ការព្យាយាមសម្រកគីឡូ គឺជារឿងមួយលំបាកសម្រាប់មនុស្សយើងមួយចំនួន។ មានផលិតផលជាច្រើនដែលអះអាងថាអាចជួយសម្រកទម្ងន់បានលឿន ប៉ុន្តែផលិតផលទាំងនោះទំនងជាមិនល្អដល់សុខភាព និងអាចធ្វើយើងមានបញ្ហាផងក៏ថាបាន។ អត្ថបទនេះនឹងផ្ដោតទៅលើវិធី ថាតើត្រូវធ្វើដូចម្ដេច ទើបអាចពន្លឿនផែនការសម្រកទម្ងន់បាន។ អត្ថបទនេះនឹងនិយាយពីការកាត់បន្ថយការញ៉ាំអាហារដែលអាចធ្វើឲ្យយើងចុះទម្ងន់បានលឿន ហើយមិនឃ្លាន ប៉ុន្តែក៏ជួយឲ្យការធ្វើមេតាបូលីរបស់យើងកាន់តែប្រសើរដូចគ្នា។
១- កាត់បន្ថយជាតិស្ករ និងកាបូអ៊ីដ្រាតក្នុងរបបអាហារប្រចាំថ្ងៃ
ជំហានដំបូងអ្វីដែលយើងត្រូវធ្វើ នោះគឺត្រូវកាត់បន្ថយជាតិស្ករ និងជាតិកាបូអ៊ីដ្រាតក្នុងអាហារប្រចាំថ្ងៃ។ អាហារដែលសំបូរទៅដោយជាតិស្ករ និងកាបូអ៊ីដ្រាត ដូចជា អាហារផ្អែម អាហាររហ័ស (Fast food) ឬបាយស សុទ្ធតែជាប្រភេទអាហារភ្ញោចការផលិតអាំងស៊ុយលីន។ អាំងស៊ុយលីនគឺជាអ័រម៉ូនចម្បងធ្វើឲ្យកើនជាតិខ្លាញ់ ក្នុងរាងកាយ។ ពេលដែលកម្រិតអាំងស៊ុយលីនធ្លាក់ចុះ រាងកាយរបស់យើងនឹងមានពេលកាន់តែច្រើនក្នុងការដុតជាតិខ្លាញ់ដែលនៅក្នុងខ្លួន ជាជាងជាតិកាបូអ៊ីដ្រាត។
បន្ថយកម្រិតអាំងស៊ុយលីន ក៏អាចមានប្រយោជន៍ដល់តម្រងនោមផងដែរ ដោយបញ្ចេញជាតិសូដ្យូមដែលលើស ចេញពីរាងកាយកាន់តែច្រើនតាមទឹកនោម ធ្វើឲ្យកាត់បន្ថយការហើម និងជាតិទឹកដែលមិនចាំបាច់ចេញ។ ការកាត់បន្ថយកម្រិតញ៉ាំជាតិកាបូអ៊ីដ្រាត និងបន្ថយកម្រិតអាំងស៊ុយលីនក្នុងឈាម គឺសំខាន់ខ្លាំងណាស់ក្នុងការជួយយើងដោយស្វ័យប្រវត្តិ ឲ្យចាប់ផ្ដើមញ៉ាំចំនួនកាឡូរីតិចជាងមុន ដោយមិនមានអារម្មណ៍ថាឃ្លាន។
អត្ថបទពាក់ព័ន្ធ៖
- ចង់បានរាងស្អាត គីឡូថេរ អត់ពិបាកទេ
- ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក
២- បន្ថែមជាតិប្រូតេអ៊ីន ខ្លាញ់ល្អចំពោះសុខភាពនិងបន្លែក្នុងរបបអាហារ
ជំហានទីពីរ គឺសំខាន់ណាស់ ក្នុងការបន្ថែមប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែទៅក្នុងរបបអាហាររបស់យើង។ ការបំពេញរបបអាហារប្រចាំថ្ងៃដែលសំបូរទៅដោយប្រភពប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែដែលមានកម្រិតកាបូអ៊ីដ្រាតទាបគឺជារឿងសំខាន់។ របបអាហារទាំងនេះនឹងជួយយើងអាចញ៉ាំជាតិកាបូអ៊ីដ្រាតក្នុងកម្រិត ណែនាំពី ២០ ទៅ៥០ក្រាមក្នុងមួយថ្ងៃដោយស្វ័យប្រវត្តិ។ គ្នាយើងភាគច្រើន អាចដឹងពីកម្រិតប្រូតេអ៊ីនដែលត្រូវញ៉ាំប្រចាំថ្ងៃបាន ដោយញ៉ាំអាហារសុខភាព។ ការសិក្សាខ្លះបានបញ្ចេញពីកម្រិតណែនាំនៅក្នុងអាហារចំពោះមនុស្សពេញវ័យ ដោយចៀសវាងការញ៉ាំប្រូតេអ៊ីនច្រើនជាង ៥៥,៥ ក្រាម ចំពោះមនុស្សប្រុស ធម្មតា ម្នាក់ និង៤៥ក្រាមចំពោះស្ត្រីធម្មតាម្នាក់។ យើងអាចរកប្រភពអាហារមានប្រូតេអ៊ីនក្នុង៖
- អាហារសមុទ្រ
- សាច់មាន់
- ទឹកដោះគោ ឈីស និងយ៉ាអួរ
- ស៊ុត
- សណ្ដែក
- សាច់ចំឡក សាច់ជ្រូក
- សណ្ដែកសៀង
- សាច់គោ មិនជាប់ខ្លាញ់ (Lean beef)
អត្ថបទពាក់ព័ន្ធ៖
- កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
- ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
- ប្រយ័ត្នអ្នកម៉ាប់ៗ! លើសគីឡូពេកអាចបង្កើនជំងឺ ឬគ្រោះថ្នាក់ដល់ជីវិត
- ប៉ាម៉ាក់គួរដឹង! បើកូនធំ ឬពេញវ័យលឿនពេក គេអាចប្រឈមបញ្ហាជាច្រើន
អ្វីគួរបន្ថែមក្នុងរបបអាហារគឺ បន្លែដែលមានជាតិកាបូអ៊ីដ្រាតទាប។ ព្រោះបន្លែទាំងនោះ ជួយរាងកាយឲ្យកាន់តែមានសុខភាពល្អ ដោយនេះជាប្រភពសំខាន់របស់ ជាតិសរសៃ វីតាមីន និងជាតិរ៉ែដែលយើងត្រូវការចំពោះសុខភាព។ ការញ៉ាំបន្លែទាំងនោះគឺមិនមានកំណត់ទេ ហើយក៏មិនភ័យនឹងឡើងគីឡូដែរ។ បន្លែដែលមានជាតិកាបូអ៊ីដ្រាតទាបរួមមាន៖
- ផ្កាខាត់ណាខៀវ (Broccoli)
- ខាត់ណា
- ស្ពៃពុយឡេង
- ស្ពៃខៀវ (Kale)
- សាឡាត់
- ត្រសក់
- ដើមភ្លៅកង្កែប
៣- កាត់បន្ថយការញ៉ាំជាតិខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ
ក្រៅពីកាត់បន្ថយជាតិខ្លាញ់ពីរបបអាហារប្រចាំថ្ងៃ យើងគួរតែបន្ថែមខ្លាញ់ល្អ ឬខ្លាញ់ មិនឆ្អែតទៅក្នុងរបបអាហារវិញ ព្រោះអាចជួយឲ្យរាងកាយយើងមានថាមពលគ្រប់គ្រាន់ ហើយមិនប៉ះពាល់ដល់ទម្ងន់ខ្លួនរបស់យើងទេ។ អាហារដែលមានខ្លាញ់មិនឆ្អែត អាចធ្វើឲ្យកើនកម្រិតកូលេស្តេរ៉ូលល្អក្នុងឈាម និងបន្ថយគ្រោះគ្រោះថ្នាក់នៃជំងឺបេះដូងទៀតផង។ ដើម្បីទទួលបានខ្លាញ់ល្អក្នុងរបបអាហារយើងត្រូវ៖
- ញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលសំបូរក្នុងត្រីសាល់ម៉ុន ត្រី Trout ត្រីស្បៃកា ស្ពៃខៀវ (Kale) ស្ពៃពុយឡេង និងគ្រាប់ធញ្ញជាតិ វ៉លណាត់។
- ត្រូវញ៉ាំខ្លាញ់ មិនឆ្អែត monounsaturated ឲ្យបានច្រើន ដែលមានប្រភព ពី គ្រាប់អាល់ម៉ុង (Almond) គ្រាប់ស្វាយចន្ទី សណ្ដែកដី និងបឺរ ដែលធ្វើពីធញ្ញជាតិទាំងនោះ និងផ្លែបឺរ (Avocados)។
មុននឹងចាប់ផ្ដើមផែនការសម្រកទម្ងន់ យើងគួរដឹងច្បាស់ពីសុខភាពខ្លួនឯងជាមុនសិន។ បញ្ហាសុខភាពខ្លះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទាំងមូល នៅពេលដែលធ្វើវិធីទាំងនោះ ហើយរាងកាយក៏អាចប៉ះពាល់ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត
- មធ្យោបាយងាយៗជួយសម្រកទម្ងន់ពេលយប់
- ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?
- ចង់ពង្រាបក្បាលពោះកំប៉ោងដោយសារផឹក អត់ពិបាកទេ
- ចង់ស្រកគីឡូ ដាច់ខាតត្រូវដឹងរបៀបញ៉ាំទាំងនេះសិន
- អ្នកគីឡូបាន នេះហើយជាអាថ៌កំបាំងសម្រកខ្លាញ់ពិតប្រាកដ!
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-heart-rate]