backup og meta

ល្បីតគ្នាថាប្រេង​អូលីវល្អ ចុះ​ល្អម៉េច​ខ្លះទៅ?

ល្បីតគ្នាថាប្រេង​អូលីវល្អ ចុះ​ល្អម៉េច​ខ្លះទៅ?

យើង​ប្រាកដ​ជា​ឮតាម​គ្នា​ហើយ​ថា ប្រេង​អូលីវ​ល្អ ហើយ​ថ្លៃ​។ ដឹង​ច្បាស់​ថា​អត់ ប្រេង​អូលីវ​ពិត​ជា​ល្អ​មែន​អត់ ហើយ​ល្អ​ម៉េចខ្លះ? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អត្ថប្រយោជន៍​ប្រេង​រុក្ខជាតិ​ប្រភេទ​នេះឲ្យយើង​​បាន​ដឹង​ទាំង​អស់​គ្នា។

១- អ្វី​ទៅ​ជា​ប្រេង​អូលីវ?

អូលីវ ជា​ប្រេង​ចម្រាញ់​ពី​ផ្លែ​អូលីវ អាច​យក​ទៅ​ចម្អិន​ម្ហូប ប្រើ​ជា​គ្រឿង​សម្អាង និង​ឱសថ​រុក្ខ​ជាតិ​ក៏​បាន​។ គេ​ក៏​អាច​យក​ទៅ​ប្រើ​ជា​ប្រេង​ឥន្ធនៈ ឬ​ដុត​ចង្កៀង​បាន​ទៀត​ផង ខណៈ​ប្រេង​អូលីវ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– Virgin olive oil៖ ជា​ប្រេង​មាន​ជាតិ​អាស៊ីដ​តិច ហើយ​ប្រើ​ដើម្បី​ចម្អិន​អាហារ។

– Extra virgin olive oil៖ មាន​ជាតិ​អាស៊ីដ​កាន់​តែ​តិច ហើយ​គេ​ចម្រាញ់​ដោយ​កិនផ្លែ​អូលីវ​ស្រស់​តែ​ម្តង។

– Pure olive oil៖ មាន​កម្រិត​អាស៊ីដ​ខ្ពស់ ផលិត​យក​ប្រេង​ចម្រាញ់​រួច លាយ​ជាមួយ Virgin oil។

– Lampante oil៖ ជា​ពពួក​ប្រេង​ឥន្ធនៈ មិន​អាច​យក​ទៅ​ចម្អិន​ម្ហូប​បាន​ទេ។

២- គុណ​ប្រយោជន៍​ប្រេង​អូលីវ​ចំពោះ​សុខភាព

ប្រេង​អូលីវ ពពួកប្រើ​ចម្អិន​ម្ហូប និង​ប្រើ​ជា​ឱសថ​រុក្ខ​ជាតិ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ​ដូច​ជា៖

– សុខភាព​បេះដូង៖ ដោយសារ​មាន​សារ​ធាតុ​ខ្លាញ់​មិន​ឆ្អែត (Monounsaturated Fatty Acid) ប្រមាណ ៧០% អាច​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន។​ ប្រេង​អូលីវ ក៏​ជួយ​បង្កើន​កូលេស្តេរ៉ូល​ល្អ (HDL) ថែម​ទៀត​ផង។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក FDA បាន​ណែនាំឲ្យ​ញ៉ាំ​ប្រេង​អូលីវ ត្រឹម ២ ស្លាប​ព្រា​បាយ អាច​ជួយ​ជា​ប្រយោជន៍​ដល់​សុខ​ភាព​បេះ​ដូង​បាន​ច្រើន។

បេះដូង១

– ស្រក​ទម្ងន់៖ ដោយ​សារ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ឆ្អែត វា​នឹង​មិន​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ឡើយ ហើយ​មាន​ការ​សិក្សា​គាំ​ទ្រ​អំណះអំណាង​នេះ ដោយ​បង្ហាញ​ថា ប្រេង​អូលីវនៅ​តំបន់​មេឌីទែរ៉ាណេ ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​មែន។

