ធ្លាប់តែឮគេប្រាប់ ផឹកស្រាបៀរច្រើន អាយុខ្លី ប៉ះពាល់នេះប៉ះពាល់នោះ ទាល់តែគេប្រាប់ស្រាបៀរមានប្រយោជន៍ចំពោះសុខភាពខ្លាំង ស្រាប់តែនាំគ្នាស្រឡាំងកាំង មិនអ៊ីចឹងគ្នាយើង? ជឿអត់ ផឹកស្របៀរមានអត្ថប្រយោជន៍ច្រើន? កុំទាន់ឆ្លើយក៏បាន ចង់ដឹងច្បាស់ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះសិនទៅ ព្រោះស្រាបៀរពិតជាជួយការបន្ថយហានិភ័យជំងឺកាចៗបានច្រើនមែន។
១- ប្រឆាំងមហារីក
ដំណើរការផលិតស្រាបៀរធ្វើទៅបាន អាស្រ័យប្រភពសារធាតុសំខាន់បំផុត ហៅថា Flavonoid ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងពួករ៉ាឌីកាល់សេរី ដែលតែងបង្កផលប៉ះពាល់ដល់កោសិកាក្នុងខ្លួនយើង។ លើសពីនេះសារធាតុ Flavonoid ក៏មានផ្ទុកសារធាតុ Xanthohumol ចូលរួមបង្ការមហារីកផងដែរ។ ពេលគេយកគ្រាប់ធញ្ញជាតិទៅបិត ដើម្បីផលិតជាស្រាបៀរ សារធាតុ Polyphenols ត្រូវបានផលិតឡើងជាមួយគ្នា ធាតុគីមីទាំងនេះ សុទ្ធតែជាសារធាតុប្រឆាំងមហារីក។
២- បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង
វីតាមីន B6 នៅក្នុងស្រាបៀរ អាចបង្ការកុំឲ្យសារធាតុ Homocysteine កើនឡើង ជួយយើងចៀសផុតហានិភ័យប្រឈមជំងឺបេះដូង។ វីតាមីននេះ ក៏ចូលរួមក្នុងដំណើរការពង្រាវឈាម ការពារសរសៃឈាមចិញ្ចឹមបេះដូងកុំឲ្យមានការកកស្ទះ។ ការពិសារស្រាបៀរក្នុងកម្រិតមធ្យម អាចកាត់បន្ថយហានិភ័យរលាក ដែលជាមូលហេតុបង្កជាជំងឺស្ទះសរសៃឈាមបេះដូង (Atherosclerosis)។
លើសពីនេះ ស្រាបៀរអាចផ្តល់កម្រិតកូលេស្តេរ៉ូលល្អពី ១០-២០ ភាគរយ ជួយបង្ការជំងឺភ្លេចភ្លាំង (Dementia) បានផងដែរ។
៣- ជួយឲ្យឆ្អឹងរឹងមាំ
ការសិក្សាជាច្រើនបង្ហាញថា ផឹកស្រាបៀរក្នុងកម្រិតត្រឹមត្រូវ ជួយបង្កើនកំហាប់ឆ្អឹង បង្ការការបែកបាក់ និងជំងឺពុកឆ្អឹង។
៤- បង្ការជំងឺស្លេកស្លាំង
កង្វះអាស៊ីដហ្វូលិក អាចបង្កឲ្យមានបញ្ហាស្លេកស្លាំង ប៉ុន្តែនៅក្នុងស្រាបៀរ មិនត្រឹមតែសម្បូរទៅដោយអាស៊ីដហ្វូលិកនោះទេ វាក៏មានវីតាមីន B12 ដែលសារធាតុទាំងពីរ អាចជួយកុំឲ្យយើងងាយកើតជំងឺស្លេកស្លាំង។ ជាមួយគ្នានេះ គ្រប់គ្រង និងជម្រុញការលូតលាស់ ការចងចាំ និងការប្រមូលផ្តុំអារម្មណ៍បានល្អផងដែរ។
៥- បង្ការលើសឈាម
គ្នាយើងចូលចិត្តផឹកស្រាបៀរ តែងមានសម្ពាធឈាមទាប។ ផ្ទុយទៅវិញ គ្នាយើងចូលចិត្តផឹកស្រាក្រហម ឬស្រាដទៃទៀតក្នុងបរិមាណដូចគ្នា គឺមិនអាចជួយបញ្ចុះសម្ពាធឈាមទេ។
៦- ជួយឲ្យក្មេងជាងវ័យ
វីតាមីន E ជាជាតិប្រឆាំងអុកស៊ីតកម្ម ដើរតួរយ៉ាងសំខាន់ក្នុងការរក្សារស្បែកឲ្យមានសុខភាពល្អ។ មានវត្តមានវីតាមីន E ជួយពន្យឺតការវិវឌ្ឍន៍ទៅរកភាពចាស់។ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ស្រាបៀរអាចបង្កើនកម្រិតវីតាមីន E និងប្រសិទ្ធិភាពកាត់បន្ថយភាពចាស់។
៧- គ្រួសក្នុងប្រមាត់
ការផឹកស្រាបៀរក្នុងកម្រិតត្រឹមត្រូវ និងទៀងទាត់ ធ្វើឲ្យកម្រិតកូលេស្តេរ៉ូល ក្នុងបរិមាណមិនគួរឲ្យជឿ និងបន្ថយកំហាប់ទឹកប្រមាត់ នាំឲ្យកាត់បន្ថយហានិភ័យជំងឺគ្រោះក្នុងប្រមាត់។
៨- ជួយរំលាយអាហារ
មានការសិក្សាបង្ហាញថា ស្រាបៀរអាចភ្ញោចការផលិត Gastrin អាស៊ីដក្នុងក្រពះ កូឡេស៊ីស្តូគីនីន និងអង់ស៊ីមលំពែង ដែលសុទ្ធសឹងជាជំនួយសម្រាប់ប្រព័ន្ធរំលាយអាហារ។
៩- បំបាត់ស្ត្រេស
ស្រាបៀរអាចជួយកាត់បន្ថយស្ត្រេស ជួយឲ្យយើងដេកលក់ស្រួល។
១០- ជួយឲ្យបត់ជើងតូចស្រួល
ស្រាបៀរដើរតួរនាទីដូចថ្នាំបញ្ចុះទឹកនោមដែរ ដោយសារវាបង្កើនបរិមាណទឹកនោម អាចជួយបណ្ដេញជាតិពុល និងកាកសំណល់ពីរាងកាយ។
១១- បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម និងពុកឆ្អឹង
ស្រាបៀរផ្ទុកកម្រិតប៉ូតាស្យូម ម៉ាញ៉េស្យូមខ្ពស់ និងសូដ្យូមទាប ដូចនេះវាជួយកាត់បន្ថយការប្រឈមកើតគ្រួសក្នុងតម្រងនោម។ មួយវិញទៀត ជាតិស៊ីលីកូនក្នុងស្រាបៀរ អាចជួយបង្ការជំងឺពុកផ្អឹងផងដែរ។
[embed-health-tool-bmr]
១២- ចំណុចគួរស្វែងយល់
អ្វីសំខាន់បំផុត ត្រូវយល់ដឹងពីកម្រិតត្រឹមត្រូវមួយ ព្រោះការផឹកស្រាបៀរលើសកម្រិត នាំឲ្យបាត់បង់ផលប្រយោជន៍របស់វា បែរជាប៉ះពាល់ដល់សុខភាពទៅវិញ។
អត្ថបទគួរអាន៖
- ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងការហាត់ប្រាណ
- អាហារថាមពលប្រភេទណា ល្អចំពោះសុខភាពយើង?
- ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់
- វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យចាស់ជាងវ័យ
- គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង