backup og meta

ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម

ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម

ផ្លែ​គីវី​គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព​ដូចជាជួយលើការ​ព្យាបាល​ជំងឺ​ហឺត ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ការ​ការ​បាត់បង់​គំហើញ​ជាដើម។

សារធាតុ​ចិញ្ចឹម​ក្នុង​ផ្លែ​គីវី

ផ្លែ​គីវី​ប្រហែល​៦៩ក្រាមមាន៖

  • កាឡូរី៖ ៤២កាឡូរី
  • ប៉ូតាស្យូម៖ ២១៥​មីល្លិក្រាម
  • ជាតិ​សរសៃ៖ ១ក្រាម
  • ប្រូតេអ៊ីន៖ ៨ក្រាម
  • កាល់ស្យូម៖ ២៣ក្រាម
  • វីតាមីន C៖ ៦៤ក្រាម
  • ជាតិ​ស្ករ៖ ២ក្រាម
  • វីតាមីន E៖ ១មីល្លិក្រាម
  • វីតាមីន K៖ ៨មីល្លិក្រាម
  • ម៉ាញ៉េស្យូម៖ ៧មីល្លិក្រាម
  • វីតាមីន A៖ ១៨​មីក្រូក្រាម
  • Folate៖ ១៧​មីក្រូក្រាម។

អត្ថប្រយោជន៍​សម្រាប់​សុខភាព

ព្យាបាល​ជំងឺ​ហឺត

ផ្លែ​គីវី​សំបូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​អ្នក​មាន​ជំងឺ​ហឺត។ ការសិក្សា​នៅ​ឆ្នាំ​២០០០​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​ផ្លែឈើ​ស្រស់​ជា​ប្រចាំ​ដែល​ក្នុង​នោះ​រួម​មាន​ផ្លែ​គីវី​មាន​ប្រយោជន៍​ដល់​ដំណើរការ​សួត។ ផ្លែ​គីវី​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ថប់​ដង្ហើម​ចំពោះ​កុមារ​ដែល​ងាយ​ប្រឈម​នឹង​អាការៈ​នេះ។

ជួយ​ប្រព័ន្ធ​រំលាយអាហារ

ផ្លែគីវី​មាន​ជាតិ​សរសៃ​ច្រើន​ដែល​មាន​ផល​ល្អ​ដល់​ការ​រំលាយ​អាហារ។ ផ្លែ​នេះ​ក៏​មាន​អង់ស៊ីម​ឈ្មោះ actinidin ដែល​អាច​ជួយ​បំបែក​ប្រូតេអ៊ីន។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ផ្លែ​គីវី​ផ្ទុក​ actinidin អាច​ជួយ​បង្កើន​ការ​រំលាយអាហារ​ជាពិសេស​ការ​បំបែក​ប្រូតេអ៊ីន។

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

ផ្លែ​គីវី​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​វីតាមីន C។ ផ្លែ​គីវី​មួយ​ពែង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ប្រហែល ២៧៣% សម្រាប់​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ វីតាមីន C​គឺ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។​ ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ផ្លែ​គីវី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ ជាពិសេស​សម្រាប់​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំ​ និង​កុមារ។

បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង

អាការៈ oxidative stress អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ DNA ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង។ ការ​សិក្សា​បាន​បង្ហាញ​ពី​ភស្តុតាង​ទៅលើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​គីវី។ អ្នក​ញ៉ាំ​ផ្លែ​នេះ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​អាការៈ oxidative stressបាន។

ដោយ​សារ​អាការៈ oxidative stress នេះក៏​ពាក់ព័ន្ធ​នឹង​មហារីក​ពោះវៀន​ធំ​ ដូច​នេះ​ការ​ញ៉ាំ​ផ្លែ​គីវី​រាល់ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀនធំ​បាន​ដូចគ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

ជួយ​គ្រប់គ្រងសា​សម្ពាធ​ឈាម

ផ្លែ​គីវី​មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទេ នៅ​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម។ ការ​សិក្សា​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​គីវី​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​សម្ពាធឈាម​បាន​ច្រើន​ជាង​ផ្លែ​ប៉ោម​មួយ​ផ្លែ​មួយ​ថ្ងៃ។ បើ​គិត​ក្នុង​រយៈពេល​វែង នេះ​អាច​ជួយ​បន្ថយ​ហានិភ័យ​ស្ថានភាព​ផ្សេងៗ​ដោយ​បង្ក​ដោយ​សម្ពាធឈាម​ខ្ពស់​មាន​ដូចជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​គាំង​បេះដូង។

កាត់​បន្ថយ​កំណក​ឈាម

ក្រៅ​ពី​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ហើយ​ ផ្លែ​គីវី​អាច​បន្ថយ​កំណកឈាម។​ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ញ៉ាំ​ផ្លែ​គីវី​២ទៅ៣​ផ្លែ​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​កំណកឈាម និង​អាច​កាត់បន្ថយ​ខ្លាញ់​ក្នុង​ឈាម​ទៀត​ផង។ អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ឥទ្ធិពល​នេះ​ស្រដៀង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ Aspirin ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង​ដែរ។

បង្ការ​ការ​បាត់បង់​គំហើញ

ការ​បាត់បង់​គំហើញ​អាច​បណ្ដាលមក​ពី​ Macular degeneration (ជាបញ្ហា​ជំងឺ​ភ្នែក​ម្យ៉ាង​ដែល​ធ្វើ​អោយ​ស្រវាំង​មើល​មិន​ឃើញ​នៅ​ចំកណ្ដាល) ហើយ​ផ្លែ​គីវី​អាច​ជួយ​ការពារ​ភ្នែក​ពី​បញ្ហា​នេះ។ ការ​សិក្សា​បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​ផ្លែ​គីវី​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​កាត់បន្ថយ macular degeneration បាន​៣៦%។ ផ្លែ​គីវី​មាន​សារធាតុ zeaxanthin និង lutein ច្រើន​ដែល​អាច​រួម​ចំណែក​ក្នុង​ការ​ជួយ​កាត់បន្ថយហានិភ័យនេះ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/7-best-things-about-kiwi

https://www.everydayhealth.com/diet-nutrition/diet/what-kiwi-nutrition-health-benefits-risks-recipes/#healthbenefits

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម