ជំរុញការហាត់ប្រាណ

ជំរុញការហាត់ប្រាណ - មាន​មូលហេតុ​ជា​ច្រើន ការ​លើកទឹកចិត្ត​ជា​ច្រើន​ដែល​អ្នក​មិន​សូវ​ខ្វាយខ្វល់​អើពើរ​រឿង​ហាត់កីឡា ឲ្យ​ងាកមក​ចាប់​អារម្មណ៍ បោះ​មួយ​ជំហា៊ន​ឲ្យ​ផុត​ពីភាព​ច្រអូសទម្រន់ ដើម្បី​បង្កើន​ភាពរហ័សរហួន គីឡូសមប្រកប សុខភាពមាំមួន

ចំណេះដឹងទូទៅ

ជំរុញការហាត់ប្រាណ

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

គ្នា​យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ដូចជា​ការពារ​ជំងឺ​ផ្សេង កាត់​បន្ថយ​ស្រ្តេស ជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ជា​ដើម​។ ចុះ​គ្នា​យើង​ដែល​ដឹង​អត់​ ដើម្បី​ឲ្យ​សុខភាព​យើង​ល្អ តើ​គួរ​ហាត់​ប្រាណ​យ៉ាងតិច​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ?​ ១. សកម្មភាព​ហាត់ប្រាណ​ ជា​ការ​ណែនាំ​មនុស្ស​ពេញ​វ័យ​គួរ​ហាត់​ប្រាណ​កម្រិត​មធ្យម​លើ​ប្រភេទ​លំហាត់​ប្រាណ​អេរ៉ូបិក១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​បើ​យើង​ហាត់ប្រាណ​បែប អេរ៉ូបិក​កម្រិត​ខ្លាំង​អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន ក៏​ផ្ដល់​គុណ​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព​ដូច​គ្នា​ដែរ។​ ចំណែក​សកម្មភាព​រាងកាយ​ធម្មតា​ៗ​មួយ​ចំនួន​ ក៏​មាន​ប្រយោជន៍​ដល់​រាងកាយ​ផង​​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​មាន​ការ​លើក​ឡើង​​ថា​ ថ្វី​បើ​មនុស្ស​យើង​មិន​សូវ​បាន​ហាត់​ប្រាណ​មែន តែ​បើ​យើង​ជា​មនុស្ស​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដូច​គ្នា​។​ ​​​២. ប្រភេទ​លំហាត់​ប្រាណ​សម្រាប់​សុខភាព ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង ហាត់​ប្រាណ​ដើម្បី​សុខភាព យើង​អាច​អនុវត្ត​ប្រភេទ​លំហាត់​ប្រាណ​ខាង​លើ​នោះ​បាន​។ លំហាត់​ប្រាណ​បែប​អេរ៉ូបិក​កម្រិត​មធ្យម​មាន​ដូច​ជា​ដើរ​ហាត់​ប្រាណ ​ហែល​ទឹក​ ឬ​សកម្មភាព​រុញ​ម៉ាស៊ីន​កាត់​ស្មៅ​ចុះ​ឡើង​ ជា​ដើម​។ ចំណែក​លំហាត់​ប្រាណ​អេរ៉ូបិក​កម្រិត​ខ្លាំង​មាន​ដូច​ជា​រត់ និង​រាំ​ ប្រភេទ​អេរ៉ូបិក។ ជាទូទៅ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព គឺ​យើង​ប្រើ​ពេល​ហាត់​ប្រាណ​កម្រិត​មធ្យម​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​គ្នា​យើង​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ​បាន​រាង​ស្អាត​ យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​យូរ​ជាង​នេះ ដោយ​អាច​ចំណាយ​ពេល​​ហាត់​រហូត​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​។​ មួយ​វិញ​ទៀត ការ​កាត់បន្ថយ​ទម្លាប់​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក៏​មាន​សារសំខាន់​ដែរ​។ ការ​អង្គុយ​កាន់​តែ​ច្រើន​ម៉ោង​រៀង​រាល់​ថ្ងៃ ក៏​បង្កើត​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​យើង​មាន​បញ្ហា​មេតាប៉ូលិស​។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អស់​រយៈពេល​យូរ នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ក៏​ដោយ​។ បើ​សិន​ជា​គ្នា​យើង​មិន​អាច​មាន​ពេល​ដើរ​រយៈពេល​៣០​នាទី​​អំឡុង​ពេល​ថ្ងៃ​ទេ យើង​គួរ​ឆ្លៀត​ដើរ​ម្ដង​ប្រាំ​នាទី​នៅ​ពេល​ណាមួយ​ដែល​អាច​ធ្វើ​បាន​។ រាល់​សកម្មភាព​រាង​កាយ​យើង​បាន​ធ្វើ គឺ​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​យើង​ល្អ​ប្រសើរ។

ស្វែងរក ជំរុញការហាត់ប្រាណ

ជំរុញការហាត់ប្រាណ

សម្រាលកូន​ដោយ​វះកាត់ យូរប៉ុនណាអាចហាត់ប្រាណវិញ​បាន?​

ម៉ាក់ៗ​ទើប​សម្រាល​កូន​​រួច​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់ថា​តើ​ក្រោយ​​រយៈពេល​សម្រាល​ប៉ុន្មាន​ថ្ងៃ ឬ​ខែ​ទើប​អាច​ហាត់​ប្រាណ​បាន។ ការ​ហាត់​ប្រាណ​ក្រោយ​សម្រាល​ ក៏ជា​រឿង​សំខាន់​សម្រាប់​ម៉ាក់​ថែទាំ​សុខ​ភាព​ក្រោយ​សម្រាល​ឲ្យ​បាន​ល្អ​ដែរ។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​តែ​ចំណុច​ថា​តើ​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់ តើ​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​បាន​វិញ​នៅ​ពេលណា?​ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន? ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ ច្បាស់​ណាស់​ថា​ត្រូវ​ការ​រយៈពេល​យូរ​ជាង​អ្នក​សម្រាល​កូន​ដោយ​ធម្មជាតិ​មិន​ខាង ​ដើម្បី​អាច​វិល​ទៅ​រក​ការ​ហាត់​ប្រាណ​​បាន​វិញ​នោះ។ សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ហើយ​ភ្លាមៗ​ ជា​ធម្មតា​គឺ​គ្រូពេទ្យ​​ហាម​លើក​របស់​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ទម្ងន់​របស់​កូន​។ ការ​សិក្សា​ខ្លះ​បាន​ណែនាំ​ថា​ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ពី​ប្រាំបី ទៅ​១០​សប្ដាហ៍​ក្រោយ​សម្រាល​មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​បែបស្រាល​ឡើង​វិញ​ដូចជា​ដើរ រត់តិចៗ ឬ​ជិះកង់​យឺតៗ​ជាដើម។ សម្រាប់​ការ​ហាត់​ប្រាណ​បែប​ខ្លាំងៗ​វិញ គួរ​ចៀស​វាង​ក្នុង​អំឡុង​ពេល​៣ទៅ​៤ ខែ​ក្រោយ​សម្រាល។​ ត្រូវ​ចាំថា​​ទោះ​ជា​យើង​អាច​ហាត់​ប្រាណ​បែប​ស្រាល​ៗ​បាន​វិញ​ក៏​ដោយ តែ​បើ​យើង​មាន​អាការៈ​ឈឺ​ចាប់ ត្រូវ​បញ្ឈប់​ការហាត់​ប្រាណ​ភ្លាម​ដែរ​។ យ៉ាងណា​ក៏​ដោយ ជាការល្អ​បើ​យើង​បាន​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​​ជាមុន​ ​ថា​ពេលណា​គួរ​ហាត់​ប្រាណ​ព្រោះ​ថា​មនុស្ស​ស្រី​យើង​​មិន​ដូច​គ្នា​ទេ ដោយ​​អ្នក​ខ្លះ​អាច​ឆាប់​ជា​ពី​មុខ​របួស​លឿន និង​អ្នក​ខ្លះ​ទៀត​អាច​​ត្រូវ​ការ​ពេល​យូរ​បន្តិច​​ក៏​មាន​ដែរ។​​​​​ លំហាត់​ប្រាណ​ដែល​អ្នកជំនាញ​ជឿថា​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ស្រីៗ​យើង​ហាត់​ក្រោយ​សម្រាល​កូន​រួម​មាន៖ ដើរ ហែលទឹក (ពេលឈប់ធ្លាក់ឈាម) យ៉ូហ្កា លើកទម្ងន់ស្រាលៗ និង​ ជិះកង់​​ ជា​ដើម។


ជំរុញការហាត់ប្រាណ

ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ភ្ញាក់ខ្លួន

ប្រសិនជា​យើង​ជាអ្នក​ហាត់ប្រាណ​ជា​ប្រចាំ​ ការ​មិន​បាន​ហាត់ប្រាណ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​យើង​ទេ។ ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ហាត់ ឬខ្ជិលហាត់​ប្រាណតែម្ដង​ អាច​ផល​ប៉ះពាល់​ដល់​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យើង​បាន​។ ១. ស្វិត​សាច់ដុំ គ្នាយើង​មួយ​ចំនួន​អាច​នឹង​គិត​ថា​នៅ​ពេល​ឈប់​ហាត់ប្រាណ សាច់ដុំ​នឹង​ក្លាយ​ទៅ​ជា​ខ្លាញ់។ ប៉ុន្តែ​តាមពិត​ទៅ​នៅ​ពេល​យើង​ឈប់​ហាត់ប្រាណ សាច់ដុំ​នឹង​ចាប់ផ្ដើម​រួម​តូច។ យោង​តាម​សមាគម​ផ្នែក​ហាត់ប្រាណ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​ឈប់​ហាត់ប្រាណ​យើង​អាច​បាត់បង់​កម្លាំង​​រហូត​ដល់ ​៥០% ក្នុង​រយៈពេល​១០​សប្ដាហ៍​ក្រោយ​ការ​ឈប់​នេះ​។ ម៉្យាង​ទៀត ប្រសិនជា​យើង​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ដើម្បី​ប៉ះប៉ូវ​ការ​មិន​ហាត់ប្រាណ សាច់ដុំ​នឹង​តូច​ជាង​មុន ​ខណៈ​ទំហំ​រាងកាយ​របស់​យើង​នៅ​ដដែល។ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ដដែល​ក្រោយ​ពី​ឈប់​ហាត់ប្រាណ ជាតិ​ខ្លាញ់​នឹង​កើន​ឡើង​ហើយ​គ្រប​លើ​សាច់ដុំ​ដែល​ធ្វើ​ឲ្យ​សាច់​ជ្រាយ។ ២. អារម្មណ៍​ឡើង​ចុះ គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​បាន​លើក​ឡើង​ថា​ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​ជួយ​ដល់​អារម្មណ៍​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​បាន។ ការ​ហាត់ប្រាណ​អាច​ធ្វើ​ឲ្យ​រាងកាយ​ទប់​សារធាតុ​គីមី​ដែល​បង្ក​ជំងឺ​បាក់ទឹកចិត្ត និង​បញ្ចេញ​សារធាតុ​គីមី​ផ្សេង​ដែល​បន្ថយ​អាការៈ​បាក់​ទឹក​ចិត្ត​បាន។ នេះបើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សាកលវិទ្យាល័យ Harvard។ នៅ​ពេល​យើង​ឈប់​ហាត់ប្រាណ យើង​អាច​នឹង​មាន​អារម្មណ៍​មួម៉ៅ ឬ​ប៉ះពាល់​ដល់​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ដោយសារការ​ឡើង​ទម្ងន់។ ៣. ខ្សោយ​កម្លាំង​ នៅ​ពេល​សាច់ដុំ​រួម​តូច ហើយ​យើង​មិន​សូវ​ធ្វើ​ចលនា កម្លាំង​យើង​នឹង​ចុះ​ខ្សោយ​តាម​នោះ​ដែរ។ យើង​អាច​នឹង​បាត់បង់​ភាព​ធន់​ក្នុង​​ការ​ប្រើ​កម្លាំង​ច្រើន និង​ថាមពល​ក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្ដាហ៍​នៃ​ការ​ឈប់​ហាត់ប្រាណ។ ការ​ត្រលប់​ទៅ​ហាត់ប្រាណ​វិញ​អាច​ជួយ​​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​វិញ ប៉ុន្តែ​ត្រូវ​ចំណាយ​ពេលវេលា និង​ការ​ខិតខំ។ ការ​ចំណាយ​ពេល​ដើម្បី​ត្រលប់​ទៅ​សភាព​​ពេល​ហាត់ប្រាណ​​ពឹងផ្អែក​លើ​កត្តា​ផ្សេងៗ​ដូចជា​ទម្ងន់​ អាយុ និង​កម្រិត​សកម្មភាព​ដែល​យើង​ហាត់ប្រាណ។ នេះបើ​យោង​តាម​សមាគម​ផ្នែក​​ហាត់ប្រាណ​សហរដ្ឋ​អាមេរិក។ សាកលវិទ្យាល័យ California ផ្នែក​សេវាប្រឹក្សា និង​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​អ្នក​ហាត់ប្រាណ​ជា​ប្រចាំ​ និង​ប្រើ​ការ​ហាត់ប្រាណ​ដើម្បី​គ្រប់គ្រង​ស្ត្រេស​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ឈប់​ហាត់ប្រាណ។ បញ្ហា​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​​ទម្លាប់​​នៃ​ការគេង ពិបាក​​ក្នុង​​ការ​ផ្ចង់​អារម្មណ៍ និង​មាន​​ការ​ឈឺចាប់​​ជាដើម។


ជំរុញការហាត់ប្រាណ

គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ដែល​យើង​ញ៉ាំ​ត្រូវ​ផ្សំ​ឡើង​ពី​បន្លែ សាច់ គ្រឿង​ទេស និង​គ្រឿង​ផ្សំ​ជាច្រើន​មុខ ទើប​អាច​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។ ក្នុង​នោះ​បើ​យើង​ឧស្សាហ៍​បាន​ញ៉ាំ​គ្រឿង​ទេស​មួយ​ចំនួន អាច​ជួយ​សម្រួល​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី​លើស​ក្នុង​ខ្លួន​បាន​ថែម​ទៀត​ផង។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ ១- ខ្ញី ខ្ញី​ជា​បន្លែ និង​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​វា​ក៏​ជា​ភ្នាក់ងារ រំញោច​មេតា​ប៉ូលីស​ដែល​បង្កើត​កម្ដៅ​នៅ​ក្នុង​កាកសំណល់​សរីរាង្គ មាន​ប្រសិទ្ធភាព​ដុត​រំលាយ​ជាតិ​ខ្លាញ់​កាឡូរី​បាន​យ៉ាង​ប្រសើរ តាមរយៈ​ការ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​ក៏​មាន​សមត្ថភាព​បង្កើន​ការ​រំលាយ​អាហារ និង​ពន្លឿន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​។ ២- ម្ទេស ម្ទេស​ជា​គ្រឿង​បន្ថែម​រសជាតិ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​គ្រួសារ​នីមួយ​ៗ ដើម្បី​ធ្វើឲ្យ​អាហារ​កាន់តែ​ឆ្ងាញ់ ហើយ​វា​ក៏​ល្អ​ក្នុង​ការ​ជួយ​ដុត​កាឡូរី​ចេញ​ពី​ក្នុង​រាងកាយ។ ក្រោយ​ការ​ញ៉ាំ​អាហារ​ហឹរ ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​ចំណី​ផ្អែម​ៗ​បាន​ទៀត​ផង។ នៅ​ក្នុង​ម្ទេស​មាន​សារធាតុ capsaicin ដែល​ជួយ​បង្កើន​សីតុណ្ហភាព​រាងកាយ ដើម្បី​ដុត​កាឡូរី។ ៣- ខ្ទឹមស ខ្ទឹម​ស​មាន​មុខ​ងារ​ល្អ​ជាច្រើន​ចំពោះ​សុខភាព ហើយ​ក្នុង​នោះ​វា​ក៏​មាន​សមត្ថភាព​ជួយ​ពន្លឿន ការ​ដុត​រំលាយ​អាហារ​ផង​ដែរ។ ការ​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឲ្យ​អ្នក​ធាត់​ៗ ឆាប់​ស្រក​ទម្ងន់​បាន​មួយចំណែកទៀត។ ៤- ម្រេច ម្រេច គឺជា​គ្រឿង​ទេស​ដ៏​សំខាន់​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ប្រចាំថ្ងៃ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន​ដូចជា វីតាមីន A, C, K និង​សារធាតុ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​មិន​ត្រឹម​តែ​ជំនួយ​សុខភាព តែ​ក៏​មាន​ប្រយោជន៍​ជំនួយ​ដល់​មុខងារ​មេតាប៉ូលីស ក្នុង​ការ​រំលាយ​អាហារ ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​។


ជំរុញការហាត់ប្រាណ

ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

ការហាត់​ប្រាណគឺ​មាន​ប្រសិទ្ធ​ភាព​មិន​ត្រឹម​តែ​ជួយ​ដុត​ខ្លាញ់​អាក្រក់​ចោល​នោះទេ វា​ក៏​ជួយ​ទ្រទ្រង់​សុខភាព​បេះ​ដូង និង​​ជួយ​ធ្វើ​ឲ្យ​យើង​​មាន​រាង​ស្អាត​ផង​​ដែរ។ យើង​អាច​ហាត់​ប្រាណ​ដោយ​ការ​រត់​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ដល់​រាងកាយ ប៉ុន្តែ​ការ​​រត់​​នៅ​ពេល​​ព្រឹក​ព្រលឹម គឺ​ធ្វើ​ឲ្យ​យើង​ទទួល​អត្ថប្រយោជន៍​កាន់​តែ​ប្រសើរ និង​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​បាន​ថែម​ទៀត​ផង។ ១- រត់ពេលព្រឹកព្រលឹមជួយបញ្ចុះសម្ពាធឈាម ការ​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​លោក​​វេជ្ជបណ្ឌិត Scott Collier បាន​បង្ហាញ​ថា ការ​រត់​ពេល​ព្រឹក​ព្រលឹម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​សម្រាប់​​មនុស្ស​មាន​វ័យ​ចំណាស់​បាន​ល្អ​ជាង អ្នក​ដែល​​រត់​នៅ​ពេល​ល្ងាច។ ​អត្ថ​ប្រយោជន៍​មួយ​នេះ គឺ​មាន​រយៈ​ពេល​យូរ បាន​ន័យ​ថា បើយើង​​នៅ​បន្ត​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​ព្រលឹមនោះយើង​​នឹង​មាន​សុខ​ភាព​កាន់​តែ​ល្អ។ អត្ថបទពាក់ព័ន្ធ៖ អាហារ​​សំខាន់ៗ ​ដែល​​បេះដូង​ត្រូវ​ការ តិចថា​អត់ដឹង ខ្លាញ់​ត្រី ជួយការពារ​បេះដូង​ពី​ខ្យល់ពុល ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ២- រត់ហាត់ប្រាណពេលព្រឹកធ្វើឲ្យ​យើង​មានអារម្មណ៍ស្រស់ស្រាយមួយថ្ងៃពេញ ការ​រត់​ហាត់​ប្រាណ​ម្នាក់​ឯង ដោយ​មិន​មាន​អ្វី​មក​រំខាន គឺ​ជា​វិធី​ល្អ​មុន​ពេល​យើង​​ចេញ​ទៅ​ធ្វើ​ការ ជា​ពិសេស​ប្រសិន​បើ​យើង​​មាន​បញ្ហា​​ស្ត្រេស​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ។ ការ​រត់​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ជួយ​ឲ្យ​យើង​​គិត​វិជ្ជមាន និង​កាត់​បន្ថយ​ស្ត្រេស​បាន​ពេញ​មួយ​ថ្ងៃ។ ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​ការ​រត់​ហាត់​បា្រណ​អាច​ជួយ​ជម្រះ​ផ្លូវ​ចិត្ដ និង​ផ្ដល់​ថាម​ពល​ឲ្យ​យើង​​បាន​​ពេញ​មួយ​ថ្ងៃ។ ការ​សិក្សា​បាន​បញ្ជាក់​ថា អ្នក​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹកគឺ​ជា​មនុស្ស​សុទិដ្ឋិ​និយម និង​មាន​គោល​ដៅ​ច្បាស់​លាស់។ បើ​យើង​និយាយ​ដល់​ខ្យល់​បក់​នៅ​ពេល​ព្រឹក គឺ​ជា​ខ្យល់​បរិសុទ្ធល្អ​ជាង​ពេល​ណា​ទាំង​អស់ ហើយ​ពេល​ព្រឹក​ក៏​មិន​សូវ​មាន​សំឡេង​រំខាន ឬ​មាន​ផ្សែង​ឡាន​ ម៉ូតូ ​មក​រំខាន​ច្រើន​ពេក​ដែរ។ ពេល​យើង​​កំពុង​រត់ ដង​ខ្លួន​​ត្រូវ​ការ​បរិមាណ​អុក​ស៊ីសែន​ច្រើន។ ដក​ដង្ហើម​ស្រូប​ខ្យល់​បរិសុទ្ធ​ចូល​ពេញ​សួត គឺ​ជា​រឿង​ល្អ​បំផុត ហើយ​វា​ជួយ​ដល់​ផ្លូវ​អារម្មណ៍យើង​​ដូច​គ្នា​ដែរ។ ប្រសិន​បើ​យើង​​រត់​លើ​ដង​ផ្លូវ យើង​​គួរ​ឆាប់​រត់​ពី​ព្រលឹម​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​ថា្នក់​កើត​ឡើង​ដោយ​សារ​ឡាន ឬ​ម៉ូតូ​លើដង​ផ្លូវ​។ ៣- រត់ហាត់បា្រណពេលព្រឹកគឺសប្បាយជាងរត់ពេលផ្សេង រត់​ហាត់​បា្រណ​នៅ​ពេល​ព្រឹក​បាន​ន័យ​ថា យើង​មិន​សូវ​មាន​អ្វី​មក​រំខាន​ដូច​ជា សារ​ក្នុង​ទូរសព្ទ ឬ​គេ​តេ​ហៅ​ចូល​ប្រជុំ​អ្វីឡើយ។ […]


ជំរុញការហាត់ប្រាណ

សម្រកទម្ងន់មិនស្រួលទេ អនុវត្តចំណុចទាំង ៥ នេះសង្ឃឹមច្រើន

គ្នា​យើង​ច្រើនណាស់​សុទ្ធតែចង់ឲ្យ​ស្រកទម្ងន់ ហើយបានលឿនទៀតផង តែរឿង​នេះមិន​ស្រួលនោះទេ។ បើ​ចង់​ស្រក​ទម្ងន់​មែន​យើង​អាច​អនុវត្ត​តាម​វិធី​ជាច្រើន​​ដែល​ក្នុង​នោះ​រួម​មាន​របប​អាហារ​ដែរ តែគ្នា​យើង​ដឹងទេ​រឿង​មួយ​នេះ​ពិបាក​បន្តិច​ហើយ​​ព្រោះ​យើងចេះ​តែ​​មាន​អារម្មណ៍​ថា​ឃ្លាន។ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ពិបាក​តម​អាហារ និងធ្វើឲ្យ​គីឡូចុះនោះ​។ ប៉ុន្តែ​គ្នាយើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​ខាង​ក្រោម​ដើម្បី​បន្ថយ​ការ​ឃ្លាន​អាហារ សម្រក​ទម្ងន់​លឿន និង​ជួយ​ដល់​ការ​រក្សា​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​​បាន​​។ ១. កាត់បន្ថយ​ជាតិ​កាបូអ៊ីដ្រាត ការ​កាត់​បន្ថយ​ស្ករ អាហារ​ធ្វើ​ពី​ម្សៅ ឬ​កាបូអ៊ីដ្រាត​គឺ​សំខាន់​ណាស់​ក្នុង​ការ​សម្រក​ទម្ងន់។ នៅ​ពេល​យើង​កាត់បន្ថយ​អាហារ​ទាំង​នេះ កម្រិត​ឃ្លាន​របស់​យើង​ក៏​ថយ​ចុះ​ ហើយ​យើង​ក៏​ញ៉ាំ​កាឡូរី​តិច​ដែរ។ ម៉្យាងទៀត នៅ​ពេល​ញ៉ាំ​កាបូអ៊ីដ្រាត​តិច រាងកាយ​នឹង​ដុត​ជាតិ​ខ្លាញ់​បំលែង​ទៅ​ជា​ថាមពល​ជំនួស​ឲ្យ​ដុត​បំផ្លាញ​កាបូអ៊ីដ្រាត។ អត្ថប្រយោជន៍​នៃ​ការ​កាត់​បន្ថយ​កាបូអ៊ីដ្រាត​គឺ​បញ្ចុះ​កម្រិត​អាំងស៊ុយលីន​​ដែល​ធ្វើ​ឲ្យ​តម្រងនោម​បញ្ចេញ​ជាតិទឹក និង​សូដ្យូម​ដែល​លើស ដែល​នេះ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ហើមផង​ដែរ​។ ២. ញ៉ាំ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​បន្លែ អាហារ​មួយ​ពេលៗ​គួរ​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​បន្លែ​មាន​កាបូអ៊ីដ្រាត​ទាប។ យើង​គួរ​ញ៉ាំ​អាហារ​២​ទៅ​៣​ពេល​ក្នុង​មួយ​ថ្ងៃ​ដូច​ធម្មតា។ ការ​ញ៉ាំ​អាហារ​បែប​នេះ​អាច​ជួយ​បន្ថយ​ការ​ទទួល​កាបូអ៊ីដ្រាត​រហូត​ដល់​២០​ទៅ​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​​សម្បូរ​​ប្រូតេអ៊ីន​មាន​ដូចជា​សាច់​គោ សាច់​មាន់ សាច់​ជ្រូក ត្រី​សាល់ម៉ុន បង្គា ស៊ុត និង​ពពួក​សណ្ដែក។ ចំណែក​ឯ​បន្លែ​មាន​កាបូអ៊ីដ្រាត​​ទាប​​មាន​​ផ្កា​ខាត់ណា​ខៀវ ផ្កាខាត់ណា ស្ពៃពួយឡេង ប៉េងប៉ោះ ស្ពៃក្ដោប សាលាដ និង​ត្រសក់​ជាដើម។ រីឯ​ជាតិ​ខ្លាញ់​ដែល​ល្អ​មាន​ក្នុង​បឺរ ប្រេង​អូលីវ ឬ​ប្រេង​ដូង។ ៣. ហាត់ប្រាណ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ការ​ហាត់ប្រាណ​អាច​ផ្តល់​ប្រយោជន៍​បន្ថែមដល់​ការ​សម្រក​ទម្ងន់​។ ការ​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​នឹង​ជួយ​ដុត​កាឡូរី​បន្ថែម និង​បង្ការ​មិន​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យឺត​ជាង​មុន​ដែល​ជា​ផល​ប៉ះពាល់​នៃ​ការ​សម្រក​ទម្ងន់។ យើង​អាច​ទៅ​លើក​ទម្ងន់​បី​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រសិនជា​យើង​មិន​ចង់​ហាត់​លើក​ទម្ងន់ យើង​អាច​ដើរ រត់ ជិះកង់ ឬ​ហែល​ទឹក​វិញ។ […]


ជំរុញការហាត់ប្រាណ

ចង់សម្រកទម្ងន់ ត្រូវ​ស្វែងយល់ចម្លើយ​របស់សំណួរទាំង ៤ នេះ​សិន​

អ្នកណាៗក៏ចង់ស្រកទម្ងន់ដែរ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីវិធី និង​អាច​ធ្វើឲ្យ​ស្រកគីឡូ​​បាន​នោះដែរ​។ ប្រសិនបើយើង​​ចង់ដុត​កម្លោចខ្លាញ់ដែលលើសខ្លះចេញ​នោះ អាចសាកនូវវិធីទាំង៤យ៉ាង​នេះបាន។ តើគួរសម្រកទម្ងន់យ៉ាងដូចម្ដេច? ជាទូទៅវិធីក្នុងការសម្រកទម្ងន់នោះស្ថិតនៅលើកាល់ឡូរីទាំងស្រុង។ រាងកាយត្រូវការបញ្ចេញកាល់ឡូរីច្រើនជាងទទួលយកដើម្បីកម្ចាត់ជាតិខ្លាញ់។ ទាំងនេះហើយគឺជាគោលដៅរាល់ការហាត់ប្រាណ និងការតមអាហារ។ ប៉ុន្តែយើង​គួរតែផ្ដើម​វិធីនេះ​ដោយ​សន្សឹមៗ​ព្រោះការស្រកទម្ងន់លឿន​នឹង​ធ្វើឲ្យបាត់បង់ម៉ាស់សាច់ដុំ។ យើងត្រូវចងចាំថា ការ​ចង់សម្រកទម្ងន់មិនមែន​សម្រក​សាច់ដុំនោះទេ។ អត្ថបទពាក់ព័ន្ធ៖  អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ? ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត តើគួរហាត់ប្រាណប៉ុន្មានម៉ោងរាល់ថ្ងៃ? មនុស្សជាច្រើនបានសន្មត់ថាការសម្រកទម្ងន់ត្រូវការពេលវេលាច្រើនម៉ោងក្នុងការហាត់ប្រាណខ្លាំងៗ។ ជាការពិតការហាត់ប្រាណច្រើនជ្រុលអាចធ្វើបាបរាងកាយច្រើនជាងជួយដល់យើង ហើយជាពិសេសការតមអាហារខ្លាំងពេកក៏មិនល្អដែរ។ នៅពេលដែលយើងបរិភោគអាហារមិនបានគ្រប់គ្រាន់ ហើយនៅតែព្យាយាមហាត់ប្រាណជាច្រើនម៉ោងដោយមិនព្រមឲ្យរាងកាយមានថាមពល​ឡើង​វិញ នោះរាងកាយនឹងព្យាយាមរក្សាជាតិខ្លាញ់ទុកទៅ​វិញ។ តើគួរតែញ៉ាំអ្វីខ្លះនិងកម្រិតប៉ុន្មាន? អ្នកជំនាញខាង​របបអាហារជាច្រើនបានយល់ស្របយ៉ាងពេញទំហឹងក្នុងការកាត់ចេញនូវជាតិស្ករ និងជាតិខ្លាញ់។ វិធីទាំងនេះអាចមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះវិទ្យាសាស្ត្របានបង្ហាញថារាងកាយរបស់យើងត្រូវការជាតិស្ករនិងជាតិខ្លាញ់ដូចទៅនឹងអាហារដទៃទៀតដើម្បីដំណើរការធ្វើឲ្យសុខភាពល្អ។ ចំណុចដែលសំខាន់បំផុតនោះគឺត្រូវរក្សារាល់អ្វីដែលយើង​បរិភោគឲ្យមានតុល្យភាព។ កម្រិតដែលគួរបរិភោគគឺស្ថិតនៅលើអាយុ ជាតិសាសន៍ ភេទ និងរង្វាស់ផ្ទាល់ខ្លួន។ ហេតុដូចនេះគឺមិនមានតួលេខជាក់លាក់សម្រាប់មនុស្សគ្រប់គ្នានោះទេ។ តើគួរតែបរិភោគអាហារបំប៉នដែរឬទេ? យើង​អាចឃើញរាល់ការផ្សាយពាណិជ្ជកម្មសម្រាប់អាហារបំប៉នដែលជួយក្នុងការសម្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ។ មនុស្ស​ជាច្រើនបានប្រើប្រាស់ក្នុងក្ដីសង្ឃឹមដើម្បីជួយឲ្យស្រកលឿន​ និងងាយស្រួល។ ប៉ុន្តែសម្រាប់ប្រសិទ្ធភាពរបស់អាហារ​បំប៉ន​គឺនៅមិនទាន់មានភស្តុតាងបញ្ជាក់នោះទេ។ យើង​អាចប្រើអាហារបំប៉ន​បានប្រសិនបើចូលចិត្ត ប៉ុន្តែគួរតែដឹងថាយើង​មិនចាំបាច់ត្រូវការ​របស់នេះក្នុងការសម្រកទម្ងន់នោះទេ។ គ្នា​យើង​ត្រូវ​ដឹងថា​រូបមន្តពិសេសក្នុងការសម្រកទម្ងន់នោះគឺនៅតែដដែល រួមមានរបបអាហារដែលធ្វើឲ្យសុខភាពល្អ និងការហាត់ប្រាណឲ្យបានទៀងទាត់។ ដូចដែលយើង​ដឹងស្រាប់ទៅហើយជាតិ់ខ្លាញ់កើនឡើងបន្តិចម្ដងៗក្នុងរាងកាយពីមួយថ្ងៃទៅមួយថ្ងៃ មិនមែនលេចឡើងក្នុងមួយយប់ភ្លាមៗនោះទេ។ ហេតុនេះហើយទើបគ្មានវិធីដែលអាចធ្វើឲ្យខ្លាញ់​បាត់ទៅទាំងស្រុងបាននោះដែរ។ ជាមួយនឹងការបរិភោគត្រឹមត្រូវ និងគម្រោងក្នុងការហាត់ប្រាណ ព្រមទាំងការប្ដេជ្ញា និងការខិតខំទោះបីជាជាតិខ្លាញ់រឹងក្បាលប៉ុណ្ណាក៏អាចរលាយទៅបានដែរ។


ជំរុញការហាត់ប្រាណ

ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្ត្រីចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ

មាន​ស្ត្រី​ជាច្រើន​ក្រោយ​ឡើង​គីឡូ ព្យាយាម​រក​គ្រប់​វិធី​ដើម្បី​ឲ្យ​បាន​រាង​ស្គម​ស្អាត​ពី​មុន​មក​វិញ ប៉ុន្តែ​មិន​អាច​បាន​សម្រេច។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី នឹង​បង្ហាញ​ពី​ជំនឿ​ខុស​​នាំឲ្យ​យើង​កាន់តែ​ធាត់​លើស​ដើម មិន​ថា​អ្នក​នៅ​លីវ ឬ​អ្នក​មាន​កូន​រួច ដែលតែងតែ​យល់​ខុសកន្លង​មក។ ១- មិន​ផឹក​ទឹក ទម្ងន់​មិន​ឡើង ការ​ពិត​ទៅ​ប្រសិនបើ​ខ្វះ​ជាតិ​ទឹក រាងកាយ​យើង​នឹង​ឃ្លាន​ខ្លាំង ទប់​ចំណង់​អាហារ​មិន​សូវ​បាន​ឃើញ​អី​ក៏​ចង់​ញ៉ាំ​ទាំងអស់។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​មើល​រំលង​ភាព​សំខាន់​របស់​ទឹក​ឆាប់​ធាត់​រហ័ស។ វិធី​ផឹក​ទឹក​ដ៏​ល្អ​បំផុត គឺ​ភ្ញាក់​ពី​ដេក​ព្រឹក​ឡើង​មួយ​កែវ ផឹក​មួយ​កែវ​ទៀត​ចន្លោះ​ពេល​បាយ ផឹក​ក្រេប​ម្ដង​បន្តិច​ៗ ចន្លោះ​ពេល​ធ្វើការ ហើយ​ផឹក​មួយ​កែវ​ពេញ​មុន​ចូល​ដេក​១​ម៉ោង។ បរិមាណ​ត្រឹមត្រូវ​បំផុត គឺ​ត្រូវ​ផឹក ២ ទៅ ២,៥ លីត្រ/ថ្ងៃ។ ២- ផឹកទឹក​ផ្លែ​ឈើ ការ​ពិត​ទៅ​ទឹក​ផ្លែ​ឈើ​ដែល​ដាក់​លក់​សព្វ​ថ្ងៃ​នេះ គ្មាន​សារជាតិ​សរសៃ​នៅ​សេសសល់​ឡើយ។ ដូច្នេះ​ផឹក​ទឹក​ផ្លែឈើ​មួយ​កែវ​ស្មើ​នឹង​បង្កើន​ភាព​ធាត់​ឲ្យ​ខ្លួនឯង​ដោយ​មិន​ដឹង​ខ្លួន។ ក្រៅពីនេះ ពេល​យើង​ផឹក​ទឹក​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ស្ករ​ច្រើន​ឡើង​ៗ​ពេល​នោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ភ្លាម​ៗ​ដែរ ធ្វើឲ្យ​យើង​ឆាប់​ឆ្អែត។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​នៅ​ពេល​រាងកាយ​ប្រើ​ជាតិ​ស្ករ​ក្នុង​ឈាម​អស់​ហើយ ពេល​នោះ​កម្រិត​ជាតិ​ស្ករ​ក៏​នឹង​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស ជាហេតុ​ធ្វើឲ្យ​យើង​ឃ្លាន​ខ្លាំង បាយ​១​ចាន ២​ចាន​ស្ទើរតែ​ទប់​មិន​ជាប់ ហើយ​ទី​​បំផុត​ភាព​ធាត់​ក៏​កើន​មួយ​ជា​ពីរ។ ៣- ទុកចិត្ត​ម្ហូប​គ្រប់​មុខ​ដែល​ចម្អិន​ពី​ត្រី ត្រី​អាច​មាន​អូមេហ្កា ៣ ដែល​ជួយ​រំលាយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​សម្រក​ទម្ងន់​ប៉ុន្មាន​ទេ ពីព្រោះ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ច្រើន​តែ​គេច​មិន​ផុត​ពី​ការ​ចៀន​ឡើយ។ បើ​ជា​បឺហ្គឺរ​សាច់ត្រី គេ​ដាក់​ទឹក​ម៉ាយ៉ូណែស  (Mayonnaise) ទាល់តែ​សើម​ជោគ។ ដូច្នេះ​មុន​នឹង​ញ៉ាំ​ត្រី មិន​ត្រូវ​ភ្លេច​គណនា​រក​បរិមាណ​កាឡូរី​ផង ពីព្រោះ​ត្រី​មួយ​ចាន​ខ្លះ​អាច​មាន​កាឡូរី​ខ្ពស់​ជាង​មាន់​អាំង​ដ៏​ឆ្ងាញ់​ពិសា​របស់​យើង​ទៅ​ទៀត។ ៤- អាហារ​ខ្លាញ់​ទាប​គឺ​មិត្ត​ល្អ អាហារ​ខ្លាញ់​ទាប​ភាគច្រើន​មាន​រសជាតិ​សាប ដូច្នេះ​ហើយ​បាន​ជា​អ្នក​ចម្អិន​ច្រើន​ថែម​ស្ករ​ចូល​ធ្វើឲ្យ​ទម្ងន់​ទទួល​កាឡូរី​បន្ថែម​យ៉ាង​ច្រើន​ទៀត។ […]


ជំរុញការហាត់ប្រាណ

ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព

ប្រសិនបើ​យើង​គិត​ថា ការ​ហាត់ប្រាណដើម្បីឲ្យ​ស្រក​ទម្ងន់ ហើយ​ពេល​ហាត់​មិន​ស្រក បែរជាឈប់​ហាត់​ គឺជា​រឿង​ខុស​ឆ្គងហើយ។ ស្រក​គីឡូ​មិនមែន​ពឹង​លើ​ការ​ហាត់ប្រាណ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ វា​អាស្រ័យ​លើ​របប​អាហារ​ បូក​រួម​ទាំង​ការ​ខិតខំ​ព្យាយាម ទើប​អាច​ទទួល​បាន​រូបរាង​សមសួន និង​សាច់ដុំ​កង់​ៗ​ដូច​អ្នក​អាជីព។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ហាត់​ប្រាណ​មិន​ស្រក តែ​ល្អ​ចំពោះ​សុខភាព​ជាច្រើន​ផ្នែក ព្រម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ គេង​លក់​ស្រួល។ ក្នុង​នោះ​អ្នក​មាន​ជំងឺ​លើស​សម្ពាធឈាម ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​អាស៊ីដ ចុក​រួយ ក ស្មា សុទ្ធតែជួយបានច្រើន ហើយ​ថែមទាំងធ្វើឲ្យ​សាច់​ណែន​មើល​ទៅ​សមសួន។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ធាត់​បើ​ចង់​ស្រក​ត្រូវ​រក​វិធី​ហាត់ប្រាណ និង​អ្នក​ជំនាញ​បង្ហាត់បង្រៀន ព្រម​ទាំង​គ្រប់គ្រងការញ៉ាំ​អាហារ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយត្រូវបង្កើនការញ៉ាំ​បន្លែ ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ទើប​ចាប់ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ។ បើ​អ្នក​មាន​ពេល​វេលា​គ្រប់គ្រាន់​យើងអាច​ធ្វើ​អាហារ​សាឡាដ​ញ៉ាំ កាន់តែ​ឆាប់​ឃើញ​លទ្ធផល ហើយ​ក្រៅ​ពី​របប​អាហារ​ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់ ទើប​ជួយ​អាច​ជួយ​ទ្រទ្រង់​សុខភាព និង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន។ រាងកាយ​មនុស្ស​ត្រូវការ​ជាតិ​ទឹក​ប្រហែលជា ៦០-៧០ ភាគរយ។ ទឹក​បំពេញ​មុខ​ងារ រក្សា​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ ដូចនេះ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​មិនមែន​ជា​ជម្រើស​ល្អ និង​មិន​បង្កើន​ការ​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ឡើយ។ ជា​ចុងក្រោយ​លោក​បាន​ណែនាំ​ឲ្យ​យើង​ហាត់ប្រាណ​ជា​ប្រចាំ ឬ​ក៏​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​គ្មាន​ពេល​អាច​ធ្វើ​ចលនា និង​កិច្ចការ​ផ្សេង​ៗ ដើម្បី​បញ្ចេញ​ជាតិ​ពុល ញើស​ពី​ក្នុង​រាងកាយ។


ជំរុញការហាត់ប្រាណ

តើគួរញ៉ាំអាហារមុន ឬក្រោយពេលហាត់ប្រាណ?

ចម្ងល់​ទាក់ទង​នឹង​របប​អាហារ​ថា តើ​គួរ​ញ៉ាំ​មុន ឬ​ក្រោយ​ហាត់ប្រាណ​នេះ ប្រិយ​មិត្ត​បាន​សាក​សួរ​មក​កាន់ Helloគ្រូពេទ្យ ជាច្រើន​មក​ហើយ។ ក្រៅ​ពី​នោះ មាន​ចម្ងល់​ទៀត​ថា បើ​ញ៉ាំ​អាហារ​រួច​ចាំហាត់​ប្រាណ ជួយ​សម្រក ឬ​បង្កើន​សាច់​ដុំ​ដែរ​ឬ​ទេ? ដើម្បី​ស្រាយ​មន្ទិលសង្ស័យ​នេះ លោក ផល ពៅវីរ័ត្ន ដែល​ជា​អ្នក​ហាត់ប្រាណ​ជាប្រចាំ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​នេះ ទាក់ទិន​នឹង​ពេល​វេលា​ផង​ដែរ។ លោក​បន្ត​ទៀត​ថា អ្នក​ហាត់ប្រាណ​ពេល​ព្រឹក គឺ​មិន​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​មុន​ឡើយ សម្រាប់​លោក​គឺ​ផឹក​តែ​ទឹក ឬ​ទឹក​សណ្ដែក​មួយដប ឬ​ប្រូតេអ៊ីន​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ រង់ចាំ​ឲ្យ​ហាត់ប្រាណ​ចប់​សិន ទើប​អាច​ញ៉ាំ​អាហារ​សុខភាព​ជា​ក្រោយ។ តែ​បើ​សិន​ជា​ហាត់​ ហើយចង់ញាំ​ គឺ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ២ ម៉ោង​ក្រោយ​បាន​អាច​ហាត់​បាន បើ​ញាំ​ហើយ​ភ្លាម​ទៅ​ហាត់​ប្រាណ​ភ្លែត​មិន​កើត​នោះ​ទេ ព្រោះ​នាំឲ្យ​ចុក​ឆ្អល់ ហើយ​យើងខ្ជិល​គ្មានកម្លាំងទៀត​ផង ព្រម​ទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ តាម​ពិត​អ្នក​ដែល​គិត​ថា​ញាំ​ហើយ​មាន​កម្លាំង​ទៅ​ហាត់ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ តែ​ពេល​ឆ្អែត​យើង​ហល់​ខ្ជិល លែង​ចង់​ហាត់​ទៀត និង​នាំឲ្យ​ធាត់​លើស​ដើម។ បើ​សម្រាប់​អ្នក​ចង់​សម្រក​ទៀត គឺ​តែ​បន្ថយ​ញាំ​គ្រប់​ពេល ហើយ​អ្នក​មិន​ចង់​ឲ្យ​ធាត់​ខ្លាំង គឺ​កុំ​ញាំ​អាហារ​យប់​ទៅ គឺ​ត្រូវ​ឈប់​ញាំ​ត្រឹម​ម៉ោង ៧។ ចំណែក​អ្នក​ហាត់​ពេល​ល្ងាច​វិញ អាច​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​បាន​ធម្មតា តែ​មិន​អាច​ញ៉ាំ​អាហារ ឬ​ចំណី​ចំណុក​នាំឲ្យ​តឹង​ពោះ​នោះ​ទេ។ ចំពោះ​អ្នក​ហាត់​ប្រាណ​ហើយ ទាល់តែ ១៥ ទៅ ៣០ នាទី ក្រោយ​ចាំ​ញ៉ាំ​អាហារ​តាម​ក្រោយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