backup og meta

ហេតុផល​ ៨ ​យ៉ាង បង្ហាញថា​បឺរសណ្ដែកដី​មានអត្ថប្រយោជន៍​ច្រើន​

ហេតុផល​ ៨ ​យ៉ាង បង្ហាញថា​បឺរសណ្ដែកដី​មានអត្ថប្រយោជន៍​ច្រើន​

បឺរ​សណ្ដែកដី (peanut butter) សម្បូរ​វីតាមីន ជាតិ​រ៉ែ ខ្លាញ់​ល្អ និង​សារធាតុ​ផ្សេងៗ​ដែល​រាងកាយ​ត្រូវការ​ដោយយើង​​គ្រាន់​តែ​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ។ បឺរសណ្ដែកដី​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ បង្ការ​ជំងឺ​មហារីក​សុដន់ និង​កាត់បន្ថយ​អាការៈ​គេង​មិន​លក់។ ​

. ជំងឺ​មហារីក​សុដន់

ប្រូតេអ៊ីន​ និង​ខ្លាញ់​មាន​ក្នុង​បឺរ​សណ្ដែកដី​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​បាន​ នេះបើ​យោង​តាម​ការសិក្សា​ធ្វើ​ឡើង​ដោយ​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​មហារីក​សុដន់ និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋអាមេរិក។

. សម្រក​ទម្ងន់

មនុស្ស​មួយ​ចំនួន​មិន​ញ៉ាំ​បឺរ​សណ្ដែកដី​ដោយ​គិត​ថា​មាន​ជាតិ​ខ្លាញ់​ច្រើន។ ប៉ុន្តែ​តាម​ពិត​ទៅ​បឺរ​សណ្ដែកដី​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិសរសៃ និង​សារធាតុ​ចិញ្ចឹម។ ម៉្យាងទៀត ការ​ញ៉ាំ​បឺរ​សណ្ដែកដី​មិន​បង្ក​ឲ្យ​មាន​បម្រែបម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ។ យើង​អាច​ញ៉ាំ​២​ស្លាបព្រា​កាហ្វេ​​ ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​បង្ការ​ការ​ឡើង​ទម្ងន់។

. កាត់បន្ថយ​ស្ត្រេស

បឺរ​សណ្ដែកដី​ផ្ទុក​សារធាតុ beta-sitosterol ដែល​អាច​ជួយ​រក្សា​កម្រិត​អ័រម៉ូន​ស្ត្រេស cortisol ឲ្យ​នៅ​កម្រិត​ធម្មតា​។ ម៉្យាងទៀត បឺរ​សណ្ដែកដី​អាច​ជួយ​បំពេញ​ជាតិ​ខ្លាញ់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ដែក ម៉ាញ៉េស្យូម កាល់ស្យូម និង​វីតាមីន C ក្នុង​​​​រាងកាយ​ដែល​ខ្វះសារធាតុ​ទាំង​នេះ​ និង​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន។

. ខួរក្បាល និង​ការ​ចង​ចាំ

វីតាមីន E ស័ង្កសី ម៉ាញ៉េស្យូម និង niacin ក្នុង​សណ្ដែកដី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​ខួរក្បាល។ វីតាមីន E ក៏​ជួយ​ដល់​ការ​ចងចាំ​ ជាពិសេស​សម្រាប់​មនុស្ស​ចាស់។ គេ​រក​ឃើញ​ថាបឺរសណ្ដែកដី​អាច​ជួយ​ដល់អាការៈ​​ជំងឺ​បាត់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ (Alzheimer’s disease) បាន​ផង​ដែរ

. ជួយ​សាច់ដុំ​ក្រោយ​ពេល​ហាត់ប្រាណ

បឺរ​សណ្ដែកដី​គឺ​ជា​អាហារ​ល្អ​សម្រាប់​​មុន និង​ក្រោយពេល​​ហាត់ប្រាណ។ ខ្លាញ់ និង​កាបូអ៊ីដ្រាត​របស់​វា​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​ហាត់ប្រាណ។ ម៉្យាងទៀត បឺរ​សណ្ដែកដី​ក៏​សម្បូរ​បូ៉តាស្យូម​ដែល​មាន​តួនាទី​សំខាន់​សម្រាប់​សាច់ដុំ​ក្នុង​ការ​ជា​សះស្បើយ​។ បន្ថែម​ពី​នេះ​ទៀត​នៅ​អាច​បង្ការ​យើង​ពី​អាការៈ​ឈឺ​សាច់ដុំ និង​រមួល​ក្រពើ​ ដែល​នាំ​ឲ្យ​ការ​ហាត់ប្រាណ​របស់​យើង​​មាន​ភាព​ប្រសើរ​ឡើង។

. គ្រប់គ្រង​សម្ពាធឈាម

ប៉ូតាស្យូម​គឺ​អាច​បញ្ចុះ​សម្ពាធឈាម​បាន ហើយ​ប្រសិទ្ធភាព​នេះ​មាន​ការ​ជួយ​ពី​ម៉ាញ៉េស្យូម​ដែល​សណ្ដែកដី​សម្បូរ។ ដើម្បី​ទទួល​បាន​ប្រយោជន៍ យើង​គួរ​ជ្រើសរើស​បឺរ​សណ្ដែកដី​ដែល​មិន​មាន​អំបិល។

. ជំងឺ​ទឹកនោមផ្អែម

បឺរ​សណ្ដែកដី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ដែរ។ នេះ​មក​ពី​សណ្ដែកដី​សម្បូរ​ខ្លាញ់​ដែល​ជា​ខ្លាញ់​មិន​ឆ្អែត និង​ល្អ​សម្រាប់​សុខភាព។ ខ្លាញ់​ទាំង​នេះ​អាច​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ និង​អាំងស៊ុយលីន​ដែរ។ ការសិក្សា​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ញ៉ាំ​បឺរ​សណ្ដែកដី​ជា​ប្រចាំ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ ២១% បើ​ប្រៀបធៀប​នឹង​អ្នក​មិន​ដែល​ញ៉ាំ​សោះ។

. គេង​លក់​ស្រួល

សណ្ដែកដី​មាន​អាស៊ីដ​អាមីណូ​ឈ្មោះ tryptophan ដែល​ជំរុញ​អ័រម៉ូន​ដំណេក​មេឡាតូនីន (melatonin) និង​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ serotonin។ អាស៊ីដ​អាមីណូ tryptophan ជួយ​បន្ធូរ​អារម្មណ៍ ពន្យឺត​ដំណើរការ​រាងកាយ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។ យើង​មិន​ចាំ​បាច់​ញ៉ាំ​ច្រើន​ទេ គ្រាន់​តែ​ញ៉ាំ២​ស្លាបព្រាបាយ​គឺ​គ្រប់គ្រាន់​ហើយ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/9-reasons-to-start-eating-peanut-butter-795290

កំណែ​ប្រែបច្ចុប្បន្ន

03/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម