backup og meta

អនុវត្តទម្លាប់ងាយៗទាំងនេះជួយសម្រកក្បាលពោះ

អនុវត្តទម្លាប់ងាយៗទាំងនេះជួយសម្រកក្បាលពោះ

ដុះ​ក្បាល​ពោះ ឬ​​​​ភាព​ធាត់​ជុំ​វិញ​ក្បាល​ពោះ អាច​ជា​រឿង​ពិបាក​បន្តិច​ហើយ​ សម្រាប់​គ្នា​យើង។ មិន​ត្រឹម​តែ​ខូ​ច​រាង មើល​ទៅ​លែង​ស្អាត តែ​នឹង​អាច​​មាន​បញ្ហាទៅ​នឹង​ជំងឺ​មួយ​ចំនួន​ទៀត ដូច​ជា​ជំងឺ​ធាត់ ទឹក​នោម​ផ្អែម ឬ​បញ្ហា​បេះ​ដូងជាដើម។ យ៉ាង​ណា​មិញ យើង​ក៏​នៅ​មាន​វិធី​ការពារ និង​សម្រក​​ក្បាល​ពោះ​បាន​ផង​ដែរ។ ផ្អែក​តាម​ការ​សិក្សាបែប​​វិទ្យាសាស្ត្រ បាន​បង្ហាញ​​ពីវិធី​តាម​បែប​សាមញ្ញ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​​ខាង​ក្រោម៖

១. ញ៉ាំ​​អាហារ​សំម្បូរជាតិ​ប្រូតេអ៊ីន

សារធាតុ​ប្រូតេអ៊ីន​ ជា​សមាស​ធាតុ​ចិញ្ចឹម​សំខាន់​ សម្រាប់​តុល្យភាព​​គ្រប់​គ្រង​ទម្ងន់់​​ខ្លួន ពិសេស​ត្រង់​កន្លែង​ក្បាល​ពោះ​ផង​ដែរ។ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ជួយ​ជំរុញ​អ័រម៉ូន PYY ឱ្យ​រាង​កាយ​ឆ្អែត រក្សា​សាច់​ដុំ និង​មិន​មាន​អារម្មណ៍​ឃ្លាន​នំ​ចំណី​ផ្តេស​ផ្តាស។ អាហារ​ពេញ​ទៅ​ដោយ​ប្រូតេអ៊ីន​មាន​ដូច​ជា សាច់ សាច់​ត្រី សណ្តែក ស៊ុត ទឹក​ដោះ​គោ ជាដើម។

អត្ថបទពាក់ព័ន្ធ៖ 

២. ចៀស​វាង​​អាហារ​ផ្អែម ឬ​ភេសជ្ជៈ​ជាតិ​ស្ករ

អាហារ​​ជាតិ​ផ្អែម ផ្ទុក​សារធាតុ​ Fructose មិន​ត្រឹម​តែ​បង្ក​ឱ្យ​ដុះ​ក្បាល​ពោះ តែ​​ថែម​​ទាំង​​នាំ​ឱ្យ​​រាង​កាយ​ប្រឈម​នឹង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ទឹក​នោម​ផ្អែម​ប្រភេទ​២ ជំងឺ​ធាត់​ខ្លាំង ខ្លាញ់រុំថ្លើម​ជា​ដើម។ ជំនួស​អាហារ​ទាំង​នោះ ដោយ​ជ្រើស​យក​​​សារធាតុ​ផ្អែម ដែល​ចេញ​ពី​ធម្មជាតិ​​វិញ​ដូច​ជា​ទឹក​ឃ្មុំ ឬផ្លែ​ឈើ​ស្រស់​ជា​ដើម។

ក្បាលពោះ១

អត្ថបទពាក់ព័ន្ធ៖

៣. គេង​ឲ្យបាន​គ្រប់​គ្រាន់​ និង​ធ្វើ​លំហាត់​ប្រាណ

ពិត​ណាស់ វិធី​ទាំង​នេះ ថ្វី​ដ្បិត​តែ​សាមញ្ញ​ធម្មតា តែ​មិន​គួរ​មើល​រំលង ព្រោះ​​ការ​សិក្សា​បាន​បង្ហាញ​ ការ​គេង​​បាន​​​​គ្រប់​គ្រាន់ ថាម​ពល​ក្នុង​រាង​កាយ​និង​មាន​ពេញ​លេញ។ ដូច​នេះ សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់យើង​​នឹង​សកម្ម​ទៅ​តាម​នោះ​ដែរ បន្ថែម​ពី​នោះ​បង្កើតទម្លាប់​ហាត់​ប្រាណ​​​​ផ្តោត​លើ​​វិធី​សម្រក​ក្បាល​ពោះ​​ នោះ​​យើង​នឹង​អាច​ សម្រក​ក្បាល​ពោះ​ រក្សា​ទម្ងន់​ខ្លួន និង​រក្សា​រាង​បាន​ស្អាត។ ​

៤. ញ៉ាំ​អាហារ​ដែល​មាន​​សមាសធាតុ Probiotic ជំនួយ

Probiotic ជា​ប្រភេទ​បាក់​តេរី​ល្អ ដែល​ជា​ជំនួយ​ទៅ​ដល់​ពោះ​វៀន និង​ដំណើរ​​ការ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​។ បន្ថែម​សារធាតុ​នោះ​ទៅ​ក្នុង​របប​អាហារ​​ នឹង​អាច​ជួយ​យើង​សម្រក​ក្បាល​ពោះ​បាន​ដោយ​មាន​ប្រសិទ្ធិភាព។ ​សារធាតុ​ទាំង​នោះ​មាន​នៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​មួ​យ​ចំនួន​ដូច​ជា ទឹក​ដោះ​គោ​ជូរ (យ៉ា​អួរ) គីម​ឈី ជ្រក់ជាដើម។

អត្ថបទពាក់ព័ន្ធ៖

៥. ញ៉ាំ​តែ​បៃ​តង

ទឹក​​តែ​បៃ​តង មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ពេញ​និយម ថែម​ទាំង​ជា​ភេសជ្ជៈ​​ល្អ​សម្រាប់​សុខភាព​ ដែល​អ្នក​វិទ្យាសាស្រ្ត​ទទួល​ស្គាល់។ តែ​បៃតង​ មាន​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (EGCG) ដែល​ជំរុញ​មេតាប៉ូលិស ធ្វើ​ឱ្យ​ដំណើរ​ការ​​រំលាយ​អាហារ​បាន​ស្រួល ព្រម​ទាំង​ជួយ​ឱ្យ​យើងស្រក​ក្បាល​ពោះ​ ​ផង​ដែរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ញ៉ាំ​តែ​បៃតង បូ​ក​ផ្សំ និង​ទម្លាប់​ធ្វើ​លំហាត់​ប្រាណ​​សម្រក​ក្បាល​ពោះ​ជា​ប្រចាំ នឹង​ជួយ​​ឱ្យ​​​គោល​ដៅ​សម្រក​ក្បាល​ពោះ​មាន​ប្រសិទ្ធិភាព​យ៉ាង​រហ័ស៕ ​

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/20-tips-to-lose-belly-fat#19.-Drink-green-tea

កំណែ​ប្រែបច្ចុប្បន្ន

29/07/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណជួយឲ្យ​វ៉ាក់សាំងបង្ការកូវីដ១៩​ កាន់តែមានប្រសិទ្ធភាព

ប្រុស-ស្រី ចង់បានសកម្មភាពផ្លូវភេទល្អ កុំភ្លេចហាត់ប្រាណ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម