backup og meta

អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ

អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ

ខួរ​ក្បាល ជា​ផ្នែក​មួយ​ដ៏​សំខាន់ មិន​ថា​ក្មេង​មិន​ថា​ចាស់ បើ​គ្នា​យើង​ចេះ​ថែ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ចង​ចាំ​ប៉ុណ្ណោះ​ទេ ចំពោះ​អូនៗ​វិញ​រៀន​កាន់​តែ​ពូកែ ចំនែក​គ្នា​យើង​វ័យ​ក្មេងគឺអាចធ្វើ​ការ​កាន់​តែ​ឆ្លាត​វៃ ហើយ​ចាស់ៗ​វិញ អាច​ចៀស​ផុត​ពី​ជំងឺ​ជាច្រើន​ ពិសេស​ជំងឺ​ចាស់​វង្វេង​តែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​កំពូល​អាហារ ៥​មុខ ជួយ​សុខភាព​ខួរ​ក្បាល និង​ការ​ចង​ចាំ​បាន​ល្អ។

១- ត្រីសម្បូរ​ខ្លាញ់

បើ​និយាយ​ពី​សុខភាព​ខួរ​ក្បាល ត្រី​សម្បូរ​ខ្លាញ់​ ត្រូវ​ចាត់​ទុក​ជា​កំពូល​អាហារ​ដំបូង​បង្អស់​សម្រាប់​យើង​ពិចារណា ដោយ​ក្នុង​នោះ​មាន​ដូច​ជា ត្រីសាល់ម៉ុន ត្រី​ដ្រូត (ស្រដៀង​ត្រីព្រួល) និង​ត្រី​សាឌីន​ជាដើម ព្រោះ​ពពួក​ត្រី​ទាំង​នេះ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣។

គ្នា​យើង​ត្រូវ​ដឹង​ថា ៦០% នៃ​ខួរ​ក្បាល​យើង​ទាំង​មូល គឺ​ជា​សារធាតុ​ខ្លាញ់ ក្នុង​នោះ​ពាក់​កណ្តាល​គឺ​អាចជា​​ប្រភេទ​ខ្លាញ់​អូមេហ្គា ៣ នាំ​ឲ្យ​ខ្លាញ់​នេះ​សំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខួរ​ក្បាល​យើង អាច​ចៀស​ផុត​ពី​ជំងឺ​ចាស់​វង្វេង​បាន​ទៀត​ផង។

ការ​សិក្សា​មួយ​រក​ឃើញ​ថា អ្នក​ចូល​ចិត្ត​ញ៉ាំ​ត្រី​ដុត ឬ​ត្រី​អាំង គឺ​មាន​សារធាតុ​ពណ៌​ប្រផេះ​ច្រើន​ក្នុង​ខួរ​ក្បាល ដោយ​សារធាតុ​នេះ​មាន​ផ្ទុក​កោសិកា​សរសៃ​ប្រសាទ​យ៉ាង​ច្រើន ដែល​គ្រប់​គ្រង​ការ​សម្រេច​ចិត្ត ការ​ចងចាំ និង​អារម្មណ៍​បាន​ល្អ។

២- កាហ្វេ

ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​សារធាតុ​សំខាន់​បំផុត​ទាំង ២ ក្នុង​កាហ្វេ គឺ​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំង​សម្រាប់​ខួរ​ក្បាល ព្រោះ​សារធាតុ​ទាំង​នេះ អាច​ជួយ​យើង​បង្កើន​ការ​ប្រុស​ប្រយ័ត្ន ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ។

ផឹក​កាហ្វេ​ក្នុង​កម្រិត​ត្រឹម​ត្រូវ រយៈ​ពេល​យូរ​ឆ្នាំ អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​សរសៃ​ប្រសាទ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ជំងឺ​ចាស់​រង្វេង​ផង​ដែរ។

៣- ផ្កា​ខាត់ណា​ខៀវ

ផ្កាខាត់ណាខៀវ ស្ថិត​ក្នុង​ចំណោម​កំពូល​បន្លែ​ល្អ​មែន​ទែន​ចំពោះ​សុខភាព​យើង ដោយ​សារ​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​វីតាមីន​ជាច្រើន​ទៀត។

ត្រឹម​ផ្កាខាត់ណាខៀវ ៩១​ក្រាម គឺ​មាន​វីតាមីន K ដល់​ទៅ ១០០% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ​យើង ហើយ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ប្រភេទ​នេះ ក៏​ជា​សារធាតុ​ចម្បង​ដើម្បី​បង្កើត​ទៅ​ជា​ជាតិ Sphingolipid ដែល​ជា​ទម្រង់​ខ្លាញ់​មួយ​ប្រភេទ​ក្នុង​ខួរ​ក្បាល មាន​ក្នុង​កោសិកា​ក្រាស់ៗ​នៃ​ខួរ​ក្បាល។

ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា ក្មេង​ជំទង់​ញ៉ាំ​វីតាមីន K ច្រើន ជួយ​ឲ្យ​ការ​ចង​ចាំ​បាន​ល្អ។

អត្ថបទ​ពាក់​ព័ន្ធ៖

៤- ក្រូច

ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រូច​ជា​ផ្លែ​ឈើ​សម្បូរ​វីតាមីន​បំផុត ជួយ​សុខភាព​រាងកាយ​ទាំង​មូល​បាន​ច្រើន​ណាស់ ក្នុង​ខួរ​ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​កាន់​តែ​ល្អ​ដូច​គ្នា។ ហេតុ​ផល​​ដែល​យើង​ថា ក្រូច​ជួយ​ឲ្យ​ខួរ​ក្បាល​បាន​ល្អ ព្រោះ​វីតាមីន C ក្នុង​ផ្លែ​ក្រូច ជា​សារធាតុ​សំខាន់​មួយ ជួយ​ការ​ពារ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត និង​អាច​ប្រយុទ្ធ​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី ដែល​ជា​ភ្នាក់​ងារ​បំផ្លាញ​​កោសិកា​ខួរ​ក្បាល​យើង ពិសេស​វីតាមីន C ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង។

អត្ថប​ទ​ពាក់ព័័ន្ធ៖

៥- ស៊ុត

ស៊ុត ក៏​ជា​អាហារ​ល្អ​ចំពោះ​ខួរ​ក្បាល​ដែរ ដោយ​សារ​សម្បូរ​វីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេស​​សារធាតុ Choline ដែល​ជា​សារធាតុ​ចម្បង​បង្កើត​ចេញ​ជា​អាស៊ីដCholine ជួយ​​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​គ្រប់​គ្រង​អារម្មណ៍ និង​ការ​ចង​ចាំ​កាន់​តែ​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Best Foods to Boost Your Brain and Memory

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម