backup og meta

ផ្លែឈើមិនមែនចេះតែញ៉ាំតាមចិត្តចង់ទេ ដឹងពេលវេលាគួរញ៉ាំទើបបានផលល្អ

ផ្លែឈើមិនមែនចេះតែញ៉ាំតាមចិត្តចង់ទេ ដឹងពេលវេលាគួរញ៉ាំទើបបានផលល្អ

យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជួយ​ការពារ​រាងកាយ​ប្រឆាំង​ទៅ​នឹង​ជំងឺ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះយ៉ាងណា​ប្រសិន​បើ​យើង​បរិភោគ​ផ្លែ​ឈើ​ដោយ​មិន​យល់​ច្បាស់​អំពី​សារធាតុ​ចិញ្ចឹម​របស់​វា ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ច្រើន​ជាង​គុណ​ប្រយោជន៍​ដែល​ទទួល​បាន។ នៅ​ពេល​ដែល​យើង​​ដឹង​អំពី​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​នោះយើង​នឹង​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត ​និង​សុខភាព​ល្អ​។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​​​ត្រឹម​ត្រូវ​​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​។

អត្ថបទពាក់ព័ន្ធ៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

ពេល​វេលា​ត្រឹមត្រូវ​ក្នុង​ការ​បរិភោគ​ផ្លែឈើ

១. ពោះ​ទ​ទេ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ

ពេលល្អសម្រាប់ញ៉ាំផ្លែ​ឈើគឺ​ពេល​ពោះយើង​​ទ​ទេរ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ព្រោះ​​នេះ​ជា​ពេល​ដែល​ការ​រំលាយ​អាហារ​ធ្វើ​ឡើង​ឆាប់​រហ័ស ​និង​មាន​អង់ស៊ីម​ច្រើន​ប្រភេទ​ចូល​រួម​ក្នុង​ដំណាក់កាល​រំលាយ​អាហារ​នេះ។ ស្ករ​ធម្មតា​នៅ​ក្នុង​ផ្លែ​ឈើ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ឲ្យ​រាងកាយ​ស្រូប​យក។ នៅ​ពេល​ដែលយើងញ៉ាំ​ផ្លែឈើ​​ពេល​ញ៉ាំ​អាហារ​ ឬ​ពោះ​ទ​ទេ​គ្រប់​សារធាតុ​ចិញ្ចឹម​ សារធាតុ​សរសៃ​ និង​ស្ករ​ធម្មតា​ត្រូវ​​ចម្រាញ់​បាន​ដោយ​ពេញលេញ។ ក្រៅ​ពី​នេះ​យើងនឹង​ទទួល​បាន​សារៈ​ប្រយោជន៍​អតិបរមា​ពី​ការ​បរិភោគ​ផ្លែ​ឈើ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​បរិភោគ​ផ្លែ​ឈើ​ភ្លាម​ក្រោយ​ការ​ញ៉ាំ​អាហារ​គឺ​មិន​ល្អ​នោះ​ទេ។ ចន្លោះ​ពេល​ដ៏​សក្ដិសម​គួរ​តែ​ហោច​ណាស់​៣០​នាទី​ក្រោយ​ការ​បរិភោគ​អាហារ។ ចំពោះ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ឬ​វិបត្តិ​រំលាយ​អាហារ​ដូចជា​បញ្ហា​ជាតិ​អាស៊ីដ​ អ្នកទាំងនេះ​​គួរ​តែ​ញ៉ាំផ្លែឈើ​​២​ម៉ោង​ក្រោយ​ការ​ញ៉ាំ​អាហារ​ ឬ​១​ម៉ោង​មុន​ញ៉ាំអាហារ​​ព្រោះ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ជួនកាល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បញ្ហា​រំលាយ​អាហារ។

អត្ថបទពាក់ព័ន្ធ៖

២. មុនឬក្រោយ​ការ​ធ្វើ​លំហាត់​​ប្រាណ

ពេល​វេលា​ត្រឹមត្រូវ​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​គឺ​មុន​ឬ​ក្រោយពេល​​ហាត់​ប្រាណ។ ស្ករ​នៅ​ក្នុង​ផ្លែ​ឈើ​នឹង​ផ្ដល់​ឲ្យ​រាងកាយ​នូវថាមពល​ដ៏​សម្បើម​មុន​ហាត់​ប្រាណ ​និង​ជួយ​បំពេញ​ថាមពល​ដែល​ខ្វះខាត​នៅ​ក្នុង​រាងកាយ​ក្រោយ​ការ​ហាត់ប្រាណ។

ពេល​វេលា​ដែល​មិន​សក្ដិសម​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ

មុន​ចូល​គេង

ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​គឺ​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ។ ការធ្វើដូចនេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ឡើង​ជាតិ​​ស្ករភ្លាមៗ ​​និង​កម្រិត​ជាតិ​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​យើង​​ពិបាក​គេង​លក់។ ដូចនេះ​គួរ​ជៀសវាង​ក្នុង​ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​ និង​ចងចាំ​ថា​ត្រូវ​ញ៉ាំ​អាហារ​៣​ម៉ោង​មុន​ចូល​គេង។

ផ្លែ​ឈើ​ចម្រុះ

អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​​ក៏​អាច​លាយ​ផ្លែ​ឈើ​ជាមួយ ​yogurt ​ឬ​ថែម​អំបិល​បន្តិច​ក៏​បាន​ដរាប​ណា​យើង​មិន​មាន​បញ្ហា​រំលាយ​អាហារ​ដូចជា​ជាតិ​អាស៊ីដ​ឬ​ទល់លាមក។ យើង​ក៏​អាច​បន្ថែម​ផ្លែ​ឈើ​ដូចជា​ម្នាស់ ​ក្រូច ​ត្រសក់​ស្រូវ ​ទៅ​ក្នុង​សាឡាដ ​ឬ​គ្រាប់​ធញ្ញជាតិ​ជាមួយ​ផ្លែ​ឈើ​ក្រៀម​និង​សណ្ដែក​ដី ​ដែល​គ្មាន​ជាតិ​ម្សៅ​ទឹក​ដោះ​គោ ​ដូចជា​សណ្ដែក​សៀង​។ ការ​បរិភោគ​ផ្លែ​ឈើ​ម្ដង​គួរ​តែ​ជ្រើស​រើស​​យក​ផ្លែ​ឈើ​ណា​មាន​ជាតិ​ស្ករ​ទាប​ដែល​អាច​បន្ថែម​ទៅ​ក្នុង​ទឹក​ក្រឡុក​បៃតង។ ត្រូវ​ចង​ចាំ​ថា​មិន​ត្រូវ​បរិភោគ​ក្រោយ​ការ​ញ៉ាំ​អាហារ​ច្រើន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Best time to eat fruits. http://www.md-health.com/Best-Time-to-Eat-Fruits.html. Assessed January 7, 2017

The major rule for eating fruit. http://www.mindbodygreen.com/0-4970/The-Major-Rule-for-Eating-Fruit.html. Assessed January 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម