ស្របពេលនឹងការកំណត់ហាត់យកសាច់ដុំ ការចេះជ្រើសយករបបអាហារមានគ្រប់ជីវជាតិ គឺជារឿងសំខាន់។ អាហារសម្បូរប្រូតេអ៊ីន អាស៊ីតអាមីណូ ជួយឱ្យសាច់ដុំលូតលាស់ល្អ។ ខាងក្រោមនេះជាចំណីអាហារសម្រាប់អ្នកកំពុងដាក់ផែនការហាត់ប្រាណយកសាច់ដុំ៖
១. សាច់មាន់
សាច់មាន់មានអត្ថប្រយោជន៍ និងជាអាហារល្អបំផុតសម្រាប់ជួយសាច់ដុំឱ្យលូតលាស់ ព្រោះថាសម្បូរដោយប្រូតេអ៊ីនខ្ពស់ និងសារធាតុធ្វើឱ្យធាត់តិច ជាពិសេសសាច់ទ្រូងមាន់។
២. សាច់ត្រី
ដោយសារសាច់ត្រីសម្បូរដោយសារប្រូតេអ៊ីនល្អៗ អូម៉េហ្គា 3 វីតាមីន D ដូចនេះសាច់ត្រីគឺជាប្រភពសារធាតុល្អសម្រាប់សុខភាព និងជាជម្រើសល្អសម្រាប់សាច់ដុំ។
៣. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុន ជាគ្រាប់រុក្ខជាតិដែលមានប្រូតេអ៊ីនខ្ពស់ និងពុំមានជាតិខ្លាញ់អាក្រក់ ល្អសម្រាប់បេះដូង ហើយក៏មានផ្ទុកជាតិម៉ាញេស្យូមល្អសម្រាប់រាងកាយយើងទាំងមូលផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- បញ្ហារបួសឆ្អឹង សន្លាក់ សាច់ដុំ និងវិធីសង្គ្រោះបឋម
- នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍
- លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់
- បង្កើនថាមពលសាច់ដុំ កាន់តែជួយឲ្យអាយុវែង
- សាច់ដុំសំខាន់ៗទាំង ១១ កន្លែង ប្រុសៗគួរយល់ដឹង
៤. ទឹកដោះគោ និងសូកូឡា
ទឹកដោះគោ ជាប្រភពសារធាតុចិញ្ចឹមពីធម្មជាតិ ហើយចំណែកសូកូឡា គឺសម្បូរដោយអាស៊ីតអាមីណូ ដែលល្អសម្រាប់ការលូតលាស់សាច់ដុំ ហើយក៏មានជាតិខ្លាញ់តិចផងដែរ។
៥. សណ្តែកសៀង
សណ្តែកសៀង ជាអាហារដែលមានប្រយោជន៍ច្រើនសម្រាប់សាច់ដុំ ដោយសារសណ្ដែកសៀងមានផ្ទុកសមាសធាតុល្អៗ ដូចជា អាស៊ីតអាមីណូ វីតាមីន និងសារធាតុរ៉ែចម្រុះ។
៦. ស៊ុត
ស៊ុតជាអាហារពិសេសសម្រាប់អ្នកចង់បានសាច់ដុំ ដោយនៅក្នុងស៊ុតមួយគ្រាប់អាចផ្ទុកនូវប្រូតេអ៊ីន ៥-៦ ក្រាម។ ម្យ៉ាងទៀត ប្រូតេអ៊ីននៅក្នុងស៊ុត គឺល្អបំផុតសម្រាប់ការលូតលាស់សាច់ដុំ៕
[embed-health-tool-bmi]