backup og meta

អាកាសធាតុ​ក្តៅ​ខ្លាំង បើអាចគួរចៀស​ភេសជ្ជៈ​បី​ប្រភេទ​នេះ

អាកាសធាតុ​ក្តៅ​ខ្លាំង បើអាចគួរចៀស​ភេសជ្ជៈ​បី​ប្រភេទ​នេះ

រដូង​ក្តៅ​ចូល​មក​ដល់​ហើយ គ្នា​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ផង ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​អាច​ជួយ​រាងកាយ​ទប់ទល់​សីតុណ្ហភាព​ដ៏​ក្តៅ​បាន។ ទឹក​សុទ្ធ (ទឹក​ដាំ​ពុះ) គឺ​ល្អ​បំផុត​សម្រាប់​ទ្រទ្រង់​ជាតិ​ទឹក​អំឡុង​ខែ​ក្តៅ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន អាច​ចូលចិត្ត​ទឹក​ត្រជាក់ៗ ពិសេស​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម។ យ៉ាង​ណា​ត្រូវ​ប្រយ័ត្ន​ផង ហើយ​ភេសជ្ជៈ​ ៣ប្រភេទ ខាង​ក្រោម​នេះ ចៀស​បាន​ចៀស​ទៅ បើ​មិន​ចង់​កើត​ជំងឺ​ច្រើន​មុខ។

១- ទឹក​ក្រូច

​ទាំង​អស់​គ្នា សុទ្ធ​តែ​ដឹង​ច្បាស់​ហើយ ទឹក​ក្រូច អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ជំងឺ​កាច​សាហាវ​ជាច្រើន មាន​ទាំង​ជំងឺទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង និងធ្វើឲ្យសុខភាព​ធ្មេញ​មាន​បញ្ហា ជាដើម។ ប៉ុន្តែ​ភេសជ្ជៈ​ប្រភេទ (Soft Drink) ទាំង​នេះ ក៏​អាច​នាំ​ឲ្យ​យើង​ប្រឈម​ហានិភ័យ​ខ្វះ​ជាតិ​ទឹក​ភ្លាមៗ​បាន​ដែរ។ ការ​ស្រាវជ្រាវ​របស់​ វិទ្យាស្ថាន​សរីរសាស្ត្រ​សង្គម​អាមេរិក American Physiological Society រក​ឃើញ​ថា ផឹក​ភេសជ្ជៈ​មាន​រស់ជាតិ​ផ្អែម​ច្រើន​ដើម្បី​បំពេញ​ជាតិ​ទឹក មិន​ត្រឹម​តែមិន​អាច​ជួយទេ បែរ​ជា​បង្ក​ឲ្យ​យើង​កាន់​តែ​ខ្វះ​ជាតិ​ទឹក​ទៅ​វិញ និង​មាន​បញ្ហា​តម្រង់​នោម​ទៀត​ផង បើ​ធៀប​ទៅ​នឹង​ភេសជ្ជៈ​ធម្មតា​ដូច​ជា​ទឹក ឬ​មាន​ជាតិផ្អែម​តិច​តួច។

ការ​សិក្សា​លើ​សត្វ​កណ្តុរ អ្នក​ស្រាវជ្រាវ​រក​ឃើញ​​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជាច្រើន ដែល​ជា​ឥទ្ធិពល​អវិជ្ជមាន​ពី​ទឹក​ក្រូច។ ហេតុ​នេះ បើ​គ្នា​យើង​នៅ​ស្រេក​ឃ្លាត​ពពួក​ភេសជ្ជៈ​ផ្អែម គួរ​តែ​ជ្រើស​រើស​ភេសជ្ជ​ចម្រាញ់​ចេញ​ពី​ផ្លែ​ឈើ​ស្រស់ ក៏​អាច​បំពេញ​តម្រូវ​ការ​អំឡុង​ពេល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង​បាន​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ភេសជ្ជៈ​មាន​ជាតិ​អាល់កុល

ទោះ​បី​ជា​ស្រាបៀរ​ត្រជាក់ៗ ទំនង​ខ្លាំង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​បែប​នេះ​ក្តី ប៉ុន្តែ​គ្រប់​សារធាតុ​មាន​ជាតិ​អាល់​កុល​ទាំង​អស់ យើង​សុទ្ធ​តែ​មិន​គួរ​ផឹក​នោះ​ឡើយ ព្រោះ​ជាតិ​អាល់កុល មាន​សកម្មភាព​ដូច​គ្នា​ទៅ​នឹង​ថ្នាំ​បញ្ចុះ​ទឹក​នោម ជា​មូលហេតុ​នាំ​ឲ្យ​យើង​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ទឹក​បាន។ បើ​យើង​ចង់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល ដែល​ត្រជាក់ៗ អាច​ផឹក​បាន តែ​ត្រូវ​ផឹក​អម​ជាមួយ​ទឹក​ដូច​គ្នា ដើម្បី​រក្សា​ជាតិទឹក​ក្នុង​ខ្លួន​ឲ្យ​មាន​ថេរ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- កាហ្វេ ឬ​តែ

និយាយ​រួម គ្រប់​អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន សុទ្ធ​តែ​អាច​នាំ​ឲ្យ​យើង​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ទឹក។ ប៉ុន្តែបើ​យើង​ជា​អ្នក​ផឹក​កាហ្វេ ឬ​តែ​ជាប្រចាំ អាច​នឹង​ស៊ាំ​បញ្ហា​នេះ​បាន ជួយ​ឲ្យ​យើង​បង្កើត​ទម្លាប់​ផឹក​ទឹក​ច្រើន​ជា​ប្រចាំ។ យ៉ាងណា បើ​គ្នា​យើង មិន​មែន​ជា​មនុស្ស​ស៊ាំ​នឹង​ជាតិ​កាហ្វេ​អ៊ីន ពិសេស​ជាតិ​កាហ្វេអ៊ីន​ក្នុង​ប្រភេទ ឡាតេទឹកកក មិន​ស័ក្ដិ​សមសម្រាប់​យើង​អំឡុង​ពេល​អាកាស​ធាតុ​កំពុង​ក្តៅ​ឡើយ។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 Drinks You Should Always Avoid On A Hot Day

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម