backup og meta

ចង់រត់​ហាត់​ប្រាណ​ឲ្យ​ស្រកទម្ងន់​ ត្រូវ​ដឹងតិចនិក​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 19, 2021

    ចង់រត់​ហាត់​ប្រាណ​ឲ្យ​ស្រកទម្ងន់​ ត្រូវ​ដឹងតិចនិក​ទាំងនេះ

    ការរត់ហាត់ប្រាណអាចជួយក្នុងការសម្រកទម្ងន់ តែសូមគិតមួយភ្លេតសិន។ ការសម្រក​ទម្ងន់គឺជាការដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកក្នុងអំឡុងពេលហាត់ប្រាណ។ ដូចនេះ ការរត់កាន់តែច្រើនកាឡូរីក្នុងខ្លួនរបស់អ្នកគឺកាន់តែត្រូវបានដុតបំផ្លាញ។ ដូច្នេះ វាអាស្រ័យលើហេតុផលថាបើអ្នករត់កាន់តែច្រើនកាលណា​ ទម្ងន់របស់អ្នកកាន់តែចុះច្រើនតាមណោះដែរ។ ទោះយ៉ាងណា ពេលណាយើងបានរត់ដល់គោលដៅកាន់តែច្រើនទៅៗ នោះរាងកាយយើង​នឹងចាប់ផ្តើមមានតំរូវការអាហារសំរាប់ទ្រទ្រង់រាងកាយមកវិញកាន់តែច្រើនដែរ គឺ​ដើម្បីការពារកុំឲ្យ​បាក់កម្លាំង ឬឈឺមានរបួសរ៉ាំរៃ។ មួយវិញទៀតពេលណាយើង​សំរុកញ៉ាំអាហារទៅតាមការឃ្លានដើម្បីបំពេញកំលាំងដែលបាត់បង់នោះមកវិញមិនមែនជាការល្អនោះទេសំរាប់ការសម្រកទម្ងន់។

    អ៊ីចឹងតើអ្នកគួធ្វើដូចម្តេចដើម្បីសម្រកទម្ងន់?

    ការរត់ជាសកម្មភាពដ៏ប្រសើរបំផុតចំពោះការសម្រកទម្ងន់ ឲ្យតែយើងចេះប្រើប្រាស់វាតាមកម្រិតរង្វាស់នៃរូបមន្តកាឡូរីត្រឹមត្រូវ។ មានន័យថាអ្នកគួតែកាត់បន្ថយកំរិតនៃការញ៉ាំ ហើយធ្វើការរត់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ធ្វើការកំណត់គោលដៅ ការដុតបំផ្លាញកាឡូរីប្រហែល⁣ ៣០០ ទៅ៥០០ ក្នុងមួយថ្ងៃ។ បន្ថែមលើនេះទៅទៀត ការរត់អាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសមត្ថភាពដុតកំទេចកាឡូរីទាំងនោះ។

    អត្ថបទពាក់ព័ន្ធ៖

    ខាងក្រោមនេះជាការរត់ធ្វើលំហាត់ប្រាណ៣យ៉ាងដែលអ្នកគួអនុវត្តន៍តាម៖

    ១- របៀបរត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ដោយមានស្ថិរភាព

    ដូចចំណងជើងខាងលើ អ្នកគួសាកល្បងរត់ក្នុងកម្រិត⁣ត្រឹម⁣ ៥០ភាគរយនៃល្បឿនរបស់អ្នកតាមដែលអានធ្វើបាន។ កាលណាអ្នករត់បានកាន់តែឆ្ងាយខ្លាញ់របស់អ្នកក៏កាន់តែត្រូវបានដុតបំផ្លាញកាន់តែច្រើនដែរ។ ទោះយ៉ាងណាសូមព្យាយាមរត់ក្នុងល្បឿនដែលថេរឲ្យបានយូរ។ កុំពិសារភេសជ្ជៈជំនួយសំរាប់ការហាត់កីឡា⁣ ឬភេសជ្ជៈប៉ូវកម្លាំងឲ្យសោះក្នុងអំឡុងពេលហាត់ប្រាណព្រោះវាមានជាតិកាបូនអ៊ីដ្រាត។ កាបូនអ៊ីដ្រាតធ្វើឲ្យខ្លួនប្រាណរបស់អ្នកពឹងផ្អែកលើវាដើម្បីទទួលយកកម្លាំងបន្ថែមហើយមិនអាចឲ្យមានការដុតបំផ្លាញខ្លាញ់បានទេ។

    អត្ថបទពាក់ព័ន្ធ៖ កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ

    ២- ការរត់ល្បឿន

    ផ្ទុយគ្នាកពីរបៀបដុតបំផ្លាញជាតិខ្លាញ់ លើកនេះអ្នកត្រូវប្រើល្បឿនដើម្បីសម្រេចគោលដៅ។ ការរត់ក្នុងល្បឿនលឿនអាចជួយដុតកាឡូរីក្នុងខ្លួនកាន់តែលឿនព្រោះថាខ្លួនប្រាណរបស់យើង​ត្រូវផលិតកម្លាំង​កាន់តែលឿនដែរដើម្បីបំពេញតម្រូវការក្នុងការរត់របៀបនេះ។ លំហាត់ប្រាណមួយនេះគួរតែធ្វើម្តង៣០វិនាទី ហើយធ្វើម្តងហើយម្តងទៀត⁣។ ការរត់ក្នុងល្បឿនលឿនត្រូវបានគេចាត់ទុកថាជាវិធីមួយដែលជួយឲ្យរាងកាយរបស់យើង ស្ថិតក្នុងស្ថានភាពដុតបំផ្លាញជាតិខ្លាញ់អាក្រក់បាន។

    រត់ហាត់ប្រាណពេលល្ងាច

    ៣- ការហ្វឹកហ្វឺនពង្រឹងកម្លាំង

    ការរត់ហាត់ប្រាណជាប្រចាំជាការប្រសើរណាស់បើសិនយើងអាចបញ្ចូលវាជាមួយលំហាត់ហ្វឹកហ្វឺនដើម្បីពង្រឹងកម្លាំងរបស់យើង។ ការហ្វឹកហ្វឺនអាចជួយឲ្យសាច់ដុំរឹងមាំល្មមសម្រាប់​ការរត់។ ដឹងទេបើយើងញ៉ាំអាហារដែលមានកាឡូរីតិចជាង ៣០០ ទៅ៥០០ជាប្រចាំជាតិខ្លាញ់​និងសាច់ដុំរបស់អ្នកនឹងថយចុះ។ ការហ្វឹកហ្វឺនពង្រឹកម្លាំង​គឺ ដើម្បីឲ្យ​ប្រាកដថាទម្ងន់ដែលបាត់បង់នេាះគ្រាន់តែជាខ្លាញ់មួយមុខគត់ដោយ មិនលាយលំជាមួយសាច់ដុំឡើយ។ យើងអាចអនុវត្តន៍លំហាត់ប្រាណនេះបានគ្រប់ទីកន្លែងដូចជាកន្លែងហាត់ប្រាណ⁣ បន្ទប់ទទួលភ្ញៀវជាមួយលំហាត់ប្រាណសាមញ្ញដូចជា⁣ ការអាវ៉ង់ (Push ups) ការពត់ខ្លួន ការលោតពេញជំហរ ជាដើម។

    លើសពីនេះទៅទៀតមានចំណុចផ្សេងៗមួយចំនួនទៀតដែលអាចជួយដល់ការសម្រកទម្ងន់ រួមមានរបបអាហារ បរិបទនែការរស់នៅ ។ល។ ជាការពិតណាស់ការរត់ហាត់ប្រាណពិតជាជម្រើសដែលមានប្រសិទ្ធភាពបំផុតចំពោះការសម្រកទម្ងន់ តែយើង​គួរប្តេជ្ញាចិត្តក្នុងការអនុវត្តលំហាត់ប្រាណផ្សេងៗបន្ថែមលើការរត់ហាត់ប្រាណតែមួយមុខ ព្រមទាំងកាត់ចិត្តពីរបបអាហារដែលមានផ្ទុកជាតិកាឡូរីខ្ពស់ នោះយើង​នឹងបានទទួលនូវលទ្ធផលល្អប្រសើរជាងមុន ហើយភ្ញាក់ផ្អើពេលឡើងឈរលើជញ្ជីងម្តងទៀត។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម