ប្រុសៗចង់បានហាត់យកសាច់ដុំរឹងមាំស្អាត សង្ហា ទាមទារមានផែនការ និងការតាំងចិត្តខ្ពស់។ “Hello គ្រូពេទ្យ’ នឹងលើកយកចំណុចខ្លះៗសម្រាប់អ្នកគ្រោងចង់ហាត់យកសាច់ដុំ។
១- ជំហានដំបូង
សម័យនេះ កាន់តែងាយស្រួល ព័ត៌មានពាក់ព័ន្ធការហាត់ប្រាណ ពិសេសហាត់ដើម្បីយកសាច់ដុំធំៗ គឺមានគ្រប់ទិសទី ជួយយើងអាចហាត់បានដោយជោគជ័យ ដោយមិនប៉ះពាល់ ឬឈឺចាប់ ខូតខាតសាច់ដុំនោះដែរ។
ចាប់ផ្តើមស្វែងរកកន្លែងហាត់ស័ក្តិសមសម្រាប់ខ្លួនយើង មើលទៅមានផាសុកភាព មានកម្លាំងចិត្ត តស៊ូហាត់ដោយមិនបោះបង់។ អាចរកគ្រូជំនាញ ឬអ្នកមានបទពិសោធន៍ណែនាំ ដើម្បីជាជំនួយ ដឹងថាត្រូវចាប់ផ្តើមបែបណា សម្រាប់គ្នាយើងមិនចេះអ្វីទាំងអស់។
២- ហាត់លើកយឺតៗដើម្បីយកសាច់ដុំធំៗ
លើកដាក់ដុំដែកយឺតៗ ធ្វើឲ្យហាត់បានយូរ និងកាត់បន្ថយកាឡូរី ក្នុងអំឡុងពេលជាក់លាក់។ ការហាត់លើកដាក់ដុំដែក យឺតៗ អាចជួយយើងអាចគ្រប់គ្រងទម្ងន់បានល្អ និងមិនបណ្តាលឲ្យឈឺចាប់នោះទេ។
៣- ញ៉ាំប្រូតេអ៊ីនកាន់តែច្រើន សាច់ដុំកាន់តែធំល្អ
ប្រូតេអ៊ីន ជាតម្រូវការចាំបាច់ ពេលយើងចង់ហាត់យកសាច់ដុំឲ្យបានធំ ប៉ុន្តែក៏មិនមែនជាគន្លឹះមាសមួយមុខគត់ដែរ។ ស្របពេលប្រូតេអ៊ីន កំពុងជំរុញអភិវឌ្ឍលើសាច់ដុំ យើងមិនត្រូវសម្រុកស្រូបយកប្រូតេអ៊ីនច្រើនតាមតែចិត្តរៀងរាល់ថ្ងៃនោះទេ ព្រោះបើប្រូតេអ៊ីនច្រើនហួសហេតុពេល រាងកាយនឹងបំបែកទៅជាអាមីណូអាស៊ីដ និងអាហ្សូត ហើយក្លាយកាកសំណល់ ឬបំប្លែងទៅជាកាបូអ៊ីដ្រាត រក្សាទុកក្នុងរាងកាយវិញ។
ហេតុនេះ បើចង់ឲ្យប្រួតេអ៊ីនជួយសាច់ដុំឲ្យតឹងណែនល្អ ត្រូវញ៉ាំអាហារមានតុល្យភាពរវាងប្រតេអ៊ីន និងកាបូនអ៊ីដ្រាត (ជាតិស្ករធម្មជាតិ) ឲ្យបានត្រឹមត្រូវ។ ល្អបំផុត ក្រោយហាត់ប្រាណ ត្រូវញ៉ាំអាហារដែលមានផ្ទុកកាបូអ៊ីដ្រាត ៣/៤ និងប្រូតេអ៊ីន ១/៤។
អត្ថបទពាក់ព័ន្ធ៖
- ចង់រាងស្អាតតែអត់ពេល វិធីហាត់ប្រាណ ៧នាទី អាចជួយបាន
- ១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ រាងស្អាត
៤- កុំប្រើសាច់ដុំទាំងកំពុងឈឺ
បើសាច់ដុំយើងឈឺខ្លាំងនោះ យើងក៏មិនអាចធ្វើចលនាបានស្រួលនោះដែរ សម្រាក ៤-៥ ថ្ងៃសិន ចាំពេលឈប់ឈឺ សឹមបន្តហាត់ទៀត។ ទោះសម្រាក ក៏មិនមានន័យ យើងត្រូវដេកស្ងៀម មិនធ្វើអីនោះដែរ។ អំឡុងពេលសម្រាក អាចធ្វើលំហាត់ប្រាណបែបអេរ៉ូបិកស្រាលៗ សម្រួលសាច់ដុំ អាចអាការៈឈឺសាច់ដុំឆាប់ធូរស្រាល ព្រោះសកម្មភាពទាំងនេះ ជួយលំហូរឈាមចូលសាច់ដុំបានល្អ កម្ចាត់កាកសំណល់ និងពន្លឿនដំណើរការជួសជុលសាច់ដុំឡើងវិញ។
៥- ទាញសម្រួលសាច់ដុំ ការពារកុំឲ្យឈឺចាប់
យើងគួរទាញសម្រួលសាច់ដុំ ដូចជា កម្ដៅសាច់ដុំមុនហាត់ប្រាណ សុទ្ធតែអាចការពារសាច់ដុំកុំឲ្យឈឺចាប់បាន ហើយទាញសម្រួលសាច់ដុំ ក៏ជួយអភិវឌ្ឍភាពរហ័សរហួន។
កត្តាពិតប្រាកដជួយយើងមិនឲ្យឈឺសាច់ដុំ គឺកម្ដៅសាច់ដុំមុនហាត់ប្រាណនេះឯង ព្រោះបែបនេះ រាងកាយអាចបង្កើនលំហូរឈាមចូលសាច់ដុំ និងត្រៀមសម្រាប់ការហាត់ប្រាណនាពេលបន្តិចទៀត។ មានន័យថា បើចង់ហាត់ប្រាណបង្កើនសាច់ដុំជោគជ័យតាមផែនការ វិធីកម្ដៅសាច់ដុំត្រូវតែធ្វើឲ្យបានទៀងទាត់មុនពេលចាប់ផ្តើមហាត់។
ក្នុងករណីមិនទាន់ចេះវិធីទាញសម្រួលសាច់ដុំ គួរសាកសួរអ្នកជំនាញ ឬគ្រូបង្វឹកនៅកន្លែងហាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]