backup og meta

ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន លើសពីការគិត

ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន លើសពីការគិត

គ្នាយើង​ដឹង​ហើយ​ថា​ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បាន។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ជាតិ​ទឹក​៩៩% ហើយ​ភាគច្រើន​យើង​តែង​ឮ​ថា​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​បាន ប៉ុន្តែ​តាមពិតទៅ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។

១. ព្យាបាល​របួស​

ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៅ​លើ​ការ​ខូចខាត​ស្បែក​ច្រើន​ប្រភេទ​ដូចជា​ការ​មុត​នឹង​របស់​អ្វី​មួយ​ជាដើម។ ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មី និង​​ពន្លឿន​ការ​ផលិត​កោសិកា​ឡើង​វិញ​ដែរ។ យើង​អាច​យក​មកប្រទាល​កន្ទុយក្រពើ​មក​​បិទ​លើ​មុខរបួស​​បាន​។

២. ព្យាបាល​រលាក

ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ការ​រលាក​តិចតួច​តាំង​យូរ​ណាស់​មកហើយ​ព្រោះ​វា​មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ កាត់បន្ថយ​ការ​រលាក និង​​ផលិត​កោសិកា​ស្បែក​ឡើង​វិញ។ យើង​អាច​កោស​យក​ជែល​មក​លាប​លើ​កន្លែង​រលាក​តែ​ម្ដងក៏​បាន។

៣. ព្យាបាល​ពេល​សត្វ​ល្អិត​ទិច ឬខាំ

ពេល​សត្វ​ល្អិត​ទិច ឬ​ខាំ​អាច​នឹង​រមាស់ ព្រោះ​ទឹកមាត់​សត្វ​ល្អិត​មាន​ផ្ទុក​ជាតិពុល និង​សារធាតុ​បង្ក​អាលែកហ្សី​ដែល​អាច​បណ្ដាល​ឲ្យ​រមាស់ ហើម ឬ​រលាក​ក្នុង​កម្រិត​ផ្សេងៗ។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ត្រជាក់ ​បំបាត់​ការ​ឈឺចាប់ រមាស់ និងការ​រលាក​បាន។ យើង​អាច​ប្រើ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​រលាក​ដោយ​ផ្ទាល់។

៤. កំចាត់​កោសិកា​ងាប់

យើង​អាច​ធ្វើ​ប្រដាប់​ខាត់​ស្បែក​ជាមួយ​ប្រទាលកន្ទុយក្រពើ​បាន​។ ប្រដាប់​ខាត់​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​។ ម៉្យាងទៀត​គ្នាយើង​ដែល​មាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម​អាច​ប្រើ​វិធី​នេះ​បាន​។ របៀប​ធ្វើ​ប្រដាប់​ខាត់​ជាមួយ​នឹង​ប្រទាល​កន្ទុយក្រពើ​ដោយ​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ២ស្លាបព្រាកាហ្វេ ស្ករ​ត្នោត​ ២​ស្លាបព្រាកាហ្វេ និងទឹក​ក្រូចឆ្មារ ១​ស្លាបព្រាកាហ្វេ រួច​យក​មក​លាប​លើ​ស្បែក និង​លាង​សម្អាត​ចេញ។

មុន

៥. បង្ការ និង​ព្យាបាល​មុន

ប្រទាលកន្ទុយក្រពើ​អាច​ជួសជុល​កោសិកា​ស្បែក និង​អាច​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​បាន​។ ទាំងអស់​នេះ​អាច​បង្ការ​ និង​ព្យាបាល​បញ្ហា​មុន និងបញ្ហា​ស្បែក rosacea (សរសៃឈាម​លើ​ផ្ទៃរីក​ធំធ្វើ​ឲ្យ​ស្បែក​មុខឡើង​​ក្រហម )។ ក្រៅ​ពី​នេះ​ ប្រទាលកន្ទុយក្រពើ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំ ស្នាមមុន និង​ការ​ខូចខាត​ស្បែក​ដែរ។ យើង​អាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​លើ​កន្លែង​មាន​បញ្ហា​ស្បែក​ទាំង​នេះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/8-ways-to-use-aloe-vera-that-san-make-your-life-easier-664910/

កំណែ​ប្រែបច្ចុប្បន្ន

01/09/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មានស្នាមមុន និងបញ្ហាស្បែកផ្សេងៗ សាកព្យាបាលតាមវិធីធម្មជាតិទាំងនេះ

តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម