គ្រប់អាហារទាំងអស់សុទ្ធតែផ្តល់នូវថាមពលដល់រាងកាយ ប៉ុន្តែមិនមែនគ្រប់អាហារទាំងអស់អាចផ្តល់ថាមពលដល់រាងកាយរយៈពេលយូរទេ ហើយនៅអាចជួយឲ្យឆ្អែតបានយូរទៀត។ អត្ថបទនេះប្រាប់ពីអាហារមួយចំនួនអាចផ្តល់ថាមពលដល់រាងកាយក្នុងរយៈពេលយូរ។
១. ស៊ុត
ស៊ុតមួយគ្រាប់មាន ៧០កាឡូរី ប្រូតេអ៊ីន ៦ក្រាម និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលនេះអាចជួយរាងកាយមានថាមពល និងឆ្អែតបានរយៈពេលយូរជាងអាហារសម្រន់ផ្សេងទៀត។
២. សាច់មាន់
សាច់មាន់សំបូរដោយប្រូតេអ៊ីន។ សាច់មាន់អាំងមួយដុំជាមួយនឹងបន្លែបៃតងញ៉ាំជាអាហារថ្ងៃត្រង់អាចជួយឲ្យយើងឆ្អែតដល់អាហារពេលល្ងាច។ ម៉្យាងទៀតសាច់មាន់មានខ្លាញ់ឆ្អែតដែលប៉ះពាល់សុខភាពតិចជាងសាច់ជ្រូក សាច់គោ និងសាច់ចៀម។
៣. ថ្លើមគោ
នៅពេលរាងកាយទទួលបានវីតាមីន B12មិនគ្រប់គ្រាន់អាចធ្វើឲ្យថាមពលមិនគ្រប់គ្រាន់តាមហ្នឹងដែរ។ ថ្លើមគោគឺជាប្រភពដ៏ល្អសម្រាប់វីតាមីន B12 និងប្រូតេអ៊ីនដែលអាចផ្តល់ថាមពលបានរយៈពេលយូរ។ ប្រសិនជាយើងមិនអាចញ៉ាំថ្លើមបាន ក៏អាចញ៉ាំសាច់សត្វ សាច់មាន់ សាច់ត្រី និងស៊ុតដើម្បីទទួលបានវីតាមីននេះ។
៤. អយស្ទើរ
អយស្ទើរគឺជាប្រភពដ៏ល្អសម្រាប់ប្រូតេអ៊ីនមានខ្លាញ់ទាប និងសំបូរដោយស័ង្កសីដែលអាចជួយរាងកាយប្រឆាំងនឹងពពួកមេរោគធ្វើឲ្យហត់។ យើងអាចញ៉ាំឆៅជាមួយនឹងក្រូចឆ្មារ ឬយកទៅអាំងក៏បាន។
៥. ត្រីសាឌីន
ត្រីសាឌីនផ្តល់ប្រូតេអ៊ីនសាច់ក្នុងកម្រិតខ្ពស់ដែលអាចជំនួយកម្លាំងបាន។ មិនត្រឹមតែប៉ុណ្ណោះ ត្រីនេះក៏សំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ដែលអាចបង្ការជំងឺបេះដូង។ ប្រសិនយើងមិនចេះញ៉ាំត្រីសាឌីន យើងអាចសាកញ៉ាំត្រីសាល់ម៉ុន ត្រីធូណា ឬត្រី mackerel។
៦. សណ្តែក
សណ្តែកជាប្រភពប្រូតេអ៊ីន ជាពិសេសសម្រាប់អ្នកតមសាច់សត្វ ហើយសណ្តែកក៏មានជាតិសរសៃច្រើនដែលជួយឲ្យការរំលាយយឺត។ លើសពីនេះទៀតក៏សំបូរដោយម៉ាញ៉េស្យូមដែលជួយដល់កោសិកាក្នុងការផលិតថាមពល។
៧. សូកូឡាខ្មៅ
ប្រសិនជាយើងចង់ញ៉ាំរបស់ផ្អែម សូកូឡាខ្មៅជាជម្រើសល្អព្រោះមានជាតិស្ករតិចជាងស្ករគ្រាប់ និងសូកូឡាទឹកដោះគោ។ សូកូឡាខ្មៅអាចជួយឲ្យអារម្មណ៍ល្អ និងជំនួយដល់ដំណើរការខួរក្បាលដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែកាកាវអាចការពារកោសិកា បញ្ចុះសម្ពាធឈាម និងសម្រួលដល់ចរន្តឈាមដែលនេះអាចជួយឲ្យសុខភាពល្អ និងមានថាមពល។ មុននឹងញ៉ាំសូកូឡាខ្មៅគួរពិនិត្យមើលម៉ាក និងញ៉ាំតិចតួចព្រោះសូកូឡាខ្មៅមានជាតិខ្លាញ់។
អត្ថបទពាក់ព័ន្ធ៖
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- ស្រីៗគ្នាយើងកុំអូសរំលង អាហារទាំងនេះជួយរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ
- សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?
- ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!
៨. ដំឡូងជ្វា
ដំឡូងជ្វាមានផ្ទុកកាបូអ៊ីដ្រាតដែលផ្តល់ថាមពលដល់រាងកាយ ហើយក៏មានជាតិសរសៃច្រើនជួយរាងកាយក្នុងការស្រូបយកកាបូអ៊ីដ្រាតយឺតៗ។ ដំឡូងជ្វាអាចជាអាហារដែលផ្តល់ថាមពលពេញមួយថ្ងៃ។
៩. ផ្លែចេក
ផ្លែចេកអាចជាអាហារសម្រន់មួយដ៏ល្អដែលផ្តល់ថាមពលដល់រាងកាយ។ ផ្លែចេកក៏មានជាតិស្ករ ជាតិសរសៃដែលជួយឲ្យរាងកាយរំលាយជាតិស្ករទាំងនោះយឺត ហើយក៏មានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងទៀតដែលធ្វើឲ្យរាងកាយមានថាមពលបានយូរ។
១០. ផ្លែប័រ
ផ្លែប័រគឺជាផ្លែឈើមានប្រយោជន៍ច្រើនដល់សុខភាព។ ការសិក្សាមួយបញ្ជាក់ថាផ្លែប័រផ្ទុកសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងជាតិសរសៃអាចជួយទ្រទ្រង់ថាមពលពេញមួយថ្ងៃ។ ផ្លែប័រនេះក៏មានខ្លាញ់ល្អដែលជួយបង្កើនកម្រិតថាមពលដែរ។
១១. ផ្លែប៉ោម
ផ្លែប៉ោមក៏ជាអាហារសម្រន់ដ៏ល្អមួយដែរដែលផ្តល់ថាមពលដល់រាងកាយបានយូរ។ ក្រៅពីជាតិសរសៃ និងសារធាតុចិញ្ចឹម ផ្លែប៉ោមក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids ដែលអាចប្រឆាំងនឹងការរលាក និងអាការៈ oxidative stressនៅក្នុងរាងកាយទៀតផង។
១២. ផ្លែបឺរី
ផ្លែបឺរីមានដូចជាប្លូបឺរី raspberry និងប្លែកបឺរី អាចជាអាហារជំនួយកម្លាំងនៅពេលយើងចង់ញ៉ាំរបស់ផ្អែមៗ។ ផ្លែបឺរីក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក និងភាពហត់នឿយ ហើយក៏មានជាតិស្ករតិចជាងផ្លែឈើដទៃទៀត។
១៣. កាហ្វេ
ផឹកកាហ្វេអាចផ្តល់ថាមពល និងធ្វើឲ្យយើងងាយស្រួលក្នុងការផ្ចង់អារម្មណ៍។ ប៉ុន្តែកុំផឹកច្រើនពេក ព្រោះកាហ្វេអាចធ្វើឲ្យយើងមានអាការៈមិនស្រួលក្នុងខ្លួនបាន និងរំខានដល់ដំណេក។
អត្ថបទពាក់ព័ន្ធ៖
- ផឹកកាហ្វេរាល់ថ្ងៃ មានដឹងអត់ ញ៉ាំប៉ុន្មានទើបមិនប៉ះពាល់សុខភាព?
- ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ?
១៤. តែបៃតង
តែបៃតងមានជាតិកាហ្វេអ៊ីនតិច ហើយក៏មានសមាសធាតុផ្សេងទៀតដែលជួយកាត់បន្ថយ oxidative stress និងការរលាកដែរ។ តែបៃតងអាចជួយបន្ថែមថាមពល និងធ្វើឲ្យយើងមានស្មារតីល្អជាងមុនដែរ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំតែបៃតង Matcha មិនត្រឹមជំនួយកម្លាំង ថែមទាំងបង្កើនស្មារតី
- ដំឡូងជ្វា ល្អអីល្អយ៉ាងនេះ
- ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
- អាហារទាំងអស់នេះល្អខ្លាំងសម្រាប់ខែក្តៅ សម្បូរជាតិទឹក រសជាតិឆ្ងាញ់
- ផ្លែចេកមានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]