តម្រងនោមគឺជាសរីរាង្គមួយដែលមានតួនាទីក្នុងការច្រោះកាកសំណល់ បញ្ចេញអរម៉ូនដើម្បីរក្សាលំនឹងសម្ពាធឈាម រក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ និងផលិតទឹកនោម។ អ្នកជំងឺតម្រងនោមត្រូវកាត់បន្ថយអាហារដែលមានជាតិសូដ្យូម ប៉ូតាស្យូម និងផូស្វ័រ។ ដូចនេះ របបអាហារគឺសំខាន់សម្រាប់អ្នកមានជំងឺតម្រងនោមណាស់។ អត្ថបទនេះនឹងបង្ហាញពីអាហារល្អៗសម្រាប់អ្នកមានជំងឺតម្រងនោម។
១. ផ្កាខាត់ណា
ផ្កាខាត់ណាគឺជាបន្លែដែលសំបូរដោយសារធាតុចិញ្ចឹមក្នុងនោះមានវីតាមីន C វីតាមីន K និងវីតាមីន B។ ក្រៅពីនេះក៏ មានសារធាតុប្រឆាំងរលាក indole និងជាតិសរសៃច្រើន។
ផ្កាខាត់ណា១២៤ក្រាមមាន សូដ្យូម១៩មីល្លិក្រាម ប៉ូតាស្យូម១៧៦មីល្លិក្រាម និងផូស្វ័រ៤០មីល្លិក្រាម។
២. ផ្លែប្លូបឺរី
ផ្លែប្លូបឺរីមានសារធាតុចិញ្ចឹមច្រើន។ ផ្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanins ដែលជួយការពារជំងឺបេះដូង មហារីក និងទឹកនោមផ្អែម ហើយផ្លែឈើគឺជាអាហារល្អសម្រាប់អ្នកជំងឺតម្រងនោមព្រោះមានជាតិសូដ្យូម ផូស្វ័រ និងប៉ូតាស្យូមទាប។
ផ្លែប្លូបឺរី ១៤៨ក្រាមមាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១១៤មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។
៣. ផ្លែទំពាំងបាយជូរក្រហម
ផ្លែទំពាំងបាយជូរក្រហមមានវីតាមីន Cច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ដែលកាត់បន្ថយការរលាក។ បន្ថែមពីនេះទៀត ផ្លែនេះសំបូរ resveratrol ដែលមានប្រយោជន៍ដល់បេះដូង ការពារជំងឺទឹកនោមផ្អែម និងការថយចុះការចងចាំ។
ផ្លែទំពាំងបាយជូរ ៧៥ក្រាមមាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១៤៤មីល្លិក្រាម និងផូស្វ័រ១៥មីល្លិក្រាម។
៤. ស៊ុតពណ៌ស
ស៊ុតក្រហមមានជាតិផូស្វ័រច្រើន ដូចនេះហើយទើបស៊ុតពណ៌សជាជម្រើសល្អសម្រាប់អ្នកមានជំងឺតម្រងនោម។ សម្រាប់អ្នកជំងឺតម្រងនោមកំពុងព្យាបាលដោយលាងឈាម ស៊ុតពណ៌សជាប្រភពប្រូតេអ៊ីនដ៏ល្អ និងមានផូស្វ័រតិចទៀត។
ស៊ុតពណ៌សពីរ (៦៦ក្រាម)មាន សូដ្យូម១១០មីល្លិក្រាម ប៉ូតាស្យូម១០៨មីល្លិក្រាម និងផូស្វ័រ១០មីល្លិក្រាម។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
៥. ខ្ទឹមស
អ្នកមានបញ្ហាតម្រងនោមគួរកំណត់បរិមាណសូដ្យូមក្នុងរបបអាហាររបស់ខ្លួនរួមទាំងអំបិលផងដែរ។ ខ្ទឹមសអាចជំនួសអំបិលបានដោយបន្ថែមរសជាតិឲ្យអាហារ និងមានប្រយោជន៍ដល់សុខភាព។ ខ្ទឹមសមានវីតាមីន C វីតាមីន B6 និងmanganese។
ខ្ទឹមសបីកំពឹស (៩ក្រាម)មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម៣៦មីល្លិក្រាម និងផូស្វ័រ១៤មីល្លិក្រាម។
៦. ប្រេងអូលីវ
ប្រេងអូលីវមិនមានជាតិខ្លាញ់ និងផូស្វ័រដែលជាជម្រើសដ៏ល្អសម្រាប់អ្នកមានជំងឺតម្រងនោម។ ប្រេងអូលីវមានជាតិខ្លាញ់ monounsaturated គឺអាស៊ីតអូឡេអិច ដែលអាចប្រឆាំងការរលាកបាន។
ប្រេងអូលីវមួយស្លាបព្រា (១៣,៥ក្រាម)មាន សូដ្យូម០,៣មីល្លិក្រាម ប៉ូតាស្យូម០,១មីល្លិក្រាម និងផូស្វ័រ០មីល្លិក្រាម។
៧. ស្ពៃក្ដោប
ស្ពៃក្ដោបសំបូរដោយវីតាមីន រ៉ែ និងសមាសធាតុផ្សេងៗទៀតក្នុងនោះមានវីតាមីន K វីតាមីន C និងវីតាមីន B។ ក្រៅពីនេះនៅមានជាតិសរសៃដែលជួយដល់ប្រព័ន្ធរំលាយអាហារដោយសម្រួលដល់ការបន្ទោរបង់។ ស្ពៃក្ដោបមានជាតិប៉ូតាស្យូម ផូស្វ័រ និងសូដ្យូមទាប។
ស្ពៃក្ដោប ៧០ក្រាមមាន សូដ្យូម១៣មីល្លិក្រាម ប៉ូតាស្យូម១១៩មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។
៨. សាច់មាន់អត់ស្បែក
អ្នកមានបញ្ហាតម្រងនោមក៏ត្រូវកំណត់បរិមាណប្រូតេអ៊ីនដែរ ប៉ុន្តែការផ្តល់ប្រូតេអ៊ីនដល់រាងកាយគឺសំខាន់សម្រាប់សុខភាពណាស់។ សាច់ទ្រូងមាន់អត់មានស្បែកមានជាតិផូស្វ័រ ប៉ូតាស្យូម និងសូដ្យូមតិចជាងសាច់មាន់មានស្បែក។
សាច់ទ្រូងមាន់អត់ស្បែក ៨៤ក្រាមមានសូដ្យូម៦៣មីល្លិក្រាម ប៉ូតាស្យូម២១៦មីល្លិក្រាម និងផូស្វ័រ១៩២មីល្លិក្រាម។
៩. ម្ទេសប្លោក
ម្ទេសប្លោកមានសារធាតុចិញ្ចឹមច្រើន ប៉ុន្តែមានជាតិប៉ូតាស្យូមទាបមិនដូចបន្លែដទៃទៀត។ បន្លែនេះមានវីតាមីន C និងវីតាមីន A ច្រើនសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយសម្រួលដល់អ្នកមានជំងឺតម្រងនោម។
ម្ទេសប្លោកតូចមួយ (៧៤ក្រាម)មាន សូដ្យូម៣មីល្លិក្រាម ប៉ូតាស្យូម១៥៦មីល្លិក្រាម និងផូស្វ័រ១៩មីល្លិក្រាម។
១០. ផ្លែម្នាស់
ភាគច្រើនផ្លែឈើត្រូពិចដូចជាផ្លែក្រូច ផ្លែចេក និងផ្លែគីវីសំបូរដោយជាតិប៉ូតាស្យូម។ ប៉ុន្តែផ្លែម្នាស់មានជាតិប៉ូតាស្យូមទាប និងសំបូរដោយជាតិសរសៃ manganese វីតាមីន C និងbromelain។
ផ្លែម្នាស់ ១៦៥ក្រាមមាន សូដ្យូម២មីល្លិក្រាម ប៉ូតាស្យូម១៨០មីល្លិក្រាម និងផូស្វ័រ១៣មីល្លិក្រាម។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- ផ្លែចេកមានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ
- ញ៉ាំក្រូច ជឿថាអាចជួយការពារជំងឺធាត់ ជំងឺបេះដូង និងទឹកនោមផ្អែម
- អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]