backup og meta

អូនៗធាត់មិនល្អទេ តែប៉ាម៉ាក់អាចដោះស្រាយតាមវិធីនេះ

អូនៗធាត់មិនល្អទេ តែប៉ាម៉ាក់អាចដោះស្រាយតាមវិធីនេះ

ក្មេង​​​តូច​ៗ​ វ័យ​ជា​មធ្យម​​​ចាប់​ពី​អាយុ​​៤ ទៅ​៥​ឆ្នាំ​ឡើង​ទៅ​ មាន​រូប​រាង​ធាត់​ខ្លាំង​ ប៉ា​ម៉ាក់ មិន​គួរ​ប្រហែស​​ទេ ព្រោះ​ថា​ពួក​គេ​អាច​មាន​បញ្ហា​​សុខភាព​ដូច​ជា ជាតិ​កូឡេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​ បញ្ហា​ពិបាក​​ដក​ដង្ហើម និង​ឈឺ​សន្លាក់​ឆ្អឹង។

​​បញ្ហា​ខាង​លើ​នេះ បាន​​លើក​ឡើង​ដោយ លោក​វេជ្ជបណ្ឌិត​អាមេរិក​ ​​ឯក​ទេស​ផ្នែក​ជំងឺ​កុមារ Richard Seidman ដោយ​ផ្អែក​លើ​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ។ លោក​វេជ្ជបណ្ឌិត​បាន​​លើក​ឡើង​បន្ថែម​ថា ទម្លាប់​រស់​នៅ​​ជា​កត្តា​មួយ​​សំខាន់​បង្ក​បញ្ហា​នេះ​ឡើង​ ដូច​ជា ប៉ា​ម៉ាក់​ពុំ​សូវ​​នាំ​កូន​ៗ​ឱ្យ​​បញ្ចេញ​​សកម្មភាព​រាង​កាយ​ជា​មួយ​សកម្មភាព​ខាង​​ក្រៅ​ផ្ទះ ទម្លាប់​ឱ្យ​ពួក​គេ​​នៅ​ជា​មួយ​គ្រឿង​អេឡិចត្រូនិក​ (SmartPhone ឬ​Tablet ទូរទស្សន៍​…) យូរ​ម៉ោង និង​ផ្តោត​ឱ្យ​កូន​ក្មេង​រីក​រាយ​តែ​នឹង​​រឿង​ញ៉ាំ​ចំណី​អាហារ​តែ​មួយ​មុខ។ល។

យ៉ាង​ណា​មិញ​ វេជ្ជបណ្ឌិត​ជំនាញ​​បាន​និយាយ​ថា ការ​កែ​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​ឪពុក​ម្តាយ​អាច​នាំ​ឱ្យ​ក្មេង​ៗ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ដោយ​សារ​រោគ​ធាត់​​ខាង​លើ​នេះ​បាន ដូច​ជា​៖

​​​​​

  • តាម​ដាន​ នូវ​អ្វី​​ៗ​ដែល​កូន​ៗ​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ ពិសេស​​​អាហារ​ទាំង​បី​ពេល គួរ​​មាន​ជីវជាតិ​​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ ហើយ​ពិសេស​​​​​អាហារ​ជាតិ​ស្ករ និង​ភេសជ្ជៈ​​ផ្អែម​ៗ​ គួរ​កម្រិត​មិន​ឱ្យ​ពួក​គេ​ទម្លាប់​ញ៉ាំ​។
  • ជម្រុញ​ឱ្យ​ក្មេង​ៗ ចេះ​​ញ៉ាំ​ បន្លែ ផ្លែ​ឈើ និង​អាហារ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​។
  • កម្រិត​ប្រភេទ​អាហារ Fast Food សម្រាប់​គ្រួ​សារ​ មិន​គួរ​​ញ៉ាំ​ញឹក​ញាប់ ក្នុង​១​សប្តាហ៍​។
  • កាត់​បន្ថយ​ម៉ោង មើល​​​អេក្រង់​​​ឧបករណ៍​អេឡិចត្រូនិច ទៅ​ចំណាយ​ពេល​​លើ​សកម្មភាព​ខាង​ក្រៅ​ផ្ទះ ដូច​​ជា​ការ​ចេញ​ដើរ​ហាត់​ប្រាណ ឬ​​ការ​លេង​កីឡា តម្រូវ​ឱ្យ​បញ្ចេញ​​សកម្មភាព​រាង​កាយ​ឱ្យ​បាន​យ៉ាង​តិច​ មួយ​ម៉ោង​ក្នុង​១​ថ្ងៃ​។

អត្ថបទ​ពាក់​ព័ន្ធ​៖

គួរ​រំលឹក​ដែរ បញ្ហា​​កូន​ក្មេង​​លើស​​គីឡូ ឬ​​ជំងឺ​ធាត់ កំពុង​បង្ក​ជា​បញ្ហា​ជា​ច្រើន​​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន តួយ៉ាង​នៅ​សហរដ្ឋអាមេរិក​ កុមារ​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ មាន​១០​%​ កើត​បញ្ហា​នេះ ដែល​​ជា​ចំនួន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​ នៃ​នាយកដ្ឋាន​សុខភាព​រដ្ឋ​ញ៉ូវ​យក សហរដ្ឋអាមេរិក៕

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health-news/7-simple-ways-parents-can-cut-down-on-childs-obesity-risk

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម