តិចនិកជិះកង់ហាត់ប្រាណ សម្រាប់អ្នកចង់សម្រកទម្ងន់ និងរក្សារាង
ប្រជាជនខ្មែរយើងឥឡូវហាក់ចាប់អារម្មណ៍នឹងការជិះកង់ច្រើន នេះអាចមកពីការយល់ដឹងច្បាស់ពីគុណតម្លៃនៃការជិះកង់សម្រាប់សុខភាព។ ពិតមែនហើយ ការជិះកង់ហាត់ប្រាណមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខភាពរាងកាយតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទៅដល់ស្មារតីផងដែរ។ ការជិះកង់ហាត់ប្រាណ ត្រូវបានបែងចែកជា២ប្រភេទទៅតាមចំណូលចិត្ដអ្នកជិះ នោះគឺជិះកង់ដើម្បីរក្សារាងឲ្យនៅតែស្អាត និង ជិះកង់ដើម្បីសម្រកគីឡូ។ ការជិះកង់ទាំងពីរនេះបែងចែកខុសគ្នា ដែលរបៀបរបបនៃការជិះ ត្រូវកំណត់ពេលវេលា និងចម្ងាយត្រឹមត្រូវ។ តើគួរជិះកង់កម្រិតណាល្អសម្រាប់ស្រកគីឡូ និង ប៉ុនណាល្អសម្រាប់រក្សារាងឲ្យនៅតែស្អាត? ១. ការជិះកង់សម្រាប់អ្នកចង់ស្រកគីឡូ ជាក់ស្ដែងបើមើលទៅក្រុមអ្នកជិះកង់ភាគច្រើន តែងតែមានគ្នាចម្រុះ អ្នកធាត់ អ្នកស្គម និង អ្នកមានរូបរាងសមរម្យ ដែលអ្នកទាំងនោះជិះដោយមិនបានកំណត់ពីពេលវេលា ឬចម្ងាយច្បាស់លាស់នោះទេ បើសម្រាក គឺសម្រាកទាំងអស់គ្នា បើបន្ដជិះ គឺបន្ដទាំងអស់គ្នា។ ប៉ុន្ដែបើតាមការសិក្សាឲ្យស៊ីជម្រៅសម្រាប់អ្នកធាត់ដែលជិះកង់ ក្នុងគោលបំណងចង់សម្រកគីឡូគួរតែមានផែនការណ៍ឲ្យបានច្បាស់លាស់ សូម្បីពេលវេលា និងចម្ងាយផ្លូវ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយអំពី គោលបំណងសម្រកទម្ងន់ឲ្យបាន១គីឡូក្នុងមួយសប្ដាហ៍បានបង្ហាញថា ប្រសិនជាយើងមានបំណងចង់សម្រកទម្ងន់ឲ្យបាន១គីឡូ យើងត្រូវតែដុតកាឡូរី ឲ្យបាន៧ […]