– ធ្វើ​មេតាបូលីស៖ ប្រេង​អូលីវ ជួយ​បង្កើន​កម្រិត​មេតាបូលីស ការលូត​លាស់​ឆ្អឹង និងខួរ​ក្បាល​បាន​ល្អ។ លើស​ពី​នេះ ក៏​មាន​វីតាមីន E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មដ៏​សំខាន់ សម្រាប់​រាង​កាយ​ទៀត​ផង ហេតុ​នេះ ប្រេង​អូ​លីវ ល្អ​សម្រាប់​ទាំង​ក្មេង ទាំង​ចាស់។

– ប្រព័ន្ធ​រំលាយ​អាហារ៖ ក្នុង​វិស័យ​វេជ្ជ​សាស្រ្ត ប្រេង​អូលីវត្រូវ​បាន​គេ​ប្រើ​ដើម្បី​សម្អាត​ពោះ​វៀន និង​ជួយ​ឲ្យ​ពោះ​វៀន​ដើរ​ស្រួល។

– ការពារ​ភាព​ចាស់៖ ដោយ​សារ​ផ្ទុក​ពេញ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រេង​អូលីវ អាច​ជួយ​​យើង​រក្សា​វ័យ​នៅ​ក្មេង​កាន់​យូរ​អង្វែង។ ក្នុង​គ្រឿង​សម្អាង ប្រេង​អូលីវ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​មុខងារ​ប្រឆាំង​ភាព​ចាស់ ហើយ​គ្នា​យើង​ប្រើ​ប្រេង​នេះ អាច​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា។

– ការពារ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់៖ ប្រេង​អូលីវ អាច​ការពារ​ដុំក្រួស​ក្នុង​តម្រង​នោមបង្កើត​ជា​រូបរាង​ និង​បង្ក​បញ្ហា​ចំពោះ​សុខភាព​យើង។

– ជួយ​ដល់​ជញ្ជាំង​កោសិកា៖ សារធាតុ Polyphenol ក្នុង​ប្រេង​អូលីវ ជួយ​ឲ្យ​ជញ្ជាំង​កោសិកា​រឹងមាំ និង​មាន​សុខភាព​ល្អ។ ប្រេង​នេះ ក៏​មាន​មុខងារអាច​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​អាកទែ មាន​ភាព​យឺត និង​ជួយ​យើង​ចៀស​ផុត​ពី​ហានិភ័យ​បញ្ហា​បេះ​ដូង​ជា​ច្រើន។

– ការពារ​ជំងឺ​មហារីក ប្រេង​អូលីវ ត្រូវ​គេជឿ​ថា មាន​សមត្ថភាព​ប្រឆាំង​ការ​រីក​លូត​លាស់​នៃ​កោសិកា​មហារីក​បាន។ តាម​ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ប្រេង​អូលីវ មាន​ជាតិ​អាស៊ីដ អាច​ការពារ​ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃមហារីក​រន្ធគូទ (Rectum Cancer) និង​មហារីក​ពោះ​វៀន​បាន។ ការ​សិក្សា​មួយ​ទៀត​យល់​ថា ដោយ​សារ​ប្រេង​មាន​សារធាតុ Hydroxytyrosol ទើប​ធ្វើ​ឲ្យ​ស្រីៗ​អស់​រដូវ ការពារ​ខ្លួន​ពី​មហារីក​ទៀត​ផង។

– ការពារ​កុំ​ឲ្យ​លើស​ឈាម៖ យោង​តាម​ការ​សិក្សា​ថ្មីៗនេះ របប​អាហារ​សម្បូរ​ជាតិ នីទ្រីតនីត្រាត (រក​ឃើញ​ភាគ​ច្រើន​ក្នុង​បន្លែ​បៃតង) និង​ជាតិ​ខ្លាញ់​មិន​ឆ្អែត (ឃើញ​ក្នុង​ប្រេង​អូលីវ) អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ហានិភ័យ​ជំងឺ​លើស​ឈាម។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

11 Surprising Olive Oil Benefits https://www.organicfacts.net/health-benefits/oils/health-benefits-of-olive-oil.html Accessed July 6 , 2017

Olive Oil: Health Benefits, Nutritional Information http://www.medicalnewstoday.com/articles/266258.php Accessed July 6 , 2017

កំណែ​ប្រែបច្ចុប្បន្ន

02/09/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

លំហាត់ប្រាណ ៣ ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បងណា

ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម