២- អ្វីដែលគួរមើលទៅលើថ្នាំបណ្តុះពុកមាត់
ប្រុសៗយើងដែលមានសុខភាពល្អ ហើយប្រើថ្នាំបំប៉នអាចជួយឲ្យពុកមាត់លូតលាស់បានកាន់តែល្អ អ៊ីចឹងហើយបានជាគេថាការថែរក្សាសុខភាពខ្លួនឲ្យបានល្អគឺជារឿងសំខាន់។
បេតា – ការ៉ាទីន (Beta–Carotene)៖ Beta–carotene អាចបំលែងទៅជាវីតាមីនAបាននៅក្នុងរាងកាយយើង។ សារធាតុចិញ្ចឹមនេះគឺជាថ្នាំជំនួយដល់ក្រពេញសេបូមក្នុងស្បែក ដែលមាននាទីអាចការពារស្បែកប្រឆាំងនឹងភាពស្ងួត និងអាចជួយឲ្យពុកមាត់របស់យើងដុះបានល្អ។
វីតាមីន D ៖ វីតាមីន D ត្រូវបានពីពន្លឺថ្ងៃ ហើយមានអត្ថប្រយោជន៍សម្រាប់ការលូតលាស់រោមនិងការពារពីការជ្រុះរោមផងដែរ ដូច្នេះហើយពិតជាត្រូវការចាំបាច់ណាស់សម្រាប់ការលូតលាស់ពុកមាត់ជាពិសេសសម្រាប់អ្នកដែលរស់នៅតំបន់ដែលមិនសូវនៅមានពន្លឺព្រះអាទិត្យ។
ប៊ីយូទីន (Biotin) ៖ អាស៊ីតអាមីណូគឺជាកត្តាសំខាន់នៃការបង្កើតប្រូតេអ៊ីនខណៈពេលដែលប៊ីយូទីនដែលត្រូវបានគេស្គាល់ថាជាវីតាមីនB7 មាននាទីជួយជំរុញដល់ការផលិតអាស៊ីតអាមីណូនៅក្នុងខ្លួនអ្នក។ ការញ៉ាំសារជាតិប៊ីទីនគ្រប់គ្រាន់អាចជួយបង្កើនដល់ការលូតលាស់ និងធ្ចើឲ្យពុកមាត់រឹងមាំបាន។
អាស៊ីតហ្វូលិក៖ ជាសារធាតុចិញ្ចឹមធ្វើឲ្យជាលិកា និងកោសិកាយើងមានសុខភាពល្អ វាក៏ចាំបាច់សម្រាប់សុខភាពពុកមាត់ដែរ។
វីតាមីនB12៖ វីតាមីនB12 ឬ cobalamin គឺជាវីតាមីនចាំបាច់សម្រាប់សុខភាពសរសៃប្រសាទ និងកោសិកាឈាម។ វីតាមីននេះរួមចំណែកដល់ការធ្វើមេតាប៉ូលីស និងធ្វើឲ្យសក់រឹងមាំបាន។