ផ្ទុយគ្នាកពីរបៀបដុតបំផ្លាញជាតិខ្លាញ់ លើកនេះអ្នកត្រូវប្រើល្បឿនដើម្បីសម្រេចគោលដៅ។ ការរត់ក្នុងល្បឿនលឿនអាចជួយដុតកាឡូរីក្នុងខ្លួនកាន់តែលឿនព្រោះថាខ្លួនប្រាណរបស់យើងត្រូវផលិតកម្លាំងកាន់តែលឿនដែរដើម្បីបំពេញតម្រូវការក្នុងការរត់របៀបនេះ។ លំហាត់ប្រាណមួយនេះគួរតែធ្វើម្តង៣០វិនាទី ហើយធ្វើម្តងហើយម្តងទៀត។ ការរត់ក្នុងល្បឿនលឿនត្រូវបានគេចាត់ទុកថាជាវិធីមួយដែលជួយឲ្យរាងកាយរបស់យើង ស្ថិតក្នុងស្ថានភាពដុតបំផ្លាញជាតិខ្លាញ់អាក្រក់បាន។

៣- ការហ្វឹកហ្វឺនពង្រឹងកម្លាំង
ការរត់ហាត់ប្រាណជាប្រចាំជាការប្រសើរណាស់បើសិនយើងអាចបញ្ចូលវាជាមួយលំហាត់ហ្វឹកហ្វឺនដើម្បីពង្រឹងកម្លាំងរបស់យើង។ ការហ្វឹកហ្វឺនអាចជួយឲ្យសាច់ដុំរឹងមាំល្មមសម្រាប់ការរត់។ ដឹងទេបើយើងញ៉ាំអាហារដែលមានកាឡូរីតិចជាង ៣០០ ទៅ៥០០ជាប្រចាំជាតិខ្លាញ់និងសាច់ដុំរបស់អ្នកនឹងថយចុះ។ ការហ្វឹកហ្វឺនពង្រឹកម្លាំងគឺ ដើម្បីឲ្យប្រាកដថាទម្ងន់ដែលបាត់បង់នេាះគ្រាន់តែជាខ្លាញ់មួយមុខគត់ដោយ មិនលាយលំជាមួយសាច់ដុំឡើយ។ យើងអាចអនុវត្តន៍លំហាត់ប្រាណនេះបានគ្រប់ទីកន្លែងដូចជាកន្លែងហាត់ប្រាណ បន្ទប់ទទួលភ្ញៀវជាមួយលំហាត់ប្រាណសាមញ្ញដូចជា ការអាវ៉ង់ (Push ups) ការពត់ខ្លួន ការលោតពេញជំហរ ជាដើម។
លើសពីនេះទៅទៀតមានចំណុចផ្សេងៗមួយចំនួនទៀតដែលអាចជួយដល់ការសម្រកទម្ងន់ រួមមានរបបអាហារ បរិបទនែការរស់នៅ ។ល។ ជាការពិតណាស់ការរត់ហាត់ប្រាណពិតជាជម្រើសដែលមានប្រសិទ្ធភាពបំផុតចំពោះការសម្រកទម្ងន់ តែយើងគួរប្តេជ្ញាចិត្តក្នុងការអនុវត្តលំហាត់ប្រាណផ្សេងៗបន្ថែមលើការរត់ហាត់ប្រាណតែមួយមុខ ព្រមទាំងកាត់ចិត្តពីរបបអាហារដែលមានផ្ទុកជាតិកាឡូរីខ្ពស់ នោះយើងនឹងបានទទួលនូវលទ្ធផលល្អប្រសើរជាងមុន ហើយភ្ញាក់ផ្អើពេលឡើងឈរលើជញ្ជីងម្តងទៀត។
អត្ថបទពាក់ព័ន្ធ៖