backup og meta

​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រូច​ជា​ផ្លែ​ឈើ​ម្យ៉ាង​ពេញ​និយម រស់​ជាតិ​ឆ្ងាញ់ សម្បូរ​វីតាមីន សុទ្ធ​សឹង​ល្អ​ចំពោះ​សុខភាព គ្រាន់​តែ​គ្នា​យើង​មួយ​ចំនួន មិន​ដឹង​ច្បាស់ថា​​ផ្លែ​ក្រូច ពិសេស​ទឹក​ក្រូច​ស្រស់ មាន​គុណ​ប្រយោជន៍​សំខាន់ៗ​អ្វី​ឲ្យ​ខ្លះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យនឹង​លើក​ឡើង​ពី​គុណ​ប្រយោជន៍​សំខាន់​បំផុត​ទាំង ៥ មាន​ក្នុង​ទឹក​ក្រូច​ស្រស់ គ្នា​យើង​គួរ​តែ​ញ៉ាំ​ដើម្បី​សុខភាព។

សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន

ទឹក​ក្រូច​ស្រស់ ត្រូវ​គេ​រកឃើញ​ថា ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន រាប់​បញ្ចូល​ទាំង​វីតាមី C អាស៊ីដហ្វូឡេត និងជាតិ​ប៉ូតាស្យូម។

ក្នុង​ទឹក​ក្រូច​ស្រស់ ២៤០​មីលិ្លលីត្រ គឺ​មាន​ផ្ទុក​សារធាតុ​បំប៉ន​ចម្រុះ​ជាច្រើន​ដូច​ជា៖

កាឡូរី ១១០

ប្រូតេអ៊ីន ២ក្រាម

កាបូអ៊ីដ្រាត ២៦ក្រាម

វីតាមីន C ៦៧% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ

អាស៊ីដហ្វូឡេត ១៥% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ

ប៉ូតាស្យូម ១០% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ

ម៉ាញ៉េស្យូម ៦% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ

ជាមួយ​នឹង​វីតាមីន C ដ៏​ច្រើន ទឹក​ក្រូច​ស្រស់ ក៏ត្រូវ​ចាត់​ទុក​ថា​ជា​ភេសជ្ជៈ​នៃ​ប្រភព​ថាមពល​ប្រឆាំង​អុកស៊ីដ​កម្ម​ទ្វេដង និង​ជួយ​ដល់​មុខងារប្រព័ន្ធភាព​ស៊ាំ​ធ្វើ​ការ​បាន​ល្អ។ លើស​ពី​នេះ វីតាមីន C អាច​ជួយ​ពង្រឹង​ការ​លូតលាស់​ឆ្អឹង ជួយ​ឲ្យ​របួស​ឆាប់​ជា និង​អញ្ចាញ​ធ្មេញ​មានសុខភាព​ល្អ។

ក្រៅ​ពី​នេះទៀត ជាតិហ្វូឡេត ដែល​សម្បូរ​នៅ​ក្នុង​ទឹក​ក្រូច​ស្រស់​អាច​ជួយ​សំយោគ DNA ក្នុង​រាងកាយ​បាន​ល្អ ជួយ​ឲ្យ​ទារក​លូតលាស់ និង​អភិវឌ្ឍ​ទាំង​មុខងារ​រាងកាយ និង​បញ្ញាបាន​កាន់​តែ​ឆាប់​រហ័ស។

ទោះ​ជា​មិន​មាន​ការ​អះអាង​ពី​ភាព​ឥតខ្ចោះ​នៃ​ជាតិ​រ៉ែ​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ទឹក​ក្រូច​ស្រស់​ក៏ពិត​មែន ប៉ុន្តែ​សារធាតុ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា អាច​ជួយគ្រប់​គ្រង​សម្ពាធ​ឈាម ការ​បន្ថយ​ហានិភ័យ​បាក់​ឆ្អឹង ការ​ពារ​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹក​ក្រូច​ស្រស់ ជួយ​សុខភាព​ល្អ អាច​ការ​ពារ​បញ្ហា​ការ​បំផ្លាញ​ដំណើរ​ការ​អុកស៊ីហ្សែន (Oxidative damage) ក៏​ដូច​ជា​បញ្ចេញ​សកម្មភាព​សម្លាប់​ពពួក​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ។

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា សារធាតុ​អុកស៊ីតកម្ម អាច​ជួយ​ពង្រឹង​គ្រប់​ស្ថានភាពសុខភាព ហើយ​ក៏​ប្រហែល​ជា​អាច​ជួយ​ការ​ពារ​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ ដូច​ជាជំងឺ​បេះដូង មហារីក និង​ទឹក​នោម​ផ្អែម​ទៀត​ផង។

អាច​ជួយ​ការ​ពារ​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម

ក្រួស​ក្នុង​តម្រង់នោម សំដៅ​ដល់សារធាតុ​រ៉ៃ​ដែល​កកើត​ជា​ដុំ​តូចៗ​នៅ​ក្នុង​តម្រង​នោម​របស់​យើង ដែល​ជា​រឿយៗ វា​នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​នោម ឆ្អល់​ពោះ ករណី​ធ្ងន់ធ្ងរ​បង្ក​ឲ្យ​នោម​ចេញ​ឈាម​ទៀត​ផង។

ក្រៅ​ពី​នេះ គុណ​សម្បត្តិ​របស់​ទឹក​ក្រូច​ស្រស់ ជួយ​បង្កើន​ជាតិ pH ឬទឹកនោម នាំ​ឲ្យ​កើន​ឡើង​សារធាតុអាល់កាឡាំង ដែល​ការ​សិក្សា​រក​ឃើញ​ថា មាន​សារធាតុ​អាល់កាឡាំង​ច្រើន​ក្នុង​ទឹក​នោម ជួយ​បង្ក​មិន​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

ពង្រឹង​សុខភាព​បេះ​ដូង

ជំងឺបេះដូង ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​សម្លាប់​មនុស្ស​ជុំ​វិញ​ពិភពលោក ច្រើន​ជាង ១៧លាន​នាក់ ជារៀង​រាល់​ឆ្នាំ។ ការ​សិក្សា​រក​ឃើញ​ថា គ្នា​យើង​ផឹក​ទឹក​ក្រូច​ស្រស់​រយៈ​ពេល​វែង ជួយ​ឲ្យ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL ក្នុង​ឈាម​ធ្លាក់​ចុះ ដែល​ខ្លាញ់​ប្រភេទ​នេះ ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​យើង​កើត​ជំងឺ​បេះដូង ដោយ​ជំនួស​មក​វិញ ទឹកក្រូចស្រស់​​បាន​បង្កើន​កម្រិត​ជាតិ​ល្អ HDL ក្នុង​ឈាម​កាន់​តែ​ច្រើន។

ការ​សិក្សា​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត បញ្ជាក់​ថា​ផឹក​ទឹក​ក្រូច​ស្រស់ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម​ចំពោះ​មនុស្ស​ពេញ​វ័យ​ផងដែរ។

កាត់​បន្ថយ​ការ​រលាក

បញ្ហា​រលាក​ស្រួច​ស្រាវ គឺ​ជា​ផ្នែក​សាមញ្ញ​មួយ កើត​ឡើង​ដោយ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ នៅ​ពេល​វា​បញ្ចេញ​សកម្ម​ភាព​ការ​ពារ​រាងកាយ​យើង​ពី​ជំងឺ និង​ការ​ឆ្លង​មេរោគ បាក់​តារី​ពី​ខាង​ក្រៅ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​កម្រិត​នៃ​ការ​រលាក​មាន​រយៈ​ពេល​យូរ វា​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ ខណៈ​ការ​សិក្សា​ជា​ច្រើន​សុទ្ធ​តែ​អះអាង ទឹក​ក្រូច​ស្រស់ មាន​សមត្ថភាព​អាច​កាត់​បន្ថយ​កត្តា​នាំ​ឲ្យ​យើង​កើត​មាន​បញ្ហា​រលាក​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Surprising Health Benefits of Orange Juice

កំណែ​ប្រែបច្ចុប្បន្ន

05/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម