backup og meta

កំពូលគុណប្រយោជន៍ទាំង ៥ បានពីប្រទាលកន្ទុយក្រពើ

គ្រប់គ្នា​សឹង​សុទ្ធ​តែ​ធ្លាប់​ដឹង ធ្លាប់ឮហើយ ពី​គុណ​ប្រយោជន៍​ខ្លះៗ​របស់​ប្រទាល​កន្ទុយ​ក្រពើ ខណៈ​រាប់ពាន់​ឆ្នាំ​មក​ហើយ ដោយ​​ប្រសិទ្ធិភាព​ផ្ដល់​គុណ​ប្រយោជន៍​​ចំពោះ​សុខភាព និង​សម្រស់ រុក្ខ​ជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ដាំ​ដុះ​នឹង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ។ ចុះដឹង​ថា គុណប្រយោជន៍​សំខាន់​បំផុត​របស់​ប្រទាល​កន្ទុយ​ក្រពើ​មាន​អ្វី​ខ្លះ​អត់? ចង់​ដឹង​ អានអត្ថបទ​នេះដឹងហើយ!

១- មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ​ត្រូវ​​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ ដោយ​សារធាតុ​ទាំង​នោះ​ភាគ​ច្រើន​ ជាជាតិប៉ូលីផេណុល (Polyphenol) ជួយ​កម្ចាត់​ពពួក​​រ៉ាឌីកាល់​សេរី ដែល​ធ្វើឲ្យ​​ខូច​កោសិកា​ស្បែក ចេញ​ពី​រាង​កាយ។ ប្រទាល​កន្ទុយ​ក្រពើ ជា​សារធាតុ​ផ្សំ​មាន​សារ​សំខាន់ ចំពោះ​ផលិតផល​ថែរក្សា​ស្បែក ដោយសារ​​វា​មាន​ប្រយោជន៍​កាត់​បន្ថយ​ភាព​ចាស់​ ហើយ​សារធាតុប៉ូលីផេណុល (Polyphenols) រួម​ជាមួយ​សារធាតុ​ផ្សេង​ទៀត​​ក្នុងប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ប្រឆាំង ​ការ​វិវត្ត​របស់​បាក់តេរី​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដែល​អាច​បង្ក​ជា​ការ​បង្ក​រោគ​ផ្សេងៗ។ បើ​ប្រើ​ដើម្បី​លាប​វិញ ប្រទាល​កន្ទុយ​ក្រពើ​ ជួយ​បង្កើន​ការ​វិវត្តន៍​ជា​សះ​ស្បើយ​ពី​របួស​ដាច់​ស្បែក និង​របួស​ដោយ​កកិត។ បើ​ប្រើសម្រាប់​​ញ៉ាំ​វិញ ប្រទាល​កន្ទុយ​ក្រពើ ​អាច​ជួយ​ការពារ​ពី​ជំងឺ និង​សម្អាត​ជាតិ​ពុល​ ពី​ប្រព័ន្ធ​រំលាយ​អាហារ។

២- ​ជួយ​ឲ្យ​​ស្បែក​ឆាប់​ជា​សះស្បើយ

ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាព​ភ្ញោច​កោសិកា​ហ្វីប្រូប៊្លាស (Fibroblasts) ដែល​ជា​កោសិកា​ស្បែក ​មាន​នាទី​ផលិត​កូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ចាំបាច់ ចំពោះ​មុខ​ងារ​ស្បែក ក៏​ដូច​ជា​ធ្វើ​​យឺត​។ លាប​ជែលប្រទាល​កន្ទុយ​ក្រពើ អាច​ធ្វើ​អោយ​ស្បែក​មិន​ងាយ​ចាស់ ហើយ​គ្រឿង​សំអាង​ប្រឆាំង​នឹង​ភាព​ចាស់ ដូច​ជា ក្រែម​សំណើម​ស្បែក និង​ក្រែម​ភ្នែក ​មាន​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ អាច​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ និង​សញ្ញា​ផ្សេងៗ​ទៀត​ ដែលធ្វើ​ឲ្យ​មើល​បង្ហាញចេញ​​ភាព​ចាស់របស់​យើង​បាន។

៣- ប្រទាល​កន្ទុយ​ក្រពើ​ជំរុញ​​ជំងឺ​ឆាប់​ជាសះ​ស្បើយ

ក្រៅ​ពី​គុណ​ប្រយោជន៍​​ព្យាបាល​របួស ប្រទាល​កន្ទុយ​ក្រពើ​ ក៏​មាន​ប្រយោជន៍​​ព្យាបាល​រលាក​ផង​ដែរ។ ចំណុច​នេះ ​ត្រូវគេ​រក​ឃើញ​ ដោយ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ ប្រទាល​កន្ទុយ​ក្រពើ មាន​ប្រសិទ្ធិភាព​ព្យាបាល ការ​លាក​កម្រិត​ទី​ ១ និង​ទី ២។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រទាល​កន្ទុយ​ក្រពើ​ អាច​ពន្លឿន​ការ​ជា​សះ​ពី​បញ្ហា​រលាក​ប្រហែល​ដល់​ទៅ ​៩​ថ្ងៃ ​បើ​ធៀប​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ផ្សេង​ទៀត។ ជាទូទៅ​ គេ​អាច​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​ ដោយ​លាប​ផ្នែក​អន្ធិល (Gel) របស់​វា​នៅ​លើ​ស្បែក។

ប្រទាលកន្ទុយក្រពើ Hello គ្រូពេទ្យ

៤- ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ឲ្យ​​សក់ដុះ​ឡើងវិញ

៥- ប្រទាល​កន្ទុយ​ក្រពើ​អាច​ព្យាបាល​ដំបៅ​មាត់

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top 5 Benefits of Aloe Vera. https://www.overstock.com/guides/top-5-benefits-of-aloe-vera. Accessed April 25, 2017.

8 Evidence-Based Health Benefits of Aloe Vera. https://authoritynutrition.com/8-proven-health-benefits-of-aloe-vera/ . Accessed April 25, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/08/2021

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គឹម កាណែល បាន​ធ្វើ​បច្ចុប្បន្នភាព 24/08/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម