គ្នាយើងខ្លះ ប្រហែលគិតថា ការហាត់ប្រាណលើកទម្ងន់ គឺដើម្បីបានរាងស្អាត សាច់ដុំកង់ៗ និងធំៗ ហើយវាជាការហាត់ប្រាណរបស់អ្នកស្រលាញ់រាងស្អាតប៉ុណ្ណោះ។ តែតាមអ្នកជំនាញអង់គ្លេស បញ្ជាក់ថា មនុស្សពេញវ័យ ចាប់ពីអាយុ ២០-៥៥ឆ្នាំ បើចង់បានសុខភាពល្អ គួរហាត់ប្រាណលើកទម្ងន់ ២ដង/សប្ដាហ៍។
ប្រធានសមាគម Physical Activity Guidelines នៅចក្រភពអង់គ្លេស បញ្ជាក់ថា ការហាត់ប្រាណលើកទម្ងន់ ២ដង/សប្ដាហ៍ ជួយឲ្យរាងស្អាត រឹងមាំ មិនងាយចាស់ ការពារការធ្លាក់ចុះសាច់ដុំ និងឆ្អឹង។ ចំណែកការហាត់ប្រាណ ត្រូវធ្វើដដែលៗ ឬបន្ដរហូតដល់សាច់ដុំអស់ថាមពលជាបណ្ដោះអាសន្ន ហើយចាំឈប់សម្រាក។
អ្នកជំនាញ បញ្ជាក់ថា ការហាត់ប្រាណ ជួយកាត់បន្ថយហានិភ័យ នៃការដួល និងរបួសភ្លាមៗ ក្នុងចំណោមមនុស្សចាស់។ ជាងនេះទៅទៀត ការហាត់ប្រាណ ជួយកាត់បន្ថយហានិភ័យ និងជំងឺនានា និងជួយឲ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរ។ សមាគមផ្នែកហាត់ប្រាណ បន្ថែមថា តាមរយៈការហាត់ប្រាណសកម្ម វាជួយកាត់បន្ថយការធ្លាក់ចុះសាច់ដុំ និងឆ្អឹង និងជួយឲ្យអាយុវែង។
អត្ថបទពាក់ព័ន្ធ៖ លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់
សម្រាប់មនុស្សចាស់ អាយុ ៦០ឆ្នាំឡើង អ្នកជំនាញ ណែនាំឲ្យហាត់ប្រាណធម្មតា ដូចជា ដើរ រាំ ឬរត់តិចៗ ដើម្បីរក្សាភាពរឹងមាំ តុល្យភាព ភាពរស់រវើក និងមានសុខភាបល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]