានសំណើមល្អ។ វីតាមីន E សម្បូរនៅក្នុង ផ្លែប៊ឺ ផ្លែល្ពៅ គ្រាប់ធញ្ញជាតិ និង ប្រេងរុក្ខជាតិ ប្រេងអូលីវ ប្រេងគ្រាប់ផ្កាឈូករ័ត្ន រួមទាំងប្រេងគ្រាប់អាល់ម៉ុន។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
[embed-health-tool-heart-rate]