backup og meta

យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន

យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន

ផ្លែ​ឈើ​សុទ្ធ​សឹង​​តែ​មាន​​គុណ​ប្រយោជន៍​របស់​វា ហើយ​​អត្ថបទ​នេះ នឹង​បង្ហាញ​ជូន​ពី អត្ថប្រយោជន៍​ពិសេស​នៃ ផ្លែ​ប៊ើរ (Avocado) ជា​ផ្លែ​ឈើ សំបូរ​ដោយ​ជាតិ​រ៉ែ​ វីតាមីន និង​​សារធាតុ​បំប៉ន។

​១. មាន​ជាតិ​ខ្លាញ់​ល្អ

ប៊ើរ​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដោយ​​វា​មាន​កម្រិត Monounsaturated អូឡេអ៊ិច​អាស៊ីដ​ខ្ពស់ ​ជា​អាស៊ីដ​ខ្លាញ់​​ល្អ​ ដូច​នេះ​វា​​មាន​​គុណ​ប្រយោជន៍​សម្រាប់​រាង​កាយ ជួយ​​ឲ្យ​គ្លុយ​កូស​ (ស្ករ) ក្នុង​ឈាម​មាន​លំនឹង។

២. ជួយ​រក្សា​ទំងន់​

ដោយ​សារ​​ផ្លែ​ប៊ើរ សំបូរ​ដោយ​ជាតិ​វីតាមីន C K E B6 ទង់​ដែង និង​ប៉ូតាស្យូម ព្រម​ទាំង​ជីវជាតិ​បំប៉ន​ជា​ច្រើន​ទៀត ជួយ​ឲ្យ​​រាង​កាយ​ឆាប់​ឆ្អែត​ គ្រប់​វីតាមិន និង​មិន​ឃ្លាន​​ ទៅ​ញ៉ាំ​អ្វី​តាម​ចិត្ត​ចង់។

៣. ជួយ​ឲ្យ​សម្ពាធ​ឈាម​ល្អ

ដោយ​សារ សារធាតុ​ប៉ូតាស្យូម​ សំបូរ​នៅ​ក្នុង​​ផ្លែ​ប៊័រ​ ដូច​នេះ វា​ជួយ​ឲ្យ​ជម្រុញ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​រាង​កាយ​បាន​ស្រួល។

៤.ជម្រុញ​រាង​កាយ​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​បាន​ល្អ​

​ផ្លែ​ប៊ើរ​សំបូរ​សារធាតុ​ចិញ្ចឹម មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​៧%​នៃ​ទំងន់​សរុប ដូច​នេះ​ការ​បន្ថែម​​ វា​ក្នុង​របប​អាហារ ជួយ​​ជម្រុញ​រាង​កាយ​ឲ្យ​ស្រូប​យក​​ជីវជាតិ​ចិញ្ចឹម​​បាន​ល្អ។

៥. ល្អ​សម្រាប់​ភ្នែក

ផ្លែ​ប៊ើរ​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ រួម​មាន​ ជាតិ​លុយ​តេអ៊ីន (Lutein) និង​ Zeaxanthin។ ជីវជាតិ​ទាំង​នេះ មាន​សារសំខាន់​​ណាស់ សម្រាប់​ភ្នែក និង​ជួយ​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​ភ្នែក​ឡើង​បាយ​។

អត្ថបទ​ពាក់​ព័ន្ធ៖

៦. ជួយ​​ឲ្យ​ឆ្អឹង​​រឹង​មាំ

ញ៉ាំ​ផ្លែ​ប៊ើរ​ ជា​ប្រចាំ​អាច​ជួយ​​​ឲ្យ​ឆ្អឹង​រឹង​មាំ មាន​សុខភាព​ល្អ ដោយ​សារ វា​សំបូរ​ជាតិ​ទង់​ដែង និង​វីតាមីនK។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

​​​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Reasons Why You Should Eat An Entire Avocado Every Day

កំណែ​ប្រែបច្ចុប្បន្ន

30/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម