ពិតណាស់ គ្រប់គ្នាសុទ្ធតែធ្លាប់ដឹង ទឹកដូងមានប្រយោជន៍ច្រើន គ្រាន់តែខ្លះ ឮតាមគេ ផឹកតាមគេ មិនដឹងច្បាស់អ្វីជាប្រយោជន៍សំខាន់របស់ទឹកដូងប៉ុណ្ណោះ។ ទឹកដូង ក្រៅពីក្លិបក្រអូប រស់ជាតិផ្អែមត្រជាក់ ព្យាបាលជំងឺមួយចំនួន ក៏អាចប្រើក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដូចជា បាត់បង់ជាតិទឹក និងអេឡិចត្រូលីតជាដើម។ បើចង់ដឹងកាន់តែច្បាស់ ខាងក្រោមនេះ គឺជាសារៈប្រយោជន៍សំខាន់ៗ ទទួលបានពីទឹកដូង។
១- បំពេញជាតិទឹកក្នុងខ្លួន
ពេលស្រេកទឹកខ្លាំង គ្រប់គ្នាប្រាកដជានឹកឃើញដល់ទឹកដូង ពិសេសអំឡុងពេលស្ថិតក្នុងអាកាសធាតុក្តៅ។ ទឹកដូង អាចជួយបំពេញជាតិទឹកដែលបាត់បង់ពីរាងកាយ ដោយសារសម្បូរទៅដោយអេឡិចត្រូលីតយើងត្រូវការ។
កង្វះជាតិទឹក ក៏ដូចជាការបាត់បង់ជាតិទឹក តែងកើតមានឡើងនៅពេលយើង រាគ ក្អួត ឬបែកញើសខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកដូង ជាប្រភពសំខាន់របស់កាបូអ៊ីដ្រាត មានអត្ថប្រយោជន៍ ពង្រឹងថាមពលរាងកាយឡើងវិញថែមទៀតផង។
២- បញ្ចុះសម្ពាធឈាម
ទឹកដូងមានផ្ទុកវីតាមីន C ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ហេតុនេះហើយ ទឹកដូងមានអត្ថប្រយោជន៍ ធ្វើឲ្យមានតុល្យភាពបញ្ចេញ សូដ្យូម ចេញពីរាងកាយ។
កាត់បន្ថយសូដ្យូមពីក្នុងខ្លួន អាចជួយបន្ថយហានិភ័យជំងឺសម្ពាធឈាម ដូចជា លើសឈាមជាដើម។ ដើម្បីគ្រប់គ្រងសម្ពាធឈាម ព្យាយាមផឹកទឹកដូងមួយកែវ ពីរដងក្នុងមួយថ្ងៃ។ យ៉ាងណាសូមកុំផឹកទឹកដូងកំប៉ុង ព្រោះអត្ថប្រយោជន៍ តិចជាងទឹកដូងស្រស់ពីធម្មជាតិ។
៣- ជួយគ្រប់គ្រងសុខភាពបេះដូង
ដោយសារទឹកដូងគ្មានផ្ទុកជាតិកូលេស្តេរ៉ូល និងខ្លាញ់ ដូច្នេះវាមានប្រយោជន៍ដល់សុខភាពបេះដូង ជួយក្នុងការបង្កើនកូលេស្តេរ៉ូលល្អ HDL និងបន្ថយកូលេស្តេរ៉ូលអាក្រក់ LDL។
លើសពីនេះទឹកដូង សម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក និងកំណកឈាម ជាហេតុសម្រួលដល់ចលនាឈាមក្នុងរាងកាយ ថែមទាំងកាត់បន្ថយកំណកខ្លាញ់តាមសរសៃឈាម បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ទឹកដូងល្អបំផុត អំឡុងពពោះ ម្ដាយគ្រប់រូបគួរស្វែងយល់
៤- ជួយសម្រកទម្ងន់
សម្រាប់គ្នាយើងចង់សម្រកទម្ងន់ គួរតែផឹកទឹកដូងឲ្យបានញឹកញាប់ ព្រោះទឹកដូងងាយស្រួលរក ស្រួលផឹក ថែមទាំងមានកាលឡូរីតិចទៀតផង។ អង់ស៊ីមសកម្មនៅក្នុងទឹកដូង អាចជួយសម្រួលការរំលាយអាហារ និងបន្ថែមសមត្ថភាពដុតជាតិខ្លាញ់ ព្រមទាំងសារធាតុមេតាបូលីសចេញពីរាងកាយ។
ដូចបានរៀបរាប់ខាងលើមក ទឹកដូងមានជាតិប៉ូតាស្យូមខ្ពស់ អាចគ្រប់គ្រងតុល្យភាពជាតិសូដ្យូមបាន។ មានផ្ទុកសូដ្យូមច្រើនពេក អាចនាំឲ្យចាល់ជាតិទឹកក្នុងខ្លួន ជាហេតុនាំឲ្យឡើងទម្ងន់។ ដូចនេះទឹកដូងអាចជួយបណ្ដេញជាតិទឹកលើសទាំងនោះ ជាមួយនឹងជាតិពុលផ្សេងៗចេញពីខ្លួនយើងបានល្អ។
៥- ព្យាបាលពេលឈឺក្បាល
ទឹកដូង អាចជួយដោះស្រាយបញ្ហាឈឺក្បាលភាគច្រើន រួមទាំងឈឺក្បាលប្រកាំងបណ្តាលមកពីកង្វះជាតិទឹក ព្រោះអាចជួយបំពេញអេឡិចត្រូលីត និងជាតិទឹកក្នុងខ្លួនឡើងវិញ។
អត្ថប្រយោជន៍មួយទៀត គឺម៉ាញ៉េស្យូម ដោយសារពេលយើងឈឺក្បាលប្រកាំងភាគច្រើន តែងធ្វើឲ្យខ្វះជាតិម៉ាញ៉េស្យូម។ ការសិក្សារជាច្រើនបង្ហាញថា ម៉ាញ៉េស្យូមក្នុងទឹកដូងជួយកាត់បន្ថយដោះស្រាយបញ្ហាឈឺក្បាលដែលតែងកើតឡើងជាញឹកញាប់។
៦- បន្សាបជាតិស្រវឹង
បើយើងផឹកស្រាច្រើន កម្រិតជាតិអាល់កុលខ្ពស់ នឹងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង។ ផឹកទឹកដូងនៅពេលព្រឹក អាចជួយបំពេញជាតិទឹកឡើងវិញ សម្រួលកុំឲ្យមានអាការៈចង់ក្អួតនៅពេលព្រឹក។ ទឹកដូង ក្រៅពីជួយកុំឲ្យបាត់បង់ជាតិទឹក វាមានរស់ជាតិស្រាលស្រទន់ មិនធ្វើទុកក្រពះ អាចកាយត់បន្ថយរោគសញ្ញាច្រាល់អាស៊ីដក្រពះ និងហើមពោះ។
[embed-health-tool-bmr]