ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ (Sunburn) គឺជាពាក្យសម្ដៅទៅលើការប៉ះពាល់ពន្លឺកាំរស្មីអ៊ុលត្រាវីយូឡេ(Ultraviolet) ឬ UV ដែលមានប្រភពពីពន្លឺព្រះអាទិត្យ និងអាចបណ្តាលឲ្យស្បែកឡើងហើម ក្រហម និងឈឺ។ កម្មរស្មីនេះអាចបំផ្លាញដល់កោសិកាផ្នែកខាងលើនៃស្បែក (epidermal cells) និងកោសិកាបាតស្បែកមេឡាណូស៊ីត (melanocytes) ។ ពន្លឺកាំរស្មីអ៊ុលត្រាវីយូឡេក៏អាចធ្វើឲ្យកោសិកាលែនជែលហាន (Langerhans cells) ដែលជាកោសិកាប្រូតេអ៊ីន និងនុយក្លីផូទីនបាត់បង់ជាបណ្តោះអាសន្នផងដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានលើកឡើងថាជាងមួយភាគបីនៃមនុស្សពេញវ័យ និងកុមារជិត ៧០ ភាគរយ បានផ្ដល់ព័ត៌មានថាសុទ្ធតែធ្លាប់កើតមានការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ បរិមាណនៃកាំរស្មីយូវីដែលអាចធ្វើឲ្យរលាកបានគឺអាស្រ័យលើកម្រិត និងពេលដែលព្រះអាទិត្យមានពន្លឺខ្លាំងប៉ះពាល់ផ្ទាល់ដល់ស្បែករបស់យើង។