អ្នកជំងឺទឹកនោមផ្អែមពេលញ៉ាំអាហារ ឬផឹកភេសជ្ជៈអ្វីផ្សេងៗសុទ្ធតែមានកំណត់ និងត្រូវដឹងពីចំនួនកាឡូរីព្រោះបើហ៊ានតែញ៉ាំរបស់មានជាតិផ្អែម នឹងធ្វើឲ្យជាតិស្ករកើនឡើងខ្លាំងភ្លាម។ ដូចនេះហើយលោកវេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែមបានឲ្យដឹងដឹងពីប្រភេទភេសជ្ជៈមួយចំនួនដែលមានចំនួនកាឡូរីខ្លាំង។
- ទឹកក្រូចច្របាច់ ១ កែវមានកាឡូរីប្រហែល ១១០
- តែក្រូចឆ្មារ ១ កែវមានកាឡូរីប្រហែល ២០០
- ទឹកប៉ោម ១ កែវមានកាឡូរីប្រហែល ៣០
- ស្រាបៀ ១ កែវមានកាឡូរីប្រហែល ១៥០
- ស្រាក្រហម ១ កែវមានកាឡូរីប្រហែល ៧៥
- ស្រាស៊ាំប៉ាញ ១ កែវមានកាឡូរីប្រហែល ៨០
លោកវេជ្ជបណ្ឌិតក៏បានណែនាំអ្នកកើតជំងឺទឹកនោមផ្អែមថា ដោយសារកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដូចនេះមុននឹងទទួលទាន ឬផឹកអ្វីមួយត្រូវពិគ្រោះ និងពិនិត្យឈាមជាមុនសិន ព្រោះចៀសវាងផឹករបស់ផ្អែមខ្លាំង ធ្វើឲ្យជាតិស្ករឡើងខ្លាំងមួយរំពេច។
[embed-health-tool-bmr]