ពិតណាស់ ការញ៉ាំអាហារពេលល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយទាំងមូល។ ទោះជាយ៉ាងនេះក្តី នេះមិនបានន័យថា ក្រោយម៉ោង៧ យើងមិនគួរញ៉ាំអ្វីទាល់តែសោះនោះទេ។ ជាក់ស្តែង ពេលវេលាញ៉ាំអាហារ គឺអាស្រ័យទៅលើកត្តាផ្សេងៗជាច្រើន រួមមានបែបបទរស់នៅ របបអាហារ និងសុខភាពខ្លួនយើងផ្ទាល់។ ដូច្នេះហើយ យើងគួរធ្វើតាមតម្រូវការនៃរាងកាយ ដូចជា ប្រសិនបើយើងតែងឃ្លានក្រោយម៉ោង៧ នោះយើងគួរតែញ៉ាំអាហារពេលល្ងាចយូរជាងនេះបន្តិច ឬញ៉ាំអាហារសម្រន់តិចតួច ដើម្បីបញ្ចៀសការឃ្លានខ្លាំង និងញ៉ាំអាហារច្រើនជ្រុល។
យ៉ាងណាមិញ សម្រាប់អ្នកដែលមានទម្លាប់ញ៉ាំអាហារមុនម៉ោង៧ អាចទទួលបានអត្ថប្រយោជន៍សុខភាព៤យ៉ាងខាងក្រោមនេះ។
១. ជួយឲ្យការរំលាយអាហារ និងធ្វើមេតាប៉ូលីសប្រសើរឡើង
ការញ៉ាំរបបអាហារទៀងទាត់ម៉ោង អាចជួយបង្កើនប្រសិទ្ធភាពក្នុងការរំលាយអាហារ និងធ្វើមេតាប៉ូលីស ក៏ដូចជាជួយឲ្យបប្រពន័្ធរំលាយអាហារដំណើរការរលូន។ បន្ថែមពីនេះ ការញ៉ាំអាហារមុនម៉ោង៧ ក៏ជួយឲ្យថ្លើមបានសម្រាក និងបន្សាបជាតិពុលថែមទៀតផង។
២. គ្រប់គ្រងជាតិស្ករក្នុងឈាម
ទន្ទឹមនឹងនេះដែរ ការញ៉ាំអាហារពេលល្ងាចឆាប់រហ័ស អាចជួយគ្រប់គ្រងកម្រិតជាតិស្ករ និងកាត់បន្ថយហានិភ័យនៃភាពធន់នឹងអាំងស៊ុយលីន ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ លើសពីនេះ ទម្លាប់មួយនេះក៏អាចកាត់បន្ថយ និងគ្រប់គ្រងការកើនឡើងនៃអាំងស៊ុយលីនក្រោយញ៉ាំអាហាររួចផងដែរ។
៣. បង្កើនគុណភាពដំណេក
ដូចគ្នានេះដែរ ការញ៉ាំអាហារកៀកទៅនឹងម៉ោងគេងពេក អាចប៉ះពាល់ដល់ដំណេក ដោយសារតែការមិនរំលាយអាហារ។ ប៉ុន្តែ បើយើងញ៉ាំអាហារពេលល្ងាចឆាប់រហ័ស នោះនឹងអាចជួយឲ្យរាងកាយបានសម្រាកពេញលេញនៅពេលយប់ ព្រមទាំងជួយបង្កើនគុណភាពដំណេក។
[embed-health-tool-heart-rate]
៤. សុខភាពបេះដូង
នៅពេលដែលយើងញ៉ាំអាហារពេលល្ងាចយប់ជ្រៅពេក ជាពិសេសអាហារដែលមានកាឡូរីខ្ពស់ នោះអាចជះឥទ្ធិពលមិនល្អដល់សុខភាពបេះដូង។ ផ្ទុយទៅវិញ ការញ៉ាំអាហារពេលល្ងាចឆាប់រហ័ស បែរជាអាចជួយឲ្យបេះដូងមានសុខភាពល្អ ដោយកាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនជ្រុលមុនពេលគេង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង