គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ
ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេងលើកជើងផ្អែកជញ្ជាំងផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. ជួយឱ្យយើងស្ងប់អារម្មណ៍ ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍យើងស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗដើម្បីទទួលបានលទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗអាចកាត់បន្ថយអត្រាចង្វាក់បេះដូងលោតដែលជួយឱ្យយើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។ កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ។ ៣. ជួយកាត់បន្ថយអាការៈចុករួយង្កេះផ្នែកខាងក្រោម ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ និងសាច់ដុំខ្នងដែលនឹងជួយកាត់បន្ថយអាការៈចុករួយចង្កេះផ្នែកខាងក្រោម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. បង្កើនចលនាឈាមរត់ ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើងមករាងកាយវិញ។ លើសពីនេះទៅទៀត ទំនាញផែនដីជួយឱ្យឈាមហូរត្រឡប់ទៅបេះដូងវិញបានល្អដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។ ៥. ជំរុញការរំលាយអាហារ ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយសម្រួលចរន្តឈាមក្នុងពោះ និងកាត់បន្ថយការសង្កត់ទៅលើក្រពះ និងពោះវៀនដែល ការសង្កត់នេះប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់ទឹកអាស៊ីដក្រពះ និងទល់លាមក។ ៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួមចំណែកកាត់បន្ថយអាការៈការឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង ព្រោះការលើកជើងឡើងលើអាចជំរុញរំហូរឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់ក្នុងខ្លួនដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ [embed-health-tool-heart-rate] របៀបគេងលើកជើងផ្អែកជញ្ជាំង យើងអាចអង្គុយនៅលើកម្រាលហាត់យូហ្កា ហើយចំហៀងខ្លួនខាងធ្វេងរបស់យើងត្រូវជាប់នឹងជញ្ជាំង។ បន្ទាប់មកគេងលើកម្រាល លើកជើងទាំងពីរផ្អែកជាប់នឹងជញ្ជាំងដោយយកដៃជួយបង្វិលខ្លួន រួចរំកិលគូទរបស់យើងឱ្យជិតជញ្ជាំងតាមដែលអាចធ្វើបាន។ ជាចុងក្រោយ យើងត្រូវបន្ធូរសាច់ដុំទាំងអស់នៅលើរាងកាយយើង បិទភ្នែក ដាក់ដៃនៅលើពោះ ឬនៅលើឥដ្ឋ និងដកដង្ហើមវែងៗ។ យើងត្រូវស្ថិតនៅក្នុងឥរិយាបទនេះឱ្យបានយូរតាមដែលអាចធ្វើទៅបានប្រហែលជា ១០ ទៅ ១៥ នាទី។ ដើម្បីឈប់ហាត់លំហាត់នេះយើងត្រូវទាញជង្គង់របស់យើងដាក់លើទ្រូង […]