backup og meta

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា។ តើ​រោគសញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​មាន​កង្វះ​ប្រូតេអ៊ីន?​

. ឃ្លាន​អាហារ

ប្រសិនជា​យើង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន នោះ​អាច​មក​ពី​អាហារ​ដែលយើង​ញ៉ាំ​​មាន​ប្រូតេអ៊ីន​តិច​តែ​មាន​កាបូអ៊ីដ្រាត និង​ស្ករ​ច្រើន។ បញ្ហា​គឺ​មក​ពី​យើង​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​ ហើយ​មាន​​បរិមាណ​ប្រូតេអ៊ីន​ទាប​បើ​ប្រៀបធៀប​នឹង​បរិមាណកាឡូរី។

អត្ថបទពាក់ព័ន្ធ៖ អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន

. បាត់បង់​ម៉ាស់​សាច់ដុំ និង​ឈឺ​សន្លាក់

សាច់ដុំ​គឺ​ជា​កន្លែង​ស្តុក​ប្រូតេអ៊ីន។ បើ​សាច់ដុំ​ចុះ​ខ្សោយ មាន​ការ​ឈឺចាប់ និង​បាត់បង់​ម៉ាស់​ ទាំង​នេះ​អាច​ជា​រោគសញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។ ការសិក្សា​មួយ​បាន​លើកឡើង​ថា​បញ្ហា​នេះ​តែង​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់។ ប្រូតេអ៊ីន​គឺ​សំខាន់​សម្រាប់​ការ​រក្សា និង​ការ​លូតលាស់​សាច់ដុំ។

. បញ្ហា​ស្បែក និង​ក្រចក

កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាល​ឲ្យ​ក្រចក​ខ្សោយ និង​ផុយស្រួយ​ងាយ​បាក់ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​អាច​មាន​ខ្សែ​ឆ្នូត​ពណ៌​ស និង​ស្នាម​អុជៗ​ពណ៌​ត្នោត​លើ​ក្រចក។ ក្រៅ​ពីក្រចក​ ​ស្បែកក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ។ ដោយ​ប្រូតេអ៊ីន​ជួយ​ការ​ផលិត​ឡើង​វិញ​នៃ​កោសិកា ការ​ផលិត​កោសិកា​ថ្មី និង​ជំនួស​កោសិកា​ដែល​ងាប់ នៅ​ពេល​ខ្វះ​ប្រូតេអ៊ីន យើង​អាច​នឹង​ឃើញ​ថា​ស្បែក​របស់​យើង​ស្ងួត របក និង​ប្រេះ​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖

. សក់ជ្រុះ

សក់​របស់​យើង​បង្កើត​ដោយ​ប្រូតេអ៊ីន ៩០%​ដែល​មាន​ឈ្មោះថា keratin។ ប្រសិនជា​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ សក់របស់យើង​នឹង​ស្តើង ហើយ​ពណ៌​សក់​ក៏​មាន​ការ​ប្រែប្រួល។ នេះ​មក​ពី​រាងកាយ​ឈប់​ប្រើប្រាស់​ប្រូតេអ៊ីន​សម្រាប់​ការ​លូត​លាស់​នៃ​សក់ ​និង​ងាក​មក​​រក្សា​ទុក​វិញ។

. ថ្លើម​មាន​ខ្លាញ់​ច្រើន

ថ្លើម​មាន​ខ្លាញ់​ច្រើន​គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​កង្វះ​ប្រូតេអ៊ីន ហើយ​បើ​យើង​ទុកចោល​មិន​ព្យាបាល​អាច​បណ្ដាល​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ការ​រលាក ស្លាក​ស្នាម​នៅ​ថ្លើម និង​ថ្លើម​ចុះខ្សោយ។

. ហានិភ័យ​ការបាក់​ឆ្អឹង

ដូច​សាច់ដុំ​ដែរ ការ​ទទួល​បាន​ប្រូតេអ៊ីន​តិច​អាច​ប៉ះពាល់​ដល់​ឆ្អឹង។ រាងកាយ​ទទួល​បាន​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង។ នេះ​មក​ពី​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ស្រួប​យក​កាល់ស្យូម និង​ជួយ​ការ​ធ្វើ​មេតាបូលីស​របស់​ឆ្អឹង។

. គេង​មិន​គ្រប់គ្រាន់

នៅ​ពេល​មាន​បញ្ហា​ក្នុង​ការ​គេង​ ឬ​គេង​មិន​គ្រប់គ្រាន់ នេះ​អាច​ទាក់ទង​ទៅ​នឹង​បញ្ហា​កង្វះ​ប្រូតេអ៊ីន។ ប្រូតេអ៊ីន​ដែល​បាន​មក​ពី​អាហារ​ដើរតួ​ជា​អ្នក​បង្កើត​អ័រម៉ូន tryptophan ដែល​ជា​អាស៊ីតអាមីណូ​ជួយ​ឲ្យ​យើង​ងងុយ​គេង។

. បញ្ហា​ក្នុង​ការ​គិត និង​ពិបាក​ផ្ចង់​អារម្មណ៍ (Brain fog)

ការ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​គឺ​សំខាន់​សម្រាប់​សុខភាព​ខួរក្បាល។ ប្រសិន​ជា​យើង​ជួប​ប្រទះ​បញ្ហា​ដូចជា​ការ​ចងចាំ​ខ្សោយ ឬ​ពិបាក​ក្នុង​ការ​រៀន នេះ​ជា​សញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។

យោងតាម​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក គេ​ណែនាំ​ឲ្យ​ទទួល​បាន​ប្រូតេអ៊ីន​ ៥៦ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​ និង​៤៦ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី។​ រីឯ​កូន​ក្មេង​ចាប់ពី​១៩​ទៅ៣៤​ក្រាម​ផ្អែក​ទៅ​តាម​អាយុ។ ដោយឡែក​ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​មាន​ជំងឺ​បរិមាណ​ប្រូតេអ៊ីន​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/8-signs-you-might-have-a-protein-deficiency-485410/

កំណែ​ប្រែបច្ចុប្បន្ន

22/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យ​​ថ្លើមសុខភាពល្អ គួរដឹងអាហារត្រូវញ៉ាំនិងចៀសវាងទាំងនេះ

ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម