ការកង្វះវីតាមីន B ក្នុងរាងកាយគឺជារឿងដែលកម្រ ព្រោះថាវីតាមីនប្រភេទនេះគឺសម្បូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងមិនថានៅក្នុងសាច់ បន្លែ ផ្លែឈើនោះទេ គឺយើងបានញ៉ាំជារាងរាលថ្ងៃ។ ប៉ុន្ដែក្នុងករណីមួយចំនួន រាងកាយក៏អាចប្រឈមខ្វះវីតាមីន B បានដែរ ដូចជា អ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ អ្នកមានជំងឺផ្នែកប្រព័ន្ធរលាយអាហារ អ្នកកាត់បន្ថយរបបអាហារដើម្បីសម្រកគីឡូ និង អ្នកតមសាច់ប្រឈមខ្លះវីតាមីន B12 ជាងគេ។
វីតាមីន B បែងចែកជា ៨ប្រភេទសំខាន់ផ្សេងៗគ្នា ដូចជា៖
វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។
វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។
វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។
វីតាមីន B5 មានតួនាទីក្នុងការធ្វើមេតាប៉ូលី នៃពពួកកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និង ជាតិអាល់កុល ក៏ដូចជាគ្រប់គ្រងកូលេស្ដេរ៉ុលក្នុងឈាម។
វីតាមីន B6 ជំនួយមុខងារប្រព័ន្ធប្រសាទ ពង្រឹងប្រព័ន្ធភាពស៊ាំ និង គ្រប់គ្រងមុខងារអ័ម៉ូន។
វីតាមីន B7 មានមុខងាររួមចំណែកធ្វើមេតាប៉ូលីសថាមពលក្នុងរាងកាយ គ្រប់គ្រងជាតិស្ករ ជួយឲ្យស្បែកសុខភាពល្អ និង សក់ផងដែរ។
វីតាមីន B9 មានមុខងារជំនួយដល់ប្រព័ន្ធប្រសាទ។
វីតាមីន B12 ជំនួយមុខងារកោសិកាខួរក្បាល និង ប្រព័ន្ធប្រសាទ។ លើសពីនោះវាក៏មានមុខងារជួយបង្កើតកោសិកាគ្រាប់ឈាមក្រហម ផលិត DNA និងជួយស្រូបយកប្រូតេអ៊ីនក្នុងរាងកាយ។
រោគសញ្ញាកង្វះវីតាមីន B
ប្រសិនបើរាងកាយខ្វះវីតាមីន B នឹងបង្ហាញរោគសញ្ញាដូចជា៖
- ឆាប់អស់កម្លាំង
- ខ្សោយសាច់ដុំ
- ឆាប់ខឹង
- ឆាប់ភ្លេច
- ស្លេកស្លាំង
- ដៃជើងឆាប់ស្ពឹកស្រពន់
- ខ្សោយការគិត
- ប្រឈមការទល់លាមក
- ការឈឺក្បាល
- ឧស្សាហ៍រមួលក្រពើ
ទាំងនេះជារបបអាហារសម្រាប់អ្នកខ្វះវីតាមីន B
យើងអាចរកបានវីតាមីន B នៅក្នុងអាហារជាច្រើនដូចជា៖
ត្រី សាច់គោ សាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងសត្វ ទឹកដោះគោ និង ផលិតផលទឹកដោះគោដូចជា ទឹកដោះគោជូរ ឈីស ប៊ឺ ស៊ុតផ្នែកលឿង សណ្តែកសៀង គ្រាប់ធញ្ញជាតិ អង្ករសំរូប ស្រូវសាលី ពោត គ្រាប់ល្ង គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់អាល់ម៉ុន ពពួកផ្សិត ស្ពៃក្តោប ការ៉ុតផ្កាខាត់ណា។ ចំណែក ផ្លែឈើមានដូចជា ចេក ផ្លែល្ហុង ពពួកផ្លែក្រូច ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
[embed-health-tool-ovulation]